This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, December 17, 2014

មិនអាចទ្រាំ ទង្វើកូនចុង វាយ បំផ្លាញ ទ្រព្យសម្បត្ដិ និងលួច ម៉ូតូយក ទៅលក់ ប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន

ប្រភពមានពី៖​http://www.khmerload.com/news/33614
ភ្នំពេញ ៖ ដោយសារតែ មិនអាចទ្រាំនិង ទង្វើម្ដងជាពីរដង បំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិ ព្រមទាំង លួចយកម៉ូតូ ទៅលក់ ដើរស៊ីផឹក ចាយវាយនោះ បុរសជាឪពុកចុង បានបង្ខំចិត្ដ ប្ដឹងទៅនគរបាល ប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែន ជ័យ ចុះមកឃាត់ខ្លួន បុរសជាកូនចុង កាលពី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះលេខ ៤១៣ ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍ សែនជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចបាន ទទួលទូរស័ព្ទពី លោក សួន សម្បត្ដិ អាយុ៤០ឆ្នាំ មុខរបរជា កម្មករសំណង់ ដើម្បី ប្ដឹងឱ្យទៅ ឃាត់ខ្លួន កូនចុងឈ្មោះ សាម រស្មី អាយុ២៩ឆ្នាំ ក្រោយពីរូបគេ បានយកម៉ូតូ ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BL-0492 យកទៅលក់ ហើយត្រឡប់មក ផ្ទះវិញ៣ថ្ងៃ ក្រោយមក ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍កាកាប បានបញ្ជាក់ ទៀតថា ក្រោយទទួលបាន ពាក្យបណ្ដឹងតាម ទូរស័ព្ទរួចមក កម្លាំង នគរបាលបាន សុំគោលការណ៍ពី លោកអធិការ ចុះទៅឃាត់ខ្លួនបុរស ជាកូនចុង ដើម្បីយកមកសួរ នាំនិងមាន វិធានការតាមផ្លូវច្បាប់ ។
មន្ដ្រីនគរបាលដដែល បានបញ្ជាក់ដោយ យោងតាមការអះអាង របស់ជនរងគ្រោះ ជាឪពុកចុងថា ឈ្មោះ សាម រស្មី គឺជាកូនប្រពន្ធ ប្ដីមុន ហើយមាន ចិត្ដឃោរឃៅ ធ្លាប់បំផ្លាញទ្រព្យសម្បត្ដិ ក្នុងផ្ទះរាប់រយដង។
ដោយឡែកកាល ពីវេលាម៉ោង ១០និង១៨នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ជនសង្ស័យរូបនេះ បានចូល ទៅយកម៉ូតូក្នុង ផ្ទះជិះចេញទៅ អស់រយៈពេល ៣ថ្ងៃ លុះដល់ ព្រឹកថ្ងៃទី១៧ វេលាម៉ោង ១១និង៤៥នាទី បុរសជា ឪពុកចុង បានឃើញជននេះ ត្រឡប់មកវិញ ដើរចូលទៅក្នុងផ្ទះ ក៏ប្ដឹងសមត្ថកិច្ច ចុះមកឃាត់ខ្លួនតែម្ដង ។
បើយោងតាមមន្ដ្រី នគរបាលប៉ុស្ដិ៍ កាកាប លោក សួន សម្បត្ដិ មានប្រពន្ធឈ្មោះ សាម រំចេក អាយុ៤៨ឆ្នាំ មានមុខរបរ ជាកម្មការិនី នៅរោងចក្រកាត់ដេរ ហើយពួកគេ មានកូនពីរនាក់ ដោយឡែក សាម រស្មី គឺជាកូន ប្ដី មុន ។
បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍ សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការវិនិច្ឆ័យ ទោសតាម ផ្លូវច្បាប់ ៕

សមត្ថកិច្ច​ឃាត់ខ្លួន គ្រូពេទ្យ ​យ៉ែម ជ្រិន​ បានហើយ

ប្រភពមកពី៖​​​  http://www.khmerload.com/news/33613

ខេត្តបាត់ដំបង ៖ ប្រភពពីសមត្ថកិច្ច បានបង្ហើប ឲ្យដឹងថា លោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលអ្នក ឆ្លងមេរោគអេដស៍ ក្នុងភូមិរកា អះអាងថា ធ្លាប់ឲ្យចាក់ថ្នំា និងព្យបាលនោះ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួនហើយ នៅព្រឹក ថ្ងៃទី១៨ ធ្នូ ២០១៤ ប៉ុន្តែមិនបាន បញ្ជាក់ថា ចាប់នៅ ចំណុចណា និង បច្ចុប្បន្ន កំពុងឃុំខ្លួន នៅទីណា នោះនៅឡើយទេ ។