This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, July 22, 2014

ប្រទះឃើញ ទាកអាយុជិត ១ខែ ត្រូវឪពុកម្តាយ បោះបង់ចោល ក្នុងវ៉ាលីសបិទជិត



 ប្រភពមកពី: Khmerload

ចិន៖ ទារិកាដែលទើបនឹងកើតម្នាក់ ត្រូវបានអ្នកដំណើរ ប្រទះឃើញគេយក មកបោះចោល នៅតាមផ្លូវ ដោយដាក់នៅក្នុង វ៉ាលីស បិទជិតមួយ នៅលើចិញ្ចើមផ្លូវ មួយកន្លែង ស្ថិតក្នុងទីក្រុង Xiamen ប្រទេសចិន។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានអ្នកដំណើរជាច្រើន បានលឺសម្រែកក្មេងយំ ខណៈពេលដែលដើរ តាមផ្លូវ Jiahe នៅម៉ោងប្រហែល ជា៨ព្រឹក ហើយស្ត្រីម្នាក់ក្នុង ចំណោមនោះ មានឈ្មោះថា Guo បាននិយាយថា គាត់បានរកមើល នៅជុំវិញនោះ ដើម្បីរកប្រភពសម្លេង ដែលមានក្មេងយំ និងសង្ស័យថា សម្រែកក្មេងយំនេះ គឺចេញមកពីក្នុងវ៉ាលីស ពណ៌ត្នោត ដែលបិទជិតនោះ។ បន្ទាប់មក គាត់ក៏បានបើករូត វ៉ាលីសនោះមើល ស្រាប់តែមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលឃើញមានទារិកា ទើបនឹងកើតម្នាក់ នៅក្នុងនោះ។
លោកស្រី Guo ក៏ប្រញាប់ប្រញាល់ លើកយកទារិកានោះ ចេញមកក្រៅ ព្រោះតែមុខរបស់នាង ឡើងស្វាយទៅហើយ ដែលបណ្តាលមកពី ខ្វះអុកស៊ីសែន នៅក្នុង វ៉ាលីសនោះយូរពេក។ លោកស្រី Guo ក៏បានស្រែកឲ្យគេជួយ និង ទូរស័ព្ទហៅរថយន្ត សង្គ្រោះបន្ទាន់ ទើបមានមនុស្ស ៣នាក់ ផ្សេងទៀត មកជួយ និងបានឲ្យ ក្មេងតូចនោះ ផឹកទឹកខ្លះ ព្រមទាំង លួងនាងឲ្យឈប់យំ។
ជាមួយគ្នានេះដែរ រឿងរ៉ាវនេះ ត្រូវបានអ្នកនិយម លេងអ៊ីនធើណេត បង្ហោះតៗគ្នា នៅក្នុងបណ្តាញសង្គម Twitter ពីរឿងក្មេងស្រី ដែលមានអាយុ មិនទាន់ បាន១ខែផង ត្រូវឪពុកម្តាយ បោះបង់ចោល ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការស្តីបន្ទោស ទៅលើឪពុកម្តាយ ដែលមានចិត្តព្រៃផ្សៃ ដាច់ចិត្តបោះកូន ខ្លួនឯងចោល បែបនេះ។
យ៉ាងណាមិញ អាជ្ញាធរនៅក្នុងតំបន់នោះ មិនទាន់បានកំណត់ អត្តសញ្ញាណ ឪពុកម្តាយ ដែលបោះបង់កូន ខ្លួនឯងចោលនេះ នៅឡើយទេ ដែលពេលនេះ ប៉ូលីសកំពុង តែធ្វើការស៊ើបអង្កេត ដើម្បីឈានទៅដល់ ការចាប់ខ្លួន ប្តីប្រពន្ធមួយគូនេះ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់។
គួរបញ្ជាក់ផងដែរថា ក្មេងៗរាប់ពាន់នាក់ ត្រូវបានឪពុកម្តាយ បោះបង់ចោល នៅទូទាំងប្រទេសចិន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលតម្រូវឲ្យ រដ្ឋាភិបាល បង្កើតមជ្ឈបណ្ឌល ថែទាំកុមារបន្ថែមទៀត ដើម្បីឲ្យក្មេងៗ ទាំងនោះស្នាក់នៅ៕