This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, March 5, 2015

ថ្មីៗនេះតម្លៃរបស់ទូរស័ព្ទ iPhone 6 គឺមាន ការប្រែប្រួលខ្លាំង នៅលើទីផ្សារកម្ពុជា

 ប្រភពមកពី៖​ khmerload
 http://www.khmerload.com/news/35781
សព្វថ្ងៃនេះ ក្រឡេកមើលទៅលើទីផ្សារទូរស័ព្ទប្រទេសកម្ពុជា បើទោះជាមានការហូរចូល នូវម៉ាក ទូរស័ព្ទស៊េរីថ្មីៗ មួយ ចំនួនច្រើន យ៉ាងណាក៏ដោយ ក៏ទូរស័ព្ទ iPhone 6 គឺនៅតែ ជាទូរស័ព្ទដែល មានការ ពេញនិយម ក៏ដូចជាមាន ការគំាទ្រ យ៉ាងខ្លាំងពី សំណាក់អ្នក ប្រើប្រាស់ជាច្រើន នេះគឺ ដោយសារតែវាមាន រូបរាងស្អាត ទាន់សម័យ ព្រមជាមួយ នឹងបច្ចេកវិទ្យាទំនើប ហើយ និងមានតម្លៃ ថ្លៃគួរសម្យ បើប្រៀបធៀប ជាមួយនិងម៉ាក ដទៃទៀត។  ស្របពេល ជាមួយនឹងពេញការនិយម តម្លៃរបស់ ទូរស័ព្ទ ស៊េរីទំនើបមួយនេះ នៅតាម ក្រុមហ៊ុនធំៗ និង បណ្តា ហាងលក់ ទូរស័ព្ទជាច្រើន គឺមានការប្រែប្រួល និងផ្លាស់ប្តូរ ជារៀងរាល់ថ្ងៃ គួអោយគត់ សំគាល់បំផុត។
ដោយឡែកសំរាប់ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិនាំចូល និងចែកចាយ ផលិតផល Apple មកកាន់ទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅលើគេហទំព័រ www.ione2u.com របស់ខ្លួន នៅពេលថ្មីៗនេះ ក៏បានបង្ហាញ ពីការប្រែប្រួលតម្លៃរបស់ ទូរស័ព្ទនេះផងដែរ ក្នុងនោះគឺ ទូរស័ព្ទ iPhone 6 Gold (64GB) គឺមានតម្លៃ ត្រឹមតែ 839 ដុល្លាតែប៉ុណ្ណោះ បើធៀបទៅ នឹងបណ្តាហាង ផ្សេងៗគឺមាន លក្ខណៈសមរម្យជាង ហើយសំរាប់ ទូរស័ព្ទ iPhone 6 Gold(128GB) វិញគឺមានតម្លៃ ត្រឹមតែ 939 ដុល្លា។ សំរាប់ព័ត៌ មានលំអិតពីតម្លៃនេះ លោកអ្នកអាច ទំនាក់ទំនងក្រុមហ៊ុន iOne តាមរយៈទូរស័ព្ទលេខ 023 99 75 75។
សូមបញ្ជាក់ ផងដែរថា ទូរស័ព្ទ iPhone 6 ត្រូវបានរចនាជាមួយ និងរូបរាងប្លែកពី iPhone ពីម៉ូដែល មុនៗ វាមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់ បានជាមួយ នឹងទំហំរូបភាព 1080p HD Video និងមានបចេ្ចកវិទ្យា  OS ហើយនិង មានថ្មដែល មានទំហំដូចជា iPhone 5s ដែរ។ ទូរស័ព្ទ iPhone 6 ដំឡើងមក ជាមួយនូវ បន្ទះឈីប A8 អមមកជាមួយ នឹងអង្គ ប្រតិបត្តិការ M8 motion ហើយនិងបាន អភិវឌ្ឍន៍បន្ថែម នូវឧបករណ៍សំរាប់ភ្ជាប់ ទៅកាន់បច្ចេកវិទ្យា LTE ដែលអីធើណេត មានល្បឿនលឿន រហូតដល់ 150Mbps លើសពីនេះ វាក៏អាច ទ្រទ្រង់ជាមួយ មួយនឹង បច្ចេកវិទ្យាថ្មី  AC Wi-Fi ផងដែរ។
សម្រាប់លោកអ្នកដែលចង់ធ្វើការសាកល្បង iPhone 6 នេះអាចទៅសាខា iOne Canadia បានគ្រប់ ម៉ោងធ្វើការ។
ទំនាក់ទំនង មកកាន់លេខ៖ 023 99 88 89

Wednesday, March 4, 2015

តារាសំដែង ខារ៉ាអូខេ ហ្វី ហ្វី ជួប គ្រោះថ្នាក់ ចរាចរ នៅខេត្ត ព្រះសីហនុ (UPDATE)

 ប្រភពមកពី៖ khmerload 
 http://www.khmerload.com/news/35743
ព្រះសីហនុ ៖ តារាសំដែង ខារ៉ាអូខេពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើក រថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវ ជាតិលេខ៤ បណ្តាលអោយរបួសធ្ងន់ ស្រាល ទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ ឲ្យដឹងថា រថយន្តដែល គ្រោះថ្នាក់ខាងលើ ម៉ាក កាមរីបាឡែន ពណ៌សំបក ឪឡឹក ស្លាកលេខ ភ្នំពេញ 2N-5877 បើកក្នុងទិសដៅ ពីខេត្ត ព្រះសីហនុ ឆ្ពោះមកភ្នំពេញ មកដល់ចំណុច កើតហេតុ ស្រាប់តែរេ ចង្កូតទៅខាងស្តំាដៃ បុកគល់ ឈើដោយ ខ្លួនឯង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យឈ្មោះ ថោង កនិកា អាយុ២២ឆ្នាំ ជាអ្នក បើករថយន្ត របួសស្រាល និងឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាតារាសំដែង សម្តែង ខារ៉ាអូខេ របួសធ្ងន់ ។ អ្នកទាំងពីរស្នាក់ នៅជាមួយគ្នា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើត ហេតុសមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចំណែក រថយន្តត្រូវបាន សមត្ថកិច្ច អូសយកទៅ រក្សាទុក ដើម្បីរង់ចាំម្ចាស់ មកយកទៅ ប្រើប្រាស់ វិញក្រោយ ពីព្យាបាលរបួសរួច ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

ពោះសារាយ សក្កណា កាន់តែ ធំទៅៗ ប៉ុន្តែសម្រស់វិញ នៅតែ ស្រស់ស្អាតដដែល

 ប្រភពមកពី៖ khmerload ​ ​05 03 2015
 http://www.khmerload.com/news/35750
ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតតារាសម្តែង ដ៏ល្បីមួយរូប អ្នកនាង សារាយ សក្ខណា បានបង្ហោះរូបថត ផ្ទៃពោះរបស់នាង ដែលកាន់តែ ធំទៅៗ។
អ្នកនាង សារាយ សក្ខណា ជាតារាមួយរូប តែងស្ថិតនៅ ក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច ទោះបីជានាង បានឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ទៅរស់នៅ អាមេរិក ជាមួយស្វាមីរបស់នាង យ៉ាងណាក្តី។ ប៉ុន្តែនៅ ពេលថ្មីៗនេះ អតីតតារាសម្តែងរូបនេះ បានរំលេចនូវរូបថត២សន្លឹក បង្ហាញឲ្យឃើញថា ពោះ របស់នាង កាន់តែធំទៅៗហើយ  ដែលអាចសបញ្ជាក់បានថា នាងជិតគ្រប់ខែហើយ ប៉ុន្តែបើនិយាយ ពីរូបសម្ផស្សវិញ នាងនៅតែមានសម្រស់ ស្រស់បំព្រងដដែល។
ជាមួយគ្នានោះដែរ  នាងក៏បានសរសេរខាងក្រោម រូបថតនោះដែរថា "ឥឡូវនេះ កូនស្រីរបស់ខ្ញុំ កាន់តែធំហើយ"។ ដូច្នេះប្រិយមិត្ត ដែលតែង គាំទ្រអ្នកនាង សារាយ សក្កណា រង់ចាំមើលទាំងអស់គ្នាថា កូនស្រីរបស់នាង តើស្រស់ស្អាត និងគួរឲ្យស្រឡាញ់ ដូចនាងដែររឺទេ?




អ្នកនាង សារាយ សក្កណា និងស្វាមី

ប្រភព រូបភាពពី ហ្វេសបុក និងអ៊ិនស្តាក្រាម

Monday, March 2, 2015

ហេង រិទ្ធសុមានា អតីត​បវរ​កញ្ញា​ ទេសចរណ៍ ចូល​​រោង​​ការ​​​មួយ​ ​​​វេជ្ជបណ្ឌិត ឯក​ទេស​​​សណ្ដំ

ប្រភពមកពី៖  khmerload
 http://www.khmerload.com/news/35679
​ ០៣​ ០៣​ ២០១៥
នំពេញ៖ អតីតបេក្ខភាព បវរកញ្ញាទេសចរណ៍កម្ពុជា ដ៏ស្រស់សោភា កញ្ញា ហេង រិទ្ធសុមានា បានលា ភាពក្រមុំ កាលពី រាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ដែលពិធីជប់លៀង ទទួលទាន អាហារពេលល្ងាច ធ្វើឡើងនៅទីក្រុង កោះពេជ្រ ដោយមានវត្តមានភ្ញៀវ ចូលរួមជិត ១៥០០នាក់ ខណៈវត្តមាន អ្នកសិល្បៈ តិចតួចបំផុត ប៉ុន្តែសម្បូរទៅដោយ អ្នកមុខអ្នកការ និងមន្ត្រីរាជការច្រើន ។
អ្នកនាង ហេង រិទ្ធសុមានា បានសម្រេចចិត្តរៀបការ ជាមួយវេជ្ជបណ្ឌិតឯកទេសសណ្ដំ និងសង្គ្រោះ បន្ទាន់ បន្ទាប់ពី អ្នកនាង បានភ្ជាប់ពាក្យជាងកន្លះឆ្នាំ ។ អ្នកទាំងពីរជាគូស្នេហ៍ ដែលមាន កម្ពស់សម គ្នាបំផុត ព្រោះសុទ្ធសឹង ស្រស់ស្អាត និងស្រស់សង្ហារ ដូចគ្នា ។ កូនក្រមុំដ៏ ស្រស់សោភារូបនេះ មិនត្រឹមតែ ជាអតីត បេក្ខភាព បវរកញ្ញា ទេសចរណ៍ ឈានចូល វគ្គចុងក្រោយទេ តែនាងក៏ជា អ្នកទទួល បានមេដាយ ផ្នែកតៃក្វាន់ដូ ផងដែរ ធ្វើឲ្យអ្នក ស្គាល់នាង ញាក់សាច់ មិនតិចទេ ទាំងស្អាត និងពូកែ គ្មានអ្នកណា ធ្វើបាន ទាំងព្រម ដូចនាងឡើយ ។
អ្វីដែលជាភាពសោកស្ដាយ គឺអ្នកនាងមិនបាន សាងភាពល្បីល្បាញ ឲ្យបានខ្លាំងក្លា ដូចអ្នកសិល្បៈ ដទៃឡើយ គឺ ហេង រិទ្ធសុមានា គិតពី សុភមង្គលផ្ទាល់ខ្លួន ច្រើនជាងកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈ ។ ដូចនេះបានជា អ្នកនាង សម្រេចចិត្តរៀបមង្គលការ ដោយស្នាម ញញឹម ជាមួយ លោកវេជ្ជបណ្ឌិត ដ៏ស្រស់សង្ហារ គឺលោក ហ៊ុន សុខនាង ។
អ្នកនាង ហេង រិទ្ធសុមានា បាននិយាយថា នាងសប្បាយចិត្ត ដែលបានចូលសិល្បៈ ក្នុងរយៈ ពេលខ្លី ធ្វើឲ្យអ្នក នាងយល់ ពីតម្លៃនៃសិល្បៈ និងសូមអរគុណអ្នកផ្ដល់ឱកាសឲ្យ ទាំងឡាយ និងម្ចាស់ ក្រុមហ៊ុននានា ដែលអញ្ជើញ នាងទៅដើរម៉ូដ ឬថតផ្សព្វ ផ្សាយជាដើម តែនាងប្រហែល ជាមិនដឹង ថាបន្តទៀត ឬយ៉ាងណាទេ ។ អ្វីដែលនាង ហេង រិទ្ធសុមានា រំភើបបំផុតគឺ អ្នកនាង ដណ្ដើមបាន មេដាយមាស តៃក្វាន់ដូ នៅទីក្រុងសៀមរាប អង្គរកន្លងទៅ រឹតតែរំភើប និងសប្បាយ បំផុតគឺអ្នកនាងរកបាន មនុស្សប្រុស ល្អម្នាក់ ដើម្បីរួមដំណើរ ជីវិតជាមួយ គ្នាទៀត ។
 ថ្វីត្បិតអ្នកនាង ហេង រិទ្ធសុមានា មិនបានសាងភាពល្បីល្បាញ ឬមានមុខមាត់ខ្លាំងក្នុងសិល្បៈ តែមហាជន ជាច្រើនបាន កោតសរសើរ ពីអ្វីដែលអ្នកនាងបានធ្វើ នាងជាមនុស្សជោគ ជ័យបំផុត ព្រោះចប់ អនុបណ្ឌិត ខាងគ្រប់គ្រង អនាគត វេជ្ជបណ្ឌិត ថែមទាំង ជាម្ចាស់ មេដាយមាសកីឡា តៃក្វាន់ដូ ទៀតផង ៕












ផ្តល់សិទ្ធដោយ ដើមអម្ពិល


សន្និសីទល្អបំផុតសម្រាប់គ្រូ បង្រៀនភាសាអង់គ្លេសនៅកម្ពុជា គាំទ្រដោយ UTS:INSEARCH

ប្រភពមកពី៖​.khmerload 
 http://www.khmerload.com/news/35641
០២ ០៣​ ២០១៥
 រាជធានីភ្នំពេញ៖  គ្រូបង្រៀនភាសាអង់គ្លេសជាង ១,៦០០នាក់ ដែលមកពី ៣០ ប្រទេស រួមទាំង ប្រទេស អាស៊ានទាំងអស់ បាន ចូលរួមសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ១១ នៅរាជធានីភ្នំពេញ កាលពី ថ្ងៃទី ២៨ ខែកុម្ភៈ ដល់ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៥ នេះ ។ ចំពោះ សន្និសីទស្ដីពី ការស្រាវជ្រាវក្នុងតំបន់នេះ គឺផ្ដោតលើការលើកកម្ពស់ ការស្រាវជ្រាវ ផ្នែកភាសា ក្នុងតំបន់ ភាសាគោលដៅ ដែលពាក់ព័ន្ធនឹង អ្នកស្រាវជ្រាវដែល មានការរៀបចំ សារណាថ្នាក់ បណ្ឌិតរបស់ អ្នកស្រាវ ជ្រាវទាំងនោះ  និង ជាការប្ដេជ្ញាចិត្ត ចំពោះការ សិក្សាវិជ្ជាជីវៈ និងចែក រំលែកចំណេះ ដឹងរបស់ ពួកគេ នៅក្នុងតំបន់ ។
ក្នុងនោះដែរ ក៏មានការចូលរួមពី ប្រតិភូចាប់ពីច្រើនជាង ២.០០០ នាក់ រួមជាមួយប្រតិភូច្រើនជាង ៧០០ នាក់ទៀត ដែលមកពី បរទេស រួមមាន ប្រទេស វៀតណាម ឥណ្ឌូនេស៊ី និងចិន។ទិដ្ឋភាពសម្រាប់កម្មវិធីឆ្នាំ ២០១៥ នេះគឺស្ដី ពីភាសាអង់គ្លេស៖ ការកសាងជំនាញសម្រាប់ចលភាព និង សហប្រតិបត្តិការ ក្នុង តំបន់ ។ ទិដ្ឋភាពសម្រាប់កម្មវិធី ឆ្នាំ ២០១៥ នេះគឺស្ដីពី ភាសាអង់គ្លេស៖ ការកសាងជំនាញ សម្រាប់ចលភាព និង សហប្រតិបត្តិការ ក្នុងតំបន់។
សម្រាប់ UTS INSEARCH គឺជាអ្នកឧបត្ថម្ភធំម្ដងទៀតហើយសម្រាប់ព្រឹត្តិការណ៍នេះ ដែលចូលរួមជា មួយនឹង Channel Partner និង IDP ដែលជាអ្នក ដំណើរការកម្មវិធីនេះ។ លើសពី UTS INSEARCH បានឧបត្ថម្ភ ក្នុងកម្មវិធីនេះ អស់រយៈពេល ៥ ឆ្នាំមកហើយ ។
UTS:INSEARCH ប្ដេជ្ញាចិត្តជួយដល់ប្រទេសក្នុងតំបន់អាស៊ីក្នុងការបង្កើនអ្នកជំនាញផ្នែកបង្រៀនភាសា អង់គ្លេស និងផ្ដល់អាហារូបករណ៍ ជូនប្រតិភូ ៤ នាក់ដែល មានជនជាតិហ្វីលីពីន ២ នាក់ និងឥណ្ឌូនេស៊ី ពីរនាក់ ឲ្យចូលរួមកម្មវិធីនេះ។
ក្នុងសន្និសីទស្ដីនេះដែរ  សាស្ត្រាចារ្យ Tim Laurence ព្រឹទ្ធបុរសផ្នែកការសិក្សានៃ UTS: INSEARCH បានមាន ប្រសាសន៍ថា “UTS:INSEARCH សូមអបអរដល់ គ្រូបង្រៀនភាសាអង់គ្លេស ទាំងអស់ ដែលនឹងចូលរួម នៅក្នុងសន្និសីទនេះ ដើម្បីពង្រីកជំនាញ ក្នុងការបង្រៀនរបស់ខ្លួន និងដើម្បីចែករំលែក ឯកទេសរបស់ខ្លួន” ។
លោកសាស្ត្រាចារ្យ Laurence បានមានប្រសាសន៍បន្តទៀតថា “យើងមានក្ដីសោមនស្សរីករាយ ដែល បានធ្វើការជាមួយ IDP ដើម្បីលើកទឹកចិត្ត ដល់គ្រូបង្រៀនដែល មានការប្ដេជ្ញាចិត្តជាច្រើនរូប តាមរយៈការឧបត្ថម្ភ របស់យើងនៅក្នុង សន្និសីទ CamTESOL។ ព្រិត្តិការណ៍ ប្រចាំឆ្នាំនេះ ឬត្រូវ បានរៀបចំដោយ ដៃគូបណ្ដាញ ដ៏ធំបំផុតរបស់យើង  IDP Education គឺជាឱកាសដ៏ អស្ចារ្យដើម្បី ជួយលើកស្ទួយការ អភិវឌ្ឍវិជ្ជាជីវៈសម្រាប់ គ្រូបង្រៀន ភាសាអង់គ្លេស នៅក្នុងតំបន់។
បន្ថែមពីលើនេះ  លោក ម៉ៅ ស្រេង នាយកទទួលបន្ទុក កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំអន្តរជាតិនៅប្រទេស កម្ពុជា IDP Education Cambodia Country Director បានមានប្រសាសន៍ថា ‘ ការបង្រៀន ភាសាអង់គ្លេស ដល់មនុស្ស ដែលនិយាយភាសា មួយផ្សេងទៀត នៅប្រទេសកម្ពុជា CamTESCOL បានធ្វើឲ្យ ប្រទេសកម្ពុជា ក្លាយទៅជាកូនសោរ ក្នុង តំបន់មួយ និង ការចាប់អារម្មណ៍ ជាអន្តរជាតិចំពោះ ការបង្រៀនភាសា អង់គ្លេស ការសិក្សា និងការស្រាវជ្រាវ ព្រមទាំង ការចែកចាយ ព័ត៌មានស្ដី ពីការអនុវត្តឲ្យ បានល្អ ប្រសើរ នៅក្នុង ការបង្រៀន ភាសាអង់គ្លេស ELT ។ លោក បានមានប្រសាសន៍ បន្ថែមទៀតថា ‘ ការបង្រៀន ភាសាអង់គ្លេស ដល់មនុស្ស ដែលនិយាយភាសា មួយផ្សេងទៀត នៅប្រទេសកម្ពុជា CamTESCOL បានជួយពង្រឹង ទំនាក់ទំនងជាច្រើន រវាងបណ្ដា សហគមន៍ បង្រៀនភាសាអង់គ្លេស ELT នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង អន្តរជាតិ ហើយទទួល បានការគាំទ្រ ពីស្ថាប័ន អប់រំ ដែលមាន ឈ្មោះល្បីៗនៅ លើពិភពលោក និងកិច្ចសហប្រតិបត្តិ ការជាសកល  ។
ការគាំទ្រដល់សន្និសីទប្រចាំឆ្នាំ ២០១៥
CamTESOL គ្របដណ្ដប់ទៅលើការប្រជុំធំៗពីរគឺ សន្និសីទស្រាវជ្រាវថ្នាក់តំបន់ (Regional Research Symposium) ដែលបានប្រព្រឹត្តទៅកាល ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤  និងសន្និសីទសំខាន់ (Main Conference) បាន ប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៥ នៅរាជធានី ភ្នំពេញ។
UTS:INSEARCH បានឧបត្ថម្ភដល់វាគ្មិនគន្លឹះ Flora Debora Floris ហើយបានផ្ដល់អាហារូបករណ៍ សម្រាប់ប្រតិភូឥណ្ឌូនេស៊ី និងហ្វីលីពីនដើម្បី ឲ្យមកចូលរួម នៅក្នុងសន្និសីទនេះ។ គ្រូបង្រៀនភាសាអង់គ្លេស ជាន់ខ្ពស់របស់ UTS: INSEARCH ក៏នឹងមកធ្វើបទបង្ហាញ អំពីប្រធានបទដែល ទាក់ទង នឹងភាសាអង់គ្លេសសម្រាប់ ការសិក្សាផងដែរ ដូចជា៖
  • បណ្ឌិត Neil England នឹងធ្វើបទបង្ហាញចំនួនពីរពេល គឺអំពីការអភិវឌ្ឍជំនាញក្នុងការប្រាស្រ័យ ទាក់ទងសម្រាប់បេក្ខបណ្ឌិត និងការប្រៀបធៀប គោលវិធីចំនួនពីរ ចំពោះការបង្រៀនចំណេះ ដឹងសម្រាប់ការសិក្សា
  • Tim Connors នឹងធ្វើបទបង្ហាញអំពីវិធីបង្រៀនជំនាញសម្រាប់ការបរិយាយក្រាហ្វិក ដែលជាផ្នែកមួយដែលមាន ការពាក់ព័ន្ធជាពិសេស សម្រាប់វិញ្ញាសារ សំណេរនៅក្នុង ការប្រឡង IELTS
  • Orlando Savage នឹងធ្វើបទបង្ហាញអំពីយុទ្ធវិធីសម្រាប់គ្រូបង្រៀនដែលស្វែងរកវិធីសាស្ត្រអនុវត្ត ល្អបំផុតដើម្បី យកលំនាំតាម និងពង្រីក សម្ភារៈ ឧបទេសសម្រាប់ វគ្គសិក្សារបស់ខ្លួន។
ការគាំទ្រដល់ការស្រាវជ្រាវ
នាយកផ្នែកការសិក្សា (ការបង្រៀនភាសាអង់គ្លេស) នៃ UTS:INSEARCH លោក David Larbalestier គឺជាប្រធាននៃ មជ្ឈមណ្ឌលសិក្សា ភាសា អង់គ្លេសសម្រាប់ សាកលវិទ្យាល័យនៅអូស្ត្រាលី (UECA) ហើយនឹងធ្វើជាអធិបតី នៅក្នុងសន្និសីទ ស្រាវជ្រាវថ្នាក់តំបន់ (Regional Research Symposium)។ លោក Larbalestier បានមាន ប្រសាសន៍ថា “វេទិកាស្រាវជ្រាវ បុរេសន្និសីទ រួមមាន ការធ្វើបទបង្ហាញឯកសារស្រាវជ្រាវដែល គួរឲ្យចាប់អារម្មណ៍ជាង ១០០ ឯកសារ ដែលទទួលបាន ពីទូទាំងតំបន់ ដែលគូសបញ្ជាក់អំពីគុណភាព និងភាពស៊ីជម្រៅ នៃ ព្រឹត្តិការណ៍ នេះ។”
អំពី UTS:INSEARCH
សិស្សអន្តរជាតិអាចបញ្ចប់ភាសាអង់គ្លេសសម្រាប់ការសិក្សាជាច្រើនកម្រិតនៅ UTS: INSEARCH នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឬចូលរួមកម្មវិធី ភាសាអង់គ្លេសសម្រាប់ការសិក្សា ជាមួយដៃគូប្រចាំតំបន់ របស់យើងដូចជា៖ ACET នៅវៀតណាម ELTI នៅឥណ្ឌូនេស៊ី EIC នៅចិន និងជាមួយ IEN នៅកូរ៉េខាងត្បូង។
UTS: INSEARCH គឺជាអ្នកផ្ដល់ម៌ាគាល្អជាងគេសម្រាប់សិស្សដែលមានបំណងចង់សិក្សានៅសាកល វិទ្យាល័យបច្ចេកវិទ្យាស៊ីដនី  (UTS) នៅ ប្រទេសអូស្ត្រាលី។ នៅពេលសិស្សបាន បញ្ចប់ការសិក្សា ភាសាអង់គ្លេសរបស់ខ្លួន ពួកគេអាចចូល ទៅក្នុងកម្មវិធីមាគ៌ា ជាមួយនឹងការសិក្សា មូលដ្ឋាន គ្រឹះ និងសញ្ញាបត្រឌីប្លូមរបស់ UTS ហើយបន្ទាប់មក ចូលទៅសិក្សានៅក្នុងកម្មវិធី បរិញ្ញាបត្រឆ្នាំទីពីរនៅ សាកលវិទ្យាល័យ បច្ចេកវិទ្យា ស៊ីដនី។ សិស្សដែលសិក្សា ភាសាអង់គ្លេសសម្រាប់ ការសិក្សា ក៏អាចបន្តទៅកាន់កម្មវិធី ស្រាវជ្រាវក្រោយ ឧត្ដមសិក្សានៅ UTS បានដែរ។
UTS: INSEARCH មានបទពិសោធន៍ជាង ២៥ ឆ្នាំ នៅក្នុងការអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេស និង នៅក្នុងការ បង្រៀនភាសា អង់គ្លេសដល់ សិស្សអន្តរជាតិ ៕



សាស្ត្រាចារ្យ David Larbalestier, Tim Laurence , Brad Hughes , និងនាយកសាលា ACE





ទិដ្ឋភាព នៅ សាកលវិទ្យាល័យ តិចណូ កម្មវិធីប្រារព្ធសិន្នសីទនេះ

យុវសិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ ហ៊ុន សែន តាគោក លង់​ទឹក​ប្រឡាយ​ស្លាប់

ប្រភពមកពី៖.khmerload
 http://www.khmerload.com/news/35657
ខេត្តព្រៃវែង ៖ សំឡេងទ្រហោយំ លាន់លឺយ៉ាងកងរំពង ពីសំណាក់ក្រុមគ្រួសារ របស់យុវសិស្ស ម្នាក់រៀនថ្នាក់ ទី១២ វិទ្យាល័យហ៊ុន សែន តាគោក ដែលបានស្លាប់ ដោយសារ លង់ទឹកប្រឡាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកផុន ហម និងអ្នកស្រីឡោ គឹមអាន ត្រូវជាឪពុក-ម្តាយ ជនរងគ្រោះ បានរៀបរាប់ ប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាព ថា ជនរងគ្រោះ ឈ្មោះផុន ស៊ីវឡុង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនប្រុសពៅ របស់ពួកគាត់ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន តាគោក បានលង់ទឹកប្រឡាយ ជម្រៅ១,៣០ម៉ែត្រស្លាប់ កាលពីវេលា ម៉ោង១១ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ លោកផុន ហម រៀបរាប់ ទាំងអួលដើម.កថា តាំងពីតូច មានតែកូនប្រុសពៅ ម្នាក់នេះទេ ដែលរៀនពូកែជាងគេ ក្នុងចំណោមបង ប្អូន៥នាក់ ដូច្នេះហើយ គាត់មិនសូវឱ្យ ជួយធ្វើស្រែ ឬរកស៊ីអ្វីនោះទេ គឺឱ្យគិតតែខំរៀន តែម្យ៉ាងប៉ុណ្ណោះ ។
ឪពុកជនរងគ្រោះ បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ម្តាយបានប្រើ ជនរងគ្រោះ ឱ្យយកបាយម្ហូប ទៅឱ្យគាត់ ដែលជាឪពុក កំពុងភ្ជួរ-រាស់ នៅឯស្រែ ស្ថិតក្នុងភូមិ កំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ។ ក្រោយពីយក បាយ-ម្ហូប ទៅឱ្យឪពុករួច ជនរងគ្រោះ ក៏បានជួយលី ពូជស្រូវ ទម្ងន់១ថាំង (២៤គីឡូក្រាម) យកទៅឱ្យ ឪពុកទៀត ខណៈនោះ គាត់ជាឪពុក ក៏បានប្រាប់ ទៅកូនថា បានហើយ កូនត្រឡប់ ទៅផ្ទះវិញចុះ កុំចាំបាច់ ជួយធ្វើការពុកអី ។
លោកផុន ហម បានបន្តទៀតថា ក្រោយពី ភ្ជួរ-រាស់ សាប-ព្រួស រួចក៏ហូបបាយ ហើយក៏សម្រាក នៅវាលស្រែ បន្តិចក៏បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ លុះមកដល់ មាត់ប្រឡាយ ក៏ប្រទះឃើញ ស្បែកជើង របស់កូន គាត់ឆ្ងល់ណាស់ ក៏ទូរស័ព្ទ ទៅសួរអ្នកផ្ទះ អ្នកផ្ទះ ក៏ឆ្លើយប្រាប់ថា មិនទាន់ឃើញ កូនប្រុសពៅ របស់គាត់ ត្រឡប់មកផ្ទះ វិញទេ ។ ខណៈនោះ គាត់ភ័យណាស់ ក៏ចុះទៅរាវ ក្នុងប្រឡាយ ដែលមានទំហំ ៣ម៉ែត្រគុណ ២ម៉ែត្រ ជម្រៅប្រហែល ១,៣០ម៉ែត្រនោះ ក៏ប្រទះឃើញ កូននៅបាតប្រឡាយ ហើយលើកយកមក ជួយធ្វើចលនា ដើម្បីជួយសង្គ្រោះ តែអនិច្ចា ហួសពេលទៅហើយ ព្រោះកូនប្រុសពៅ របស់គាត់ បានស្លាប់ បាត់ទៅហើយ ។
សមត្ថកិច្ច បានធ្វើកោសលវិច្ច័យ រួចរាល់ ហើយក៏បាន បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះផុន ស៊ីវឡុង ពិតជាស្លាប់ ដោយសារលង់ទឹក ប្រឡាយមែន ព្រោះមិនចេះហែលទឹក ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ឆក់កាបូប មិនបានសម្រេច ជិះម៉ូតូគេច ខ្លួនដួល រត់គេចម្នាក់ ក្របួចបានម្នាក់ វាយសល់ដង្ហើម ចង្រិត


 ប្រភពមកពី៖ khmerload
http://www.khmerload.com/news/35661
ភ្នំពេញ ៖ ក្រុមចោរឆក់ កាបូបតាមផ្លូវ តាមពីរនាក់ ក្រោយពីធ្វើ សកម្មភាពបានបើក បម្រុងគេចខ្លួន តែត្រូវជនរង គ្រោះនិងកម្លាំង សមត្ថកិច្ចដេញ តាមពីក្រោយ បណ្ដាលឱ្យពួក គេទាំងពីរនាក់ភ័យ ហើយក៏ជិះ ម៉ូតូដួលនៅ ក្បែររង្វង់មូល កាំកូស៊ីធី ក៏ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួន បាត់ស្រមោល ។
ជនសង្ស័យដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ បានរងរបួស យ៉ាងធ្ងន់ធ្ងរ សល់តែដង្ហើមចង្រិត ព្រោះតែ ពេលដួលម៉ូតូនោះ ត្រូវបានប្រជាពលរដ្ឋ ព្រួតវាយម្នាក់មួយដៃ មួយជើង បណ្ដាលឱ្យសន្លប់ នៅនឹងកន្លែង កើតហេតុ រួចក៏ត្រូវបាន សមត្ថកិច្ចដឹកបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យ ដើម្បីឱ្យជាសះស្បើយ និងចាត់វិធានការ ទៅតាមផ្លូវច្បាប់។
មន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា ករណីឆក់កាបូប បានសម្រេចតែរត់គេច ខ្លួនបានតែ ម្នាក់នោះ បានកើតឡើង និងធ្វើឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៥០នាទី ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវម៉ុងឫទ្ធី ក្បែររង្វង់មូល កាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមមន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជន រងគ្រោះកំពុង ធ្វើដំណើរ តាមដងផ្លូវ ស្រាប់តែលេចមុខ ជនសង្ស័យ ទាំងពីរនាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ក្នុងទិស ដៅពីលិចទៅកើត ស្រាប់តែអ្នក ជិះពីក្រោយ បានឆក់កាបូបពី ជនរងគ្រោះ រួចបើកគេចខ្លួន ។
ភ្លាមៗនោះ ជនរងគ្រោះបាន ជិះដេញតាមពីក្រោយ និងស្រែកចោរៗ ធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ តាមដងផ្លូវ និងសមត្ថកិច្ច ដែលចុះល្បាត នៅក្បែរនោះ រួមគ្នាដេញតាមពីក្រោយ ធ្វើឱ្យជនសង្ស័យទាំងពីរ នាក់ភ័យស្លន់ស្លោ ជិះម៉ូតូលឿនពេក ដួលកណ្ដាលផ្លូវ ក៏ត្រូវបាន ប្រជាពលរដ្ឋ ចាប់វាយមួយដៃ មួយជើងម្នាក់ រងរបួសសន្លប់ ស្ដូកស្ដឹងសល់ ដង្ហើមចង្រិត ។
ដោយឃើញ សភាពបែបនេះ សមត្ថកិច្ច បានដឹកជនល្មើស ឆ្ពោះទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីជួយ សង្គ្រោះជាមុន សិនរង់ចាំ ចាត់វិធានការ ទៅតាមផ្លូវច្បាប់ ហើយ ពេលកំពុងសង្គ្រោះនោះ ក៏មានកម្លាំងនគរ បាលនៅចាំយាម ការពារផងដែរ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល