ប្រភពមកពី៖ khmerload 05 03 2015
http://www.khmerload.com/news/35750
ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតតារាសម្តែង ដ៏ល្បីមួយរូប អ្នកនាង សារាយ សក្ខណា បានបង្ហោះរូបថត ផ្ទៃពោះរបស់នាង ដែលកាន់តែ ធំទៅៗ។
អ្នកនាង សារាយ សក្ខណា ជាតារាមួយរូប តែងស្ថិតនៅ
ក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច ទោះបីជានាង
បានឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ទៅរស់នៅ អាមេរិក ជាមួយស្វាមីរបស់នាង
យ៉ាងណាក្តី។ ប៉ុន្តែនៅ ពេលថ្មីៗនេះ អតីតតារាសម្តែងរូបនេះ
បានរំលេចនូវរូបថត២សន្លឹក បង្ហាញឲ្យឃើញថា ពោះ របស់នាង កាន់តែធំទៅៗហើយ
ដែលអាចសបញ្ជាក់បានថា នាងជិតគ្រប់ខែហើយ ប៉ុន្តែបើនិយាយ ពីរូបសម្ផស្សវិញ
នាងនៅតែមានសម្រស់ ស្រស់បំព្រងដដែល។
ជាមួយគ្នានោះដែរ នាងក៏បានសរសេរខាងក្រោម រូបថតនោះដែរថា "ឥឡូវនេះ
កូនស្រីរបស់ខ្ញុំ កាន់តែធំហើយ"។ ដូច្នេះប្រិយមិត្ត ដែលតែង គាំទ្រអ្នកនាង
សារាយ សក្កណា រង់ចាំមើលទាំងអស់គ្នាថា កូនស្រីរបស់នាង តើស្រស់ស្អាត
និងគួរឲ្យស្រឡាញ់ ដូចនាងដែររឺទេ?




អ្នកនាង សារាយ សក្កណា និងស្វាមី
ប្រភព រូបភាពពី ហ្វេសបុក និងអ៊ិនស្តាក្រាម
Wednesday, March 4, 2015
ពោះសារាយ សក្កណា កាន់តែ ធំទៅៗ ប៉ុន្តែសម្រស់វិញ នៅតែ ស្រស់ស្អាតដដែល
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment