មានប្រភពមកពី៖http://www.khmerload.com/news/35372
ថ្ងៃទី២០ ខែ កុម្ភះ ២០១៥
ចិន៖ នេះពិតជាអំពើដ៏ល្អធ្វើឲ្យរំជួលចិត្តគេឯងមែន ដែល
បុរសវ័យ ៤៥ឆ្នាំម្នាក់ ដែលកើតជំងឺមហារីក បែរ ជាមិនប្រើប្រាស់លុយ ដែលគាត់
សន្សំ រាប់ឆ្នាំយកទៅព្យាបាលជំងឺ បែរជាសុខចិត្ត ពលីដោយ ប្រើ ជីវិតចុងក្រោយ
ចំណាយលុយ និង ពេលវេលា ទៅសាងសង់ ផ្លូវមួយ កន្លែង តភ្ជាប់ពីភ្នំ មកកាន់
ភូមិកំណើត របស់គាត់ ដែលជាភូមិដាច់ស្រយ៉ាល ពីទីប្រជុំជន មួយ ទៅវិញ។

លោក Huang Yuanfeng នៅត្រួតពិនិត្យ ការដ្ឋានសាងសង់ផ្លូវ
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នេះ មានឈ្មោះ Huang Yuanfeng
ត្រូវបានគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យ ដឹងថាកើត មានជំងឺ មហារីកថ្លើម តាំងពីខែ
ឧសភា ឆ្នាំមុន ហើយដោយដឹងថា ជំងឺរបស់គាត់ នឹង ព្យាបាលប្រហែលលែងជា
សះស្បើយហើយនោះ លោក Yuanfeng ក៏សម្រេចចិត្ត ប្រើប្រាស់ ប្រាក់សន្សំមួយជីវិត
របស់គាត់ ដើម្បីជួយ ដល់អ្នកដទៃ តែម្តង។ ចុងក្រោយ គាត់ ក៏សម្រេចចិត្ត
ធ្វើការសាងសង់ ផ្លូវមួយខ្សែ ភ្ជាប់ទៅកាន់ ភូមិកំណើតរបស់គាត់ នៅក្នុងតំបន់
Xiaojiangtun ដែលស្ថិតនៅ ភាគខាងត្បូង នៃប្រទេសចិន ជាប់ព្រំប្រទល់
ប្រទេសវៀតណាម ជាតំបន់ដាច់ស្រយ៉ាល និង ពិបាក ធ្វើដំណើរ ទៅដល់បំផុត។ លោក
Yuanfeng បានរស់នៅ ក្នុងតំបន់ Xiaojiangtun កាលពីនៅវ័យក្មេង និង
ចាកចេញពីភូមិនេះ ទៅធ្វើការ នៅតំបន់ទេសចរណ៍ដ៏ល្បី Gulin និងសន្សំលុយ
បានជាច្រើន។ មួយវិញទៀត ដោយយល់ពីទុក្ខលំបាក របស់អ្នកភូមិ Xiaojiangtun
គាត់ក៏សម្រេច ប្រើជីវិតចុងក្រោយ មកស្ថាបនា ផ្លូវមួយនេះ ជូនដល់អ្នកភូមិនេះ
ដោយផ្ទាល់ ទោះបីជា គាត់កំពុងមាន ជំងឺ មហារីកប្រចាំ កាយក៏ដោយ ។
លោក Yuanfeng បានជួល កម្មករមួយក្រុម កាលពីខែធ្នូ និង ជួលឡានចូក-ជីកដី
មួយគ្រឿង សំរាប់បញ្ចប់គំរោង ចុងក្រោយ របស់គាត់នេះ ដែលគម្រោង នេះ
គាត់នឹងត្រូវចំណាយលុយ ជាង ២៧,០០០ដុល្លារ គឺជាទឹកប្រាក់
សន្សំស្ទើរពេញមូយជីវិត របស់គាត់ ប៉ុន្តែ គាត់ថា វាមានតម្លៃ សំរាប់យកមក
សាងសង់ផ្លូវនេះ។ គាត់បាននិយាយបន្តថា «ខ្ញុំបានធ្វើផ្លូវ សំរាប់អ្នកភូមិ
ដើម្បីអាចឲ្យ អ្នកភូមិ នាំយកផលិតផល កសិកម្មពីក្នុងភូមិ យកទៅលក់នៅ
តំបន់ខាងក្រៅ ហើយខ្ញុំនឹង នាំអ្នកទេសចរ ឲ្យមកទស្សនា
ភូមិស្រុករបស់ខ្ញុំទៀតផង» ។

ទោះមានជំងឺប្រចាំកាយ នៅតែស៊ូទ្រាំមើលការសាងសង់ផ្លូវ ជារៀងរាល់ ៨ ម៉ោង ក្នុងមួយថ្ងៃ
គួរបញ្ជាក់ដែរ ដោយមិនខ្វល់ ពីស្ថានភាពសុខភាព លោក Huang បានចំណាយពេល
មកកន្លែងសាងសង់ ផ្លូវ និង ត្រួតពិនិត្យកម្មករធ្វើផ្លូវ ដោយអង្គុយលើកៅអី
ប៉ៅអ៊ី ជារៀងរាល់ ៨ ម៉ោង ក្នុងមួយថ្ងៃ។ ភាពក្លាហាន និង អស្ចារ្យរបស់ លោក
Huang ក៏ត្រូវបាន លើកទឹកចិត្ត ដោយក្រុមគ្រួសារ របស់គាត់ ដោយសារ ទាំង ឪពុក
ប្រពន្ធ និង កូនស្រី របស់គាត់ ជានិស្សិតម្នាក់ផងនោះ ក៏បានមកផ្តល់ជា
កម្លាំងចិត្ត និងជួយដល់គាត់ ក្នុង ការសាងសង់ ផ្លូវថ្នល់នេះ ផងដែរ ។
យ៉ាងណាមិញ ក្រោយរយៈពេល ២ខែ នៃការសាងសង់ ផ្លូវលំមួយខ្សែ នៅតំបន់
ដាច់ស្រយ៉ាល Xiaojiangtun ត្រូវបាន បញ្ចប់ ហើយ លោក Huang ត្រូវបាន
មនុស្សគ្រប់គ្នា ចាត់ទុកជាវីរបុរស ដ៏អស្ចារ្យម្នាក់ ៕








លោក Huang ក៏ត្រូវបានលើកទឹកចិត្ត ពីក្រុមគ្រួសារ របស់គាត់ ក្នុងការសាងសង់ផ្លូវមួយខ្សែនេះ
ប្រភព ៖ បរទេស
Thursday, February 19, 2015
គួរឲ្យស្ងប់ស្ងែង! បុរសម្នាក់ កើតមហារីក មិនយកលុយសន្សំ ទៅព្យាបាលជំងឺ បែរជាប្រើជីវិតចុងក្រោយ សាងសង់ ផ្លូវមួយខ្សែ ជូនភូមិកំណើត
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment