Monday, February 16, 2015

ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដួល រថយន្ត​មក​ដល់​កិន​ស្លាប់ប្រពន្ធ ប្តី​របួស​ធ្ងន់

មានប្រភពមកពី៖ http://www.khmerload.com/news/35266
ផ្តល់សិទ្ធដោយ កោះសន្តិភាព
 រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវរថយន្ត ម៉ាកឡិចស៊ី RX300 កិនបែកក្បាលស្លាប់ និងបុរសជាប្តី របួសធ្ងន់ ខណៈពេល ជិះម៉ូតូឌុបគ្នា ចេញពីធ្វើការ ត្រឡប់ទៅផ្ទះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី១៦ កុម្ភៈ នៅចំណុច មហាវិថីសហព័ន្ធរុស្ស៊ី មុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះ ដែលស្លាប់ ឈ្មោះយ៉ាន រិទ្ធី អាយុប្រហែល៣០ឆ្នាំ និងប្តីឈ្មោះ ម៉ៅ វុទ្ធី អាយុ៥៣ឆ្នាំ ជាសន្តិសុខឯកជន មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង២នាក់ ប្តីប្រពន្ធជិះម៉ូតូ ឌុបគ្នា ចេញពីកន្លែងធ្វើការ នៅម្តុំស្តុបទេពផន តាមផ្លូវសហព័ន្ធ រុស្ស៊ី ខណៈពេលមកដល់ មុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានទាក់ដៃចង្កូតគ្នា ជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឱ្យដួល ចៃដន្យ រថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ កំពុងធ្វើដំណើរ ចុះពីលើស្ពានអាកាស ក្នុងទិសដៅ ពីលិច ទៅកើត មកដល់ ចាប់ហ្វ្រាំងមិនទាន់ កិនចំក្បាល ស្លាប់តែម្តង ចំណែកបុរស ជាប្តីរងរបួសធ្ងន់ ត្រូវគេបញ្ជូន ទៅសង្គ្រោះ។
ក្រោយពីកិនមនុស្សស្លាប់ហើយ រថយន្តឡិចស៊ីស មិនបានឈប់ទេ គឺបានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល៕


0 comments:

Post a Comment