ប្រភពមកពី៖ khmerload
http://www.khmerload.com/news/35743
ព្រះសីហនុ ៖ តារាសំដែង ខារ៉ាអូខេពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើក
រថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវ ជាតិលេខ៤ បណ្តាលអោយរបួសធ្ងន់ ស្រាល
ទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី០៤
ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧
ស្ថិតក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ
បានបញ្ជាក់ ឲ្យដឹងថា រថយន្តដែល គ្រោះថ្នាក់ខាងលើ ម៉ាក កាមរីបាឡែន ពណ៌សំបក
ឪឡឹក ស្លាកលេខ ភ្នំពេញ 2N-5877 បើកក្នុងទិសដៅ ពីខេត្ត ព្រះសីហនុ
ឆ្ពោះមកភ្នំពេញ មកដល់ចំណុច កើតហេតុ ស្រាប់តែរេ ចង្កូតទៅខាងស្តំាដៃ បុកគល់
ឈើដោយ ខ្លួនឯង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យឈ្មោះ ថោង កនិកា
អាយុ២២ឆ្នាំ ជាអ្នក បើករថយន្ត របួសស្រាល និងឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ
ជាតារាសំដែង សម្តែង ខារ៉ាអូខេ របួសធ្ងន់ ។ អ្នកទាំងពីរស្នាក់ នៅជាមួយគ្នា
ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើត
ហេតុសមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចំណែក
រថយន្តត្រូវបាន សមត្ថកិច្ច អូសយកទៅ រក្សាទុក ដើម្បីរង់ចាំម្ចាស់ មកយកទៅ
ប្រើប្រាស់ វិញក្រោយ ពីព្យាបាលរបួសរួច ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល
Wednesday, March 4, 2015
តារាសំដែង ខារ៉ាអូខេ ហ្វី ហ្វី ជួប គ្រោះថ្នាក់ ចរាចរ នៅខេត្ត ព្រះសីហនុ (UPDATE)
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment