ប្រភពមកពី៖ khmerload
http://www.khmerload.com/news/35661
ភ្នំពេញ ៖ ក្រុមចោរឆក់ កាបូបតាមផ្លូវ តាមពីរនាក់ ក្រោយពីធ្វើ
សកម្មភាពបានបើក បម្រុងគេចខ្លួន តែត្រូវជនរង គ្រោះនិងកម្លាំង សមត្ថកិច្ចដេញ
តាមពីក្រោយ បណ្ដាលឱ្យពួក គេទាំងពីរនាក់ភ័យ ហើយក៏ជិះ ម៉ូតូដួលនៅ
ក្បែររង្វង់មូល កាំកូស៊ីធី ក៏ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះម្នាក់
រីឯម្នាក់ទៀត រត់គេចខ្លួន បាត់ស្រមោល ។
ជនសង្ស័យដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ បានរងរបួស យ៉ាងធ្ងន់ធ្ងរ
សល់តែដង្ហើមចង្រិត ព្រោះតែ ពេលដួលម៉ូតូនោះ ត្រូវបានប្រជាពលរដ្ឋ
ព្រួតវាយម្នាក់មួយដៃ មួយជើង បណ្ដាលឱ្យសន្លប់ នៅនឹងកន្លែង កើតហេតុ
រួចក៏ត្រូវបាន សមត្ថកិច្ចដឹកបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យ
ដើម្បីឱ្យជាសះស្បើយ និងចាត់វិធានការ ទៅតាមផ្លូវច្បាប់។
មន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា ករណីឆក់កាបូប
បានសម្រេចតែរត់គេច ខ្លួនបានតែ ម្នាក់នោះ បានកើតឡើង និងធ្វើឱ្យ
មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៥០នាទី ព្រឹកថ្ងៃទី២ ខែមីនា
ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវម៉ុងឫទ្ធី ក្បែររង្វង់មូល កាំកូស៊ីធី
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមមន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជន
រងគ្រោះកំពុង ធ្វើដំណើរ តាមដងផ្លូវ ស្រាប់តែលេចមុខ ជនសង្ស័យ ទាំងពីរនាក់
ជិះម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ក្នុងទិស ដៅពីលិចទៅកើត ស្រាប់តែអ្នក
ជិះពីក្រោយ បានឆក់កាបូបពី ជនរងគ្រោះ រួចបើកគេចខ្លួន ។
ភ្លាមៗនោះ ជនរងគ្រោះបាន ជិះដេញតាមពីក្រោយ និងស្រែកចោរៗ ធ្វើឱ្យមាន
ការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ តាមដងផ្លូវ និងសមត្ថកិច្ច ដែលចុះល្បាត
នៅក្បែរនោះ រួមគ្នាដេញតាមពីក្រោយ ធ្វើឱ្យជនសង្ស័យទាំងពីរ នាក់ភ័យស្លន់ស្លោ
ជិះម៉ូតូលឿនពេក ដួលកណ្ដាលផ្លូវ ក៏ត្រូវបាន ប្រជាពលរដ្ឋ ចាប់វាយមួយដៃ
មួយជើងម្នាក់ រងរបួសសន្លប់ ស្ដូកស្ដឹងសល់ ដង្ហើមចង្រិត ។
ដោយឃើញ សភាពបែបនេះ សមត្ថកិច្ច បានដឹកជនល្មើស ឆ្ពោះទៅកាន់ មន្ទីរពេទ្យ
កាល់ម៉ែត ដើម្បីជួយ សង្គ្រោះជាមុន សិនរង់ចាំ ចាត់វិធានការ ទៅតាមផ្លូវច្បាប់
ហើយ ពេលកំពុងសង្គ្រោះនោះ ក៏មានកម្លាំងនគរ បាលនៅចាំយាម ការពារផងដែរ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
Monday, March 2, 2015
ឆក់កាបូប មិនបានសម្រេច ជិះម៉ូតូគេច ខ្លួនដួល រត់គេចម្នាក់ ក្របួចបានម្នាក់ វាយសល់ដង្ហើម ចង្រិត
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment