This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, May 26, 2015

ចិត្តវិទ្យា Subconscious



ចិត្តវិទ្យា Subconscious គឺជាផ្នែកនៃស្មារតីដែលមិនមែនស្ថិតនៅក្នុងប​ច្ចុប្បន្នហើយមានការយល់ឃើញឬយល់ដឹងពីអ្វីដែលធ្លាប់កើតមាន។ពាក្យថា“Subconscious ”គឺមានប្រភពមកពីភាសាអាល្លឺម៉ង់។ហើយពាក្យ“Subconscious ”នេះគឺបានបង្កើតឡើងដោយចិត្តវិទ្យាម្នាក់មានឈ្មោះថាPierre Janent (1859-1947)លោកគឺជាអ្នកអះអាងថា” Subconscious ”ស្ថិតនៅពីខាងក្រោមគំនិតដែលបានរំពឹងទុកនេះគឺជាការយល់ឃើញដ៏មានអានុភាពហើយ

លោកបានហៅគំនិតនេះថា” Subconscious។ carljung បាននិយាយថាការរំពឺងទុកឬការដឹងខ្លួនរបស់យើងគឺមានដែនកំណត់បន្ធាប់មកវា

បានផ្ទុកនូវចំណេះដឹងនិងបទពិសោធន៏ទុកសំរាប់ពេលណាដែលវាត្រូវការ។

Subconsciousមានន័យថាគឺជាការចងចាំអ្វីមួយរឺរឿងរ៉ាវណាមួយដែលយើងធ្លាប់ជួបប្រទះ និងបានឃើញពីក្មេងរឺពីមុនមកវានិងផ្ទុកនៅក្នុងខួរក្បាលរបស់យើងហើយខួរក្បាលរបស់
យើងនិងប្រាប់យើងពីអារម្មណ៏របស់យើងថាធ្លាប់ជួបប្រទះនៅរឿងបែបនេះកន្លងមកតែ
មិនច្បាស់លាស់។
ឧទាហរណ៏:​​  កាលនៅកេ្មងខ្ញុំធា្លប់លង់ទឹក តែខ្ញុំចាំអត់សូវបាន​។



Sunday, May 24, 2015

បុរស​ម្នាក់​ ចងក​ សម្លាប់​ខ្លួន​ ព្រោះ​តូចចិត្ត​ មាន​ជំងឺ​ប្រចាំ​កាយ ​មើល​មិនជា​

 ប្រភពមក​ពី៖   ​http://www.khmerload.com/news/38034  ​  ២៤​   ០៥​   ២០១៥
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្លាប់ ខ្លូនដោយយកខ្សែនីឡុង ចងកនឹងធ្នឹមផ្ទះ ដោយសារតែតូចចិត្ត និងខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំ កាយជាយូរឆ្នាំមកហើយអស់លុយកាក់ ប្រពន្ធកូនច្រើនមើលមិនជា ។ ករណីធ្វើអត្តឃាតនេះបាន កើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង ភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ ។
ស្ត្រីឈ្មោះ លី ថា អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់អោយដឹងថា ប្តីរបស់គាត់ឈ្មោះនូ លៀប (ហៅដូង) អាយុ៤៥ឆ្នាំ គាត់មានជម្ងឺប្រចាំ កាយជាច្រើនឆ្នាំមកហើយ ទោះជាគាត់ដែលជាប្រពន្ធ ខំព្យាយាមទិញថ្នាំមកព្យាបាល ជម្ងឺប្តីរបស់គាត់យ៉ាងណា ក៏នៅតែមិនជាដែរ គឺគ្រាន់តែបានធូរស្បើយ ម្តងម្កាលប៉ុណ្ណោះ ។ កន្លងមកប្តីរបស់គាត់ក៏ ធ្លាប់បានចងកសម្លាប់ខ្លួនម្តង រួចមកហើយ តែកាលណោះត្រូវបានគេឃើញ ហើយក៏បានជួយទាន់ តាំងពីពេលនោះមកដល់ ថ្ងៃនេះមានរយៈពេលជាង ២ខែមកហើយ ឥឡូវនេះប្តីរបស់ គាត់ធ្វើបានសម្រេចតាម បំណងរបស់គាត់ហើយ ។
លោកយឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុករលារប្អៀរបានអោយដឹងថា តាមការធ្វើកោសល្យ វិច្ច័យរបស់សមត្ថកិច្ច ជំនាញបច្ចេកទេស វិទ្យាសាស្តខេត្ត-ស្រុក សហការជាមួយគ្រូពេទ្យឃុំ លោកមេភូមិសិឡាង លោកជំទប់ឃុំទី២ និងក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានអះអាងថា បុរសរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ ខ្លួនប្រាកដមែន ហើយបានប្រគល់ សពទៅក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕

ការបារព្ធពិធីបុណ្យម៉ារីជាទីពំនឹង



       ព្រះសីហនុ៖​    ថ្ងៃទី២៥ ខែ​ ឧសាភា​ឆាំ្ន​២០១៥ នៅសាលាបច្ចេកទេក ដុន​ បូស្កូ​ ខេត្តព្រះសីហនុ យើងខ្ញុំ​បានបារព្ធពិធីបុណ្យម៉ារីជាទីពំនឹង ដែលបារព្ធឡើងនៅម៉ោង​​ ៦:០០ ល្ងាច ។ក្នុងនោះដែលមានសិស្សានុសិស្សជាច្រើនបានចូលរូមនិងជាពិសេសមានការចូលរួមពីសំណាក់ លោកឪពុកអភិបាលផង។​​      ​   ដើម្បីរំលឹកដល់ព្រះនាងម៉ារីជាទីពំនឹងដែលជាមាតារបស់ព្រះយេស៊ូជាព្រះគ្រីស្គនិងជាព្រះអង្គម្ចាស់ព្រះនាងជាគ្រីស្គបរិស័ទគំរូ ព្រះនាងជាអ្នកជួយគ្រប់សកម្មភាពការងារពេញមួយជីវិតរបស់លោកឪពុកបូស្កូ ព្រះនាង
ម៉ារីជាទីពំនឹងជួយគាំពារលោកឪពុកបូស្កូ​ ព្រះនាងមានសេចក្ដីស្រលាញ់ និង​មានចិត្តបរិសុទ្ធចំពោះ យើងទាំងអស់​ ហើយព្រះនាង បានជួយអង្វរព្រះយេស៊ូ អោយ
រួចផុតពី​អំពើ បាប ដែលយើងបានប្រព្រឹត្ត​កន្លងមក ។  

Thursday, March 5, 2015

ថ្មីៗនេះតម្លៃរបស់ទូរស័ព្ទ iPhone 6 គឺមាន ការប្រែប្រួលខ្លាំង នៅលើទីផ្សារកម្ពុជា

 ប្រភពមកពី៖​ khmerload
 http://www.khmerload.com/news/35781
សព្វថ្ងៃនេះ ក្រឡេកមើលទៅលើទីផ្សារទូរស័ព្ទប្រទេសកម្ពុជា បើទោះជាមានការហូរចូល នូវម៉ាក ទូរស័ព្ទស៊េរីថ្មីៗ មួយ ចំនួនច្រើន យ៉ាងណាក៏ដោយ ក៏ទូរស័ព្ទ iPhone 6 គឺនៅតែ ជាទូរស័ព្ទដែល មានការ ពេញនិយម ក៏ដូចជាមាន ការគំាទ្រ យ៉ាងខ្លាំងពី សំណាក់អ្នក ប្រើប្រាស់ជាច្រើន នេះគឺ ដោយសារតែវាមាន រូបរាងស្អាត ទាន់សម័យ ព្រមជាមួយ នឹងបច្ចេកវិទ្យាទំនើប ហើយ និងមានតម្លៃ ថ្លៃគួរសម្យ បើប្រៀបធៀប ជាមួយនិងម៉ាក ដទៃទៀត។  ស្របពេល ជាមួយនឹងពេញការនិយម តម្លៃរបស់ ទូរស័ព្ទ ស៊េរីទំនើបមួយនេះ នៅតាម ក្រុមហ៊ុនធំៗ និង បណ្តា ហាងលក់ ទូរស័ព្ទជាច្រើន គឺមានការប្រែប្រួល និងផ្លាស់ប្តូរ ជារៀងរាល់ថ្ងៃ គួអោយគត់ សំគាល់បំផុត។
ដោយឡែកសំរាប់ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិនាំចូល និងចែកចាយ ផលិតផល Apple មកកាន់ទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅលើគេហទំព័រ www.ione2u.com របស់ខ្លួន នៅពេលថ្មីៗនេះ ក៏បានបង្ហាញ ពីការប្រែប្រួលតម្លៃរបស់ ទូរស័ព្ទនេះផងដែរ ក្នុងនោះគឺ ទូរស័ព្ទ iPhone 6 Gold (64GB) គឺមានតម្លៃ ត្រឹមតែ 839 ដុល្លាតែប៉ុណ្ណោះ បើធៀបទៅ នឹងបណ្តាហាង ផ្សេងៗគឺមាន លក្ខណៈសមរម្យជាង ហើយសំរាប់ ទូរស័ព្ទ iPhone 6 Gold(128GB) វិញគឺមានតម្លៃ ត្រឹមតែ 939 ដុល្លា។ សំរាប់ព័ត៌ មានលំអិតពីតម្លៃនេះ លោកអ្នកអាច ទំនាក់ទំនងក្រុមហ៊ុន iOne តាមរយៈទូរស័ព្ទលេខ 023 99 75 75។
សូមបញ្ជាក់ ផងដែរថា ទូរស័ព្ទ iPhone 6 ត្រូវបានរចនាជាមួយ និងរូបរាងប្លែកពី iPhone ពីម៉ូដែល មុនៗ វាមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់ បានជាមួយ នឹងទំហំរូបភាព 1080p HD Video និងមានបចេ្ចកវិទ្យា  OS ហើយនិង មានថ្មដែល មានទំហំដូចជា iPhone 5s ដែរ។ ទូរស័ព្ទ iPhone 6 ដំឡើងមក ជាមួយនូវ បន្ទះឈីប A8 អមមកជាមួយ នឹងអង្គ ប្រតិបត្តិការ M8 motion ហើយនិងបាន អភិវឌ្ឍន៍បន្ថែម នូវឧបករណ៍សំរាប់ភ្ជាប់ ទៅកាន់បច្ចេកវិទ្យា LTE ដែលអីធើណេត មានល្បឿនលឿន រហូតដល់ 150Mbps លើសពីនេះ វាក៏អាច ទ្រទ្រង់ជាមួយ មួយនឹង បច្ចេកវិទ្យាថ្មី  AC Wi-Fi ផងដែរ។
សម្រាប់លោកអ្នកដែលចង់ធ្វើការសាកល្បង iPhone 6 នេះអាចទៅសាខា iOne Canadia បានគ្រប់ ម៉ោងធ្វើការ។
ទំនាក់ទំនង មកកាន់លេខ៖ 023 99 88 89

Wednesday, March 4, 2015

តារាសំដែង ខារ៉ាអូខេ ហ្វី ហ្វី ជួប គ្រោះថ្នាក់ ចរាចរ នៅខេត្ត ព្រះសីហនុ (UPDATE)

 ប្រភពមកពី៖ khmerload 
 http://www.khmerload.com/news/35743
ព្រះសីហនុ ៖ តារាសំដែង ខារ៉ាអូខេពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើក រថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវ ជាតិលេខ៤ បណ្តាលអោយរបួសធ្ងន់ ស្រាល ទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ ឲ្យដឹងថា រថយន្តដែល គ្រោះថ្នាក់ខាងលើ ម៉ាក កាមរីបាឡែន ពណ៌សំបក ឪឡឹក ស្លាកលេខ ភ្នំពេញ 2N-5877 បើកក្នុងទិសដៅ ពីខេត្ត ព្រះសីហនុ ឆ្ពោះមកភ្នំពេញ មកដល់ចំណុច កើតហេតុ ស្រាប់តែរេ ចង្កូតទៅខាងស្តំាដៃ បុកគល់ ឈើដោយ ខ្លួនឯង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យឈ្មោះ ថោង កនិកា អាយុ២២ឆ្នាំ ជាអ្នក បើករថយន្ត របួសស្រាល និងឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាតារាសំដែង សម្តែង ខារ៉ាអូខេ របួសធ្ងន់ ។ អ្នកទាំងពីរស្នាក់ នៅជាមួយគ្នា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើត ហេតុសមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចំណែក រថយន្តត្រូវបាន សមត្ថកិច្ច អូសយកទៅ រក្សាទុក ដើម្បីរង់ចាំម្ចាស់ មកយកទៅ ប្រើប្រាស់ វិញក្រោយ ពីព្យាបាលរបួសរួច ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

ពោះសារាយ សក្កណា កាន់តែ ធំទៅៗ ប៉ុន្តែសម្រស់វិញ នៅតែ ស្រស់ស្អាតដដែល

 ប្រភពមកពី៖ khmerload ​ ​05 03 2015
 http://www.khmerload.com/news/35750
ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតតារាសម្តែង ដ៏ល្បីមួយរូប អ្នកនាង សារាយ សក្ខណា បានបង្ហោះរូបថត ផ្ទៃពោះរបស់នាង ដែលកាន់តែ ធំទៅៗ។
អ្នកនាង សារាយ សក្ខណា ជាតារាមួយរូប តែងស្ថិតនៅ ក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច ទោះបីជានាង បានឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ទៅរស់នៅ អាមេរិក ជាមួយស្វាមីរបស់នាង យ៉ាងណាក្តី។ ប៉ុន្តែនៅ ពេលថ្មីៗនេះ អតីតតារាសម្តែងរូបនេះ បានរំលេចនូវរូបថត២សន្លឹក បង្ហាញឲ្យឃើញថា ពោះ របស់នាង កាន់តែធំទៅៗហើយ  ដែលអាចសបញ្ជាក់បានថា នាងជិតគ្រប់ខែហើយ ប៉ុន្តែបើនិយាយ ពីរូបសម្ផស្សវិញ នាងនៅតែមានសម្រស់ ស្រស់បំព្រងដដែល។
ជាមួយគ្នានោះដែរ  នាងក៏បានសរសេរខាងក្រោម រូបថតនោះដែរថា "ឥឡូវនេះ កូនស្រីរបស់ខ្ញុំ កាន់តែធំហើយ"។ ដូច្នេះប្រិយមិត្ត ដែលតែង គាំទ្រអ្នកនាង សារាយ សក្កណា រង់ចាំមើលទាំងអស់គ្នាថា កូនស្រីរបស់នាង តើស្រស់ស្អាត និងគួរឲ្យស្រឡាញ់ ដូចនាងដែររឺទេ?




អ្នកនាង សារាយ សក្កណា និងស្វាមី

ប្រភព រូបភាពពី ហ្វេសបុក និងអ៊ិនស្តាក្រាម

Monday, March 2, 2015

ហេង រិទ្ធសុមានា អតីត​បវរ​កញ្ញា​ ទេសចរណ៍ ចូល​​រោង​​ការ​​​មួយ​ ​​​វេជ្ជបណ្ឌិត ឯក​ទេស​​​សណ្ដំ

ប្រភពមកពី៖  khmerload
 http://www.khmerload.com/news/35679
​ ០៣​ ០៣​ ២០១៥
នំពេញ៖ អតីតបេក្ខភាព បវរកញ្ញាទេសចរណ៍កម្ពុជា ដ៏ស្រស់សោភា កញ្ញា ហេង រិទ្ធសុមានា បានលា ភាពក្រមុំ កាលពី រាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ដែលពិធីជប់លៀង ទទួលទាន អាហារពេលល្ងាច ធ្វើឡើងនៅទីក្រុង កោះពេជ្រ ដោយមានវត្តមានភ្ញៀវ ចូលរួមជិត ១៥០០នាក់ ខណៈវត្តមាន អ្នកសិល្បៈ តិចតួចបំផុត ប៉ុន្តែសម្បូរទៅដោយ អ្នកមុខអ្នកការ និងមន្ត្រីរាជការច្រើន ។
អ្នកនាង ហេង រិទ្ធសុមានា បានសម្រេចចិត្តរៀបការ ជាមួយវេជ្ជបណ្ឌិតឯកទេសសណ្ដំ និងសង្គ្រោះ បន្ទាន់ បន្ទាប់ពី អ្នកនាង បានភ្ជាប់ពាក្យជាងកន្លះឆ្នាំ ។ អ្នកទាំងពីរជាគូស្នេហ៍ ដែលមាន កម្ពស់សម គ្នាបំផុត ព្រោះសុទ្ធសឹង ស្រស់ស្អាត និងស្រស់សង្ហារ ដូចគ្នា ។ កូនក្រមុំដ៏ ស្រស់សោភារូបនេះ មិនត្រឹមតែ ជាអតីត បេក្ខភាព បវរកញ្ញា ទេសចរណ៍ ឈានចូល វគ្គចុងក្រោយទេ តែនាងក៏ជា អ្នកទទួល បានមេដាយ ផ្នែកតៃក្វាន់ដូ ផងដែរ ធ្វើឲ្យអ្នក ស្គាល់នាង ញាក់សាច់ មិនតិចទេ ទាំងស្អាត និងពូកែ គ្មានអ្នកណា ធ្វើបាន ទាំងព្រម ដូចនាងឡើយ ។
អ្វីដែលជាភាពសោកស្ដាយ គឺអ្នកនាងមិនបាន សាងភាពល្បីល្បាញ ឲ្យបានខ្លាំងក្លា ដូចអ្នកសិល្បៈ ដទៃឡើយ គឺ ហេង រិទ្ធសុមានា គិតពី សុភមង្គលផ្ទាល់ខ្លួន ច្រើនជាងកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈ ។ ដូចនេះបានជា អ្នកនាង សម្រេចចិត្តរៀបមង្គលការ ដោយស្នាម ញញឹម ជាមួយ លោកវេជ្ជបណ្ឌិត ដ៏ស្រស់សង្ហារ គឺលោក ហ៊ុន សុខនាង ។
អ្នកនាង ហេង រិទ្ធសុមានា បាននិយាយថា នាងសប្បាយចិត្ត ដែលបានចូលសិល្បៈ ក្នុងរយៈ ពេលខ្លី ធ្វើឲ្យអ្នក នាងយល់ ពីតម្លៃនៃសិល្បៈ និងសូមអរគុណអ្នកផ្ដល់ឱកាសឲ្យ ទាំងឡាយ និងម្ចាស់ ក្រុមហ៊ុននានា ដែលអញ្ជើញ នាងទៅដើរម៉ូដ ឬថតផ្សព្វ ផ្សាយជាដើម តែនាងប្រហែល ជាមិនដឹង ថាបន្តទៀត ឬយ៉ាងណាទេ ។ អ្វីដែលនាង ហេង រិទ្ធសុមានា រំភើបបំផុតគឺ អ្នកនាង ដណ្ដើមបាន មេដាយមាស តៃក្វាន់ដូ នៅទីក្រុងសៀមរាប អង្គរកន្លងទៅ រឹតតែរំភើប និងសប្បាយ បំផុតគឺអ្នកនាងរកបាន មនុស្សប្រុស ល្អម្នាក់ ដើម្បីរួមដំណើរ ជីវិតជាមួយ គ្នាទៀត ។
 ថ្វីត្បិតអ្នកនាង ហេង រិទ្ធសុមានា មិនបានសាងភាពល្បីល្បាញ ឬមានមុខមាត់ខ្លាំងក្នុងសិល្បៈ តែមហាជន ជាច្រើនបាន កោតសរសើរ ពីអ្វីដែលអ្នកនាងបានធ្វើ នាងជាមនុស្សជោគ ជ័យបំផុត ព្រោះចប់ អនុបណ្ឌិត ខាងគ្រប់គ្រង អនាគត វេជ្ជបណ្ឌិត ថែមទាំង ជាម្ចាស់ មេដាយមាសកីឡា តៃក្វាន់ដូ ទៀតផង ៕












ផ្តល់សិទ្ធដោយ ដើមអម្ពិល