This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, February 26, 2015

យុវជនញៀនថ្នាំម្នាក់ ចង-ក សម្លាប់ខ្លួន នៅស្រុក កៀនស្វាយ

ប្រភពមកពី៖ khmerload
 http://www.khmerload.com/news/35582

កណ្តាល: យុវជនម្នាក់ញៀនថ្នាំ ឡើងវង្វេងវង្វាន់ បានចងកសម្លាប់ខ្លួន កាលវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៥ ស្ថិតនៅភូមិ ពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
អ្នកស្រី ចាន់ សេថា ដែលត្រូវជាម្តាយ បាននិយាយថា កូនគាត់ធ្លាប់យក ទៅដាក់មណ្ឌលកែប្រែ ២-៣ដង រួចមកហើយ គាត់ថា នៅវេលាម៉ោង ជាង២យប់ គាត់ក្រោកពីដំណេក បើកមុងកូនមើល ស្រាប់តែបាត់ កូនពីមុង ក៏នាំគ្នាដើររក បានឃើញចង-ក នឹងខ្សែអង្រឹង ជាប់ដើមមៀន ។
បើតាមលោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ច័ន្ទវិសាល អាយុ ២៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំកើតហេតុ ។
លោកអធិការ បានបន្តថា សមត្ថកិច្ចចុះទៅ ធើ្វការត្រួតពិនិត្យ ឃើញថា ជនរងគ្រោះចង-ក ស្លាប់មែនសមត្ថកិច្ច ប្រគល់ សពជូនក្រុមគ្រួសារ ធើ្វបុណ្យតាម ប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

ញាក់សាច់! រថយន្តហ៊ុយហ្សូ បុក ជាមួយ វីហ្គោ បណ្តាលឲ្យ ក្មេងស្រី ម្នាក់ ដាច់ក្បាល ចេញពីខ្លួន នៅខេត្ត ឧត្តរមានជ័យ

 ប្រភពមកពី៖ khmerload
  http://www.khmerload.com/news/35581
 ឧត្តរមានជ័យ៖ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ នេះ អ្នកនិយមប្រើប្រាស់ ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពី បានឃើញ ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហ៊ុយហ្សូ ដឹកទំនិញ បុកជា មួយនឹង រថយន្តវីហ្គោ បណ្តាលឲ្យ មនុស្សជាច្រើន រងរបួស ធ្ងន់-ស្រាល និងកុមារីម្នាក់ ស្លាប់ដាច់ក្បាល ចេញពីខ្លួន គួរឲ្យ រន្ធត់បំផុត។
បើតាមអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ម្នាក់ ដែលបានបង្ហោះ រូបភាព នៃហេតុការណ៏ គ្រោះថ្នាក់នោះ បានបង្ហាញ ឲ្យឃើញថា ពិតជាគួរឲ្យរន្ធត់ និងតក់ស្លុត មែនទែន ខណៈស្រ្តីម្នាក់ ទំនងជាម្តាយ កុមារីរងគ្រោះ បានអង្គុយ យំអោប សពកូន និងបុរស ម្នាក់ទៀត ទំនងជាឪពុក បានឈរ អោបក្បាល ដែលដាច់ចេញ ពីខ្លួនកុមារីនោះ។ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានរងរបួស ធ្ងន់-ស្រាល ខណៈរថយន្តវីហ្គោ បានទទួលរង ការខូចខាត ទាំងស្រុង។
អ្នកប្រើប្រាស់ ហ្វេសប៊ុក ដែលបង្ហាញរូបភាពនោះ បានប្រាប់ឲ្យដឹងថា ហេតុការណ៏នេះ បានកើតឡើង ដោយសារតែ ការបើកបរ ក្នុងល្បឿនលឿន នៅចំណុច ផ្លូវកោង ខណៈភាគីរងគ្រោះ ដែលជិះក្នុងរថយន្ត វីហ្គោ គឺជាអ្នកភ្នំពេញ។ រីឯអ្នកបើកបរ និងព្រូរថយន្ត ហ៊ុយហ្សូ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។
យ៉ាងណាមិញ ការពិត នៃហេតុការណ៏គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើង យ៉ាងណានោះ នៅមិនទាន់ បានដឹងច្បាស់ នៅឡើយទេ បើសិនជា ប្រិយមិត្ដណាម្នាក់ ដឹងពីព័ត៌មាន លំអិត សូមទាក់ទង មកកាន់ ខ្មែរឡូត តាមរយៈលេខ ទូរស័ព្ទ 093868723 ៕







ប្រភព ៖ ហ្វេសប៊ុក

អ្នករត់ម៉ូតូ​ កង់បីដក កាំភ្លើង​ភ្ជង់ ព្រោះ​ ប្រចណ្ឌ ស្រីស្នេហ៍​​ ជាមួយអ្នក ​រត់ម៉ូតូឌុប

ប្រភពមកពី៖ khmerload
http://www.khmerload.com/news/35568
រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉ក កង់បីម្នាក់ចេញពី ហាងផឹកស៊ីស្រវឹង ក៏ប្រចណ្ឌស្រីស្នេហ៍ រហូតដកកាំភ្លើងភ្ជង់ អ្នករត់ម៉ូតូឌុប និងវាយអ្នកដំណើរ ដែលជិះម៉ូតូឆ្លងកាត់តាមផ្លូវ រួចជិះម៉ូតូរត់គេច ចូលច្រកវត្តធុតង្គ ចំការដូងជាផ្លូវទាល់ ទុកម៉ូតូរ៉ឺមក់កង់៣ចោល ហើយរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥  កុម្ភៈ ២០១៥ ស្ថិតត្រង់ចំណុចក្បែរក្លោងទ្វារវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះសុខ ចាន់វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1BQ-2022 ២-ឈ្មោះលី ប៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះចាន់ ណា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២ជាជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំមន ជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-9170 និង៤-ឈ្មោះសុខ លី ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ឌុបនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ជូនមកជួបជនល្មើស ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ។
បើតាមសម្ដីឈ្មោះសុខលី ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ត្រូវបាននារីម្នាក់ ទើបចេញពីហាងផឹកស៊ី មួយកន្លែងនៅម្ដុំស្ពានដែកចំការដូង ហៅឱ្យឌុបជូនទៅហាងមួយកន្លែងទៀត នៅផ្លូវចូលបឹងតាម៉ាតដើម្បី ជួបបុរសដែលជាអ្នករត់ ម៉ូតូរ៉ឺម៉កកង់៣ ពេលដែលជូនមកដល់នារីរូប នោះចូលទៅរកបុរសដែលជាអ្នករត់ ម៉ូតូរ៉ឺម៉កកង់៣ប៉ុន្តែមិនឃើញក៏បានសួរ ម្ចាស់ហាងប្រាប់ថា គាត់ទើបតែចេញ ទៅ មុននេះបន្តិចទេ ដោយទូរស័ព្ទរបស់នាងអស់ថ្ម ក៏បានខ្ចីទូរស័ព្ទរបស់គាត់ (អ្នករត់ម៉ូតូឌុប) ដាក់ស៊ីមហើយទូរស័ព្ទទៅ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣  ហើយបុរសជាអ្នករត់ម៉ូតូរ៉ឺម៉ក កង់៣នោះប្រាប់អោយមកជួបនៅ ក្បែរក្លោងទ្វារវត្តសំបួរមាស។
លោកបន្តថា ពេលដែលជូនមកដល់នារីរូបនោះ មានលុយមិនគ្រប់បានឱ្យគាត់ ៣ពាន់រៀលដោយប្រាប់ថា ចាំស្អែកចាំឱ្យបន្ថែម ក៏ត្រូវបុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់ ៣ចោទទៅនារីរូបនោះថា អ្នករត់ម៉ូតូឌុបគឺជាសាហាយមែន? ប៉ុន្តែត្រូវនាងបដិសេធ ប្រាប់ថាគាត់គឺជាអ្នករត់ម៉ូតូ ឌុបទេ ដោយមិនជឿហើយស្រវឹងផងនោះ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ បានដកកាំភ្លើងខ្លីមួយដើម ចេញពីចង្កេះភ្ជង់បុរស រត់ម៉ូតូឌុប ខណៈនោះមានបុរស៣នាក់ជិះ ម៉ូតូ២គ្រឿងទើបចេញមកពីមើលប្អូន ឆ្លងទន្លេផ្ទះនៅម្ដុំបឹងតាម៉ាត ជិះម៉ូតូឆ្លងកាត់ក៏ត្រូវ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ យកដៃទៅវាយក្បាលបុរសឈ្មោះ សុខ ចាន់វណ្ណៈ ដែលជាមន្ត្រីយោធា កំពុងជិះម៉ូតូត្រូវមួយដៃ ហើយក៏ឈប់ម៉ូតូបំរុងចូលទៅសួរនាំ ក៏ត្រូវនារីរូបនោះស្រែក ប្រាប់កុំអោយចូលមក វាមានកាំភ្លើង ហើយបុរសទាំង៣នាក់នោះក៏ បានផ្ដួលម៉ូតូចោល រត់គេចដោយ បុរសដែលជាអ្នក រត់ម៉ូតូរ៉ឺម៉កកង់៣ ព្យាយាមដេញតាម ហើយនារីរូបនោះក៏ចេញខ្លួន ពីកន្លែងកើតហេតុបាត់ផងដែរ ដោយរូបគាត់ជាអ្នករត់ម៉ូតូឌុបឆ្លៀតឱកាស ជិះម៉ូតូគេចមកប្ដឹងសមត្ថកិច្ចនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសុំការអន្តរាគមន៍។
បន្ទាប់ពីកើតហេតុ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ក៏បានឡើងជិះម៉ូតូរ៉ឺម៉កកង់៣ ដើម្បីរត់គេចខ្លួន ក៏ត្រូវបុរសទាំង៣នាក់ លើកម៉ូតូជិះ ដេញ តាមពីក្រោយរហូត គេចចូលទៅច្រកវត្តធុតង្គចំការដូង ផ្លូវទល់ច្រកវត្តរបងចាក់សោ បុរសដែលជាអ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ក៏ទុកម៉ូតូរ៉ឺម៉ក កង់៣ចោលរួចគេចខ្លួនបាត់ ភ្លាមៗកម្លាំងកងអន្តរាគមន៍ ខណ្ឌដង្កោក៏បានមកដល់ចំណុច ដែលជនល្មើសរត់គេចខ្លួននោះ និងតាមរុករកជនល្មើសផងដែរតែរកមិនឃើញ ក៏បាននាំជនរងគ្រោះមក អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បី សាកសួរនិងកំណត់មុខសញ្ញា ។ ក្រោយពេលសាកសួរជនរងគ្រោះ ទាំងអស់សមត្ថកិច្ចបានកំណត់ មុខសញ្ញារួចហើយ ដោយសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវស្វែងរកជនល្មើស ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

ប្រភពមកពី៖ khmerload
 http://www.khmerload.com/news/35563
កំពង់ធំ ផ្ទះមួយខ្នងទំហំ ៦,៥ គុណនឹង១១ម៉ែត្រ ស្ថិតនៅ ភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលា ម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវភ្លើង ឆេះបំផ្លាញ ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី នៅពេលសាកទូរស័ព្ទ។
មន្រ្តីនគរបាល ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា គ្រោះ អគ្គិភ័យខាងលើនេះ បានបំផ្លាញរថយន្ត មួយគ្រឿងម៉ាក TACOMA មួយគ្រឿង លុយដុល្លារ ចំនួន៩០០ដុល្លារ លុយខ្មែរ ចំនួន៣លានរៀល ព្រមទាំងសម្ភារ មួយចំនួនទៀត។
មន្រ្តីនគរបាល បានបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ធៀម ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ។
បើមន្រ្តីនគរបាល ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល មូលដ្ឋាន និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ ទៅជួយអន្តរាគមន៍ ផងដែរ ប៉ុន្តែស្ថានភាព ភ្លើងខ្លាំងពេក នាំឲ្យផ្ទះរបស់ជនរងគ្រោះត្រូវ ឆេះបំផ្លាញតែម្តង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល

Wednesday, February 25, 2015

តារា​ជា​ច្រើន​ចូលរួម​ថត ​MV ​ឱ្យ​ផលិតកម្ម​ Town ម្សិលមិញ


ប្រភពមកពី៖        sabay 
http://news.sabay.com.kh/article/289500

តារា​ល្បី​ជា​ច្រើន​រូប​បាន​ចូលរួម​ថត​ MV ​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​របស់​ផលិតកម្ម​ Town ​កាល​ពី​ម្សិល​មិញ ​នៅ​ក្នុង​បរិវេណ​ភូមិ​វប្បធម៌ នៃ​ទឹក​ដី​ ខេត្ត​សៀមរាប។

town 5

អ្នក​និពន្ធ យឹម តាស្រង់ និយាយ​ថា ផលិតកម្ម​បាន​អញ្ជើញ​អ្នក​សិល្បៈ​ចូលរួម​សម្ដែង​ក្នុង​ចង្វាក់​ប្រពៃណី​ ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ភាគ​ច្រើន​ជា​តារា​ល្បី​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ បច្ចុប្បន្ន។ ដោយ​ឡែក​សម្រាប់​បទ​ចម្រៀង​ក៏​មាន​ចំនួន​ច្រើន​បទ​ដែរ ហើយ​សម្រាប់​បទ​ធ្វើ​មេឡូឌី​ថ្មី​នោះ អ្នក​និពន្ធ​រូប​នេះ​ មិន​បាន​ប្រាប់​ពី​ចំនួន ឬ​ភាគ​រយ​នោះ​ទេ ដោយ​ស្នើ​សុំ​ឱ្យ​មហាជន​រង់​ចាំ​មើល​ទៅ​វិញ។

“ខ្ញុំ​មិន​ចង់​ឱ្យ​យើង​នៅ​ចំណុច​មួយ ដែល​ចម្លង​ពី​គេ​អស់​មួយ​ជីវិត​នោះ​ទេ គឺ​ចង់​ផលិត​បទ​ថ្មី​ឱ្យ​បាន​ច្រើន”។ យឹម តាស្រង់ បញ្ជាក់​មក​កាន់​ Sabay។ អ្នក​និពន្ធ​មាន​ប្រភព​មក​ខេត្ត​ក្រចេះ​ខាង​លើ​បន្ត​ថា លោក​មាន​គោលការណ៍​ផលិត​បទ​ភ្លេង​ថ្មី​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ផលិតកម្ម៕


town

town2

town4

town6
town3
 

1613905_408156926026856_4630681671430338826_n

11008633_731117450340432_8526567391868622584_n
 

គ្រូវិទ្យាល័យ១០មករា ធ្វើកូដកម្ម បណ្តេញ គ្រូម្នាក់ចេញពីសាលា

ប្រភពមកពី៖ khmerload 
 http://www.khmerload.com/news/35528    
សៀមរាប៖ គ្រូវិទ្យាល័យ «១០ មករា ១៩៧៩» កណ្តាលក្រុងសៀមរាប ជាង១០០នាក់ បាននាំគ្នា ធ្វើកូដកម្ម មិនចូលបង្រៀន ដើម្បី ទាមទារឲ្យ មន្ទីរអប់រំខេត្ត បណ្តេញលោកគ្រូបង្រៀនម្នាក់ចេញពីសាលា ដោយពួកគាត់ បានអះអាងថា លោកគ្រូបង្រៀនភាសាខ្មែររូបនេះ បានបង្កបញ្ហា ជាច្រើននៅក្នុងសាលា និងធ្លាប់ផ្ទុះអំពើហិង្សា វាយតប់គ្នាជាមួយគ្រូៗដទៃទៀតថែមផង។
គ្រូបង្រៀនម្នាក់ ក្នុងចំណោមគ្រូបង្រៀនជាង ១០០នាក់ផ្សេងទៀត ដែលបានចូលរួមធ្វើកូដកម្ម មិនចូលបង្រៀន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ បានប្រាប់ឲ្យ ដឹងថា ការធ្វើកូដកម្ម បានធ្វើឡើងបន្ទាប់ពីសំណើរបស់ ក្រុមគ្រូបង្រៀនឲ្យដកលោក ជាន ស៊ន គ្រូបង្រៀន ភាសាខ្មែរ នៅក្នុង វិទ្យាល័យ «១០ មករា ១៩៧៩» មិនត្រូវ បានមន្ទីរ ក៏ដូចជានាយកសាលាចាត់ការនោះទេ។
លោក ខន ខុន គ្រូបង្រៀនភូមិវិទ្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា លោកគ្រូ ជាន ស៊ន  ដែលត្រូវបានគ្រូនាំគ្នាតវ៉ា និងធ្វើ លិខិតសូមឲ្យដកចេញពីសាលានេះ ដើម្បីជាគ្រូបង្រៀន នៅខេត្តប៉ៃលិន ហើយ  ត្រូវបានគេផ្លាស់ប្តូរមកវិទ្យាល័យ ១០ មករា ចំនួន ៤-៥ឆ្នាំ មកហើយ។ ការផ្លាស់ប្តូរពីសាលា នៅខេត្តប៉ៃលិន មក  វិទ្យាល័យ ១០ មករា ដែលជាវិទ្យាល័យធំជាងគេ និង ល្បីល្បាញ ក្នុងក្រុងសៀមរាប ក៏ដោយសារ តែការនៅមិន ចុះសម្រុងជាមួយគ្រូដទៃ ហើយតែងមាន ជម្លោះជារឿយនោះ។
លោកគ្រូ ខន ខុន បានបន្តថា បន្ទាប់ពីផ្លាស់មកនៅក្នុងវិទ្យាល័យ ១០ មករា លោកគ្រូ ជាន ស៊ន តែងតែមានទំនាស់ពាក្យសម្តីជាមួយ គ្រូៗបង្រៀនដូចគ្នា ហើយក៏ធ្លាប់មានជម្លោះ ជាមួយនាយកសាលា ថែមទៀតផង។ បើតាម  លោកគ្រូ ថន ថុន លោកគ្រូ ជាន ស៊ន មិនដែលត្រូវ ជាមួយគ្រូៗ ក្នុងវិទ្យាល័យនេះឡើយ គាត់តែងក្រអើតក្រទម  និងតាំងខ្លួនជាអ្នកចេះជាងគេជានិច្ច។
លោកគ្រូ ខន ខុន បានបញ្ជាក់ថា «លោកគ្រូហ្នឹងពេលឈ្លោះប្រកែកជាមួយគេ តែងយក ទាហ៊ានមក សំឡុត  គំរាមគ្រូដទៃទៀត ហើយថែមទាំង យកឈ្មោះ លោក ហ៊ុន ម៉ានី និងលិខិតសរសើរ របស់នាយករដ្ឋមន្រ្តីអួតក្អេងក្អាង។ គាត់ (ជាន ស៊ន) ធ្លាប់បោះសម្តីទៀតថា ប្រសិនបើ គ្រូណា ចង់បានធំ ត្រូវតែដើរតាមគេ»។
ក្រៅពីជម្លោះពាក្យសម្តី លោកគ្រូ ជាន ស៊ន ក៏បានបង្កការវាយតប់ជាមួយគ្រូដទៃ ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ កិត្តិយសវិទ្យាល័យ ១០ មករា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ល្បីល្បាញនៅក្នុងខេត្តនោះ។ នេះបើតាមការបញ្ជាក់  របស់លោក ខន ខុន។
ឆ្លើយតបការចោទប្រកាន់នេះ លោកគ្រូ ជាន ស៊ន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា អ្វីដែលលោក ខន ខុន លើក ឡើង គឺជារឿងមិនពិតទាំងស្រុង ហើយជាការបង្ខូច កិត្តិយសទាំងស្រុង។
លោកគ្រូ ជាន ស៊ន បញ្ជាក់ថា «លោក ខន ខុន និយាយយ៉ាងនេះ បង្ខូចកិត្តិយសខ្ញុំខ្លាំងពេកហើយ ខ្ញុំមិនធ្វើដូចអ្វី ដែលគាត់ និយាយ នោះទេ ហើយខ្ញុំក៏មិនដែលអាង ឯកឧត្តម ហ៊ុន ម៉ានី នោះដែរ នេះគឺជាការនិយាយ ដើម្បីឲ្យឯកឧត្តមស្អប់ខ្ញុំប៉ុណ្ណោះ»។
លោកគ្រូ ជាន ស៊ន ដែលមានវ័យទើប ៣៤ឆ្នាំ បានអះអាងថា លោកនឹងមិនចាកចេញ  ពីសាលានោះ ឡើយ ព្រោះលោកមិន បានធ្វើខុស នឹង ច្បាប់រដ្ឋ បាលការងារ ដូចជាការមិន គោរពម៉ោងបង្រៀន ប្រើពាក្យសម្តីមិនល្អណាមួយទៅលើសិស្សនោះឡើយ។ តែលោកក៏ទុកឲ្យ មន្ទីរអប់រំ និងគណៈ អភិបាលខេត្ត ជាអ្នកសម្រេចទៅលើរឿងនេះ ត្បិតរូបលោក ក៏មានលោកគ្រូ អ្នកគ្រូចេញមុខ គាំទ្រផងដែរ។
លោក ជាន ស៊ន បានបង្ហើបផងដែរថា ការធ្វើកូដកម្មនេះ គឺផ្តើមចេញពីក្រុមគ្រូបង្រៀន ដែលដឹកនាំដោយលោក  គ្រូ ប៉ោ គា ដេញភាស៊ីផ្ញើកង់-ម៉ូតូ មិនឈ្នះរូបលោក។ លោកគ្រូ ជាន ស៊ន ក៏គ្រោងនឹងប្តឹងបកទៅលោកគ្រូ ប៉ោ គា ដែរ ដែលធ្វើឲ្យប៉ះពាល់ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ លោកគ្រូផងដែរ។
លោកគ្រូ ខន ខុន បានអះអាងថា ក្រុមគ្រូបង្រៀនទាំងអស់ នឹងបន្តធ្វើកូដកម្ម មិនចូលបង្រៀន រហូតមានការដក  លោកគ្រូ ជាន ស៊ន ចេញ ពីវិទ្យាល័យ ១០ មករា។
ប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក អ៊ុង សេរីឌី បានឲ្យដឹងថា សំណើរបស់គ្រូបង្រៀន និងបញ្ហាទាំងអស់ ត្រូវ  បានលោកធ្វើ របាយការណ៍ជូនទៅគណៈអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង រួចរាល់ហើយ តែមិនទាន់  ទទួលបានលទ្ធផល នៅឡើយនោះ ទេ។ លោកបានបញ្ជាក់ថា ដំណោះស្រាយនឹងមានក្នុងពេលឆាប់ៗនេះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

ថ្ងៃចូល រោង​ការ​​ បាត់កូន​ក្រមុំ​ ប្អូន​​ស្រី​ មិនព្រម​ ជំនួស ឪពុកម្តាយ ​បង្វែរទៅជា​ ខួបកំណើតវិញ​

ប្រភពមកពី៖ ​khmerload 
​www.khmerload.com/news/35537​
ថៃ្ងទី ២៦ ០២​ ២០១៥
ខេត្តបាត់ដំបង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈពិធីមង្គលការមួយ កន្លែងត្រូវបានកូនក្រមុំ រត់ ចោលរោងបាត់ដោយ មិនដឹងមូលហេតុ បន្សល់ទុកតែ កូនកំលោះនៅឆ្លេឆ្លាតែម្នាក់ឯង ដែលកើតឡើងកាលពី វេលាម៉ោងព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៥នេះ ស្ថិតនៅភូមិ អូរខ្ជាយខាងជើង ឃុំអូរដំបង១ ស្រុកសង្កែ។
ប្រភពបានឱ្យដឹងថា កូនក្រមុំដែលរត់ចោល រោងការមានឈ្មោះគុជ វ៉ាន់ថៃ ចំណែកឯកូន កំលោះឈ្មោះ ឆុន វណ្ណៈ ។ ប្រភពបន្តថា នៅក្នុងពិធីការខាងលើនោះ គឺរៀបចំមានចំនួន២០តុដែរ ចំណែកឪពុកម្តាយខាងស្រី ចង់ដោះស្រាយរឿងនេះ បានឱ្យប្អូនស្រីកូនក្រមុំ រៀបការជំនួសវិញ តែត្រូវនាងបដិសេធ។
បើតាមប្រភពពីអ្នកជិតខាងឱ្យដឹងថា អ្នកដែលដឹងរឿងនេះ គឺមិនបានមកចូលរួមទេ ការពិតកូនក្រមុំនោះត្រូវ បានបាត់ខ្លួនរយពេល៣-៤ ថ្ងៃមក ហើយ តែត្រូវបានឪពុកម្តាយ ខាងស្រីលាក់ការណ៍ មិនឱ្យខាងប្រុសដឹង ដោយចង់នៅស្វែងរកកូន តែនៅតែរកមិនឃើញដដែល ។
ប្រភពបន្តទៀតថា បច្ចុប្បន្នពិធីខាងលើត្រូវ បានចាក់ភ្លេងការធម្មតា តែក្រុមភ្លេងខ្មែរត្រូវបាន រើអីវ៉ាន់ទៅ វិញអស់ហើយ ។ រីឯឪពុកម្តាយខាងស្រីចង់បង្វែកម្មវិធីនេះ ទៅជាកម្មវិធីកំណើត វិញនៅថ្ងៃស្អែក តែមិនដឹងថា ជាខួបកំណើតរបស់អ្នកណានោះទេ?


ផ្តល់សិទ្ធដោយ កោះសន្តិភាព

Tuesday, February 24, 2015

ទារិកាភ្លោះពីរនាក់ កើតមកអភ័ព្វ មានរាងកាយជាប់គ្នា ធ្វើការវះកាត់ ផ្តាច់ចេញពីគ្នា លើកទីមួយ បានជោគជ័យ!

ប្រភពមកពី​​ ៖​khmerload  http://www.khmerload.com/news/35473
សហរដ្ឋអាមេរិកទីបំផុត ការវះកាត់ផ្តាច់ ទារិកា អាយុ ១០ ខួប ពីរនាក់ ដែលកើតមក មានរាងកាយជាប់គ្នា លើកដំបូង បានបញ្ចប់ទៅ ដោយជោគជ័យហើយ នៅឯមន្ទីរពេទ្យកុមារ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីដើមខែ កុម្ភៈ កន្លងទៅនេះ។
ភរិយារបស់លោក John Eric អ្នកស្រី Elysse បានសម្រាលកូនភ្លោះស្រី ពីរនាក់ មានឈ្មោះ Knatalye Hope និង Adeline Faith Mata កាលពីខែ មេសា ឆ្នាំទៅ ដោយទារិកាភ្លោះ ទាំងពីរនាក់នេះ មានរាងកាយជាប់គ្នា និងមានសរីរាង្គរួម ជាច្រើនផ្សេងទៀត ដូចជា ដើមទ្រូង, សួត, ស្រោមបេះដូង, សន្ទះទ្រូង, ថ្លើម, ពោះវៀន, ពោះវៀនធំ និងឆ្អឹងទ្រូង ជាដើម។
រហូតមកដល់ដើម ខែ កុម្ភៈ នេះ ការវះកាត់លើកដំបូង ទៅលើទារិកាភ្លោះ ទាំងពីរនាក់នេះ ត្រូវធ្វើឡើង ដោយចំណាយរយៈពេល រហូតដល់ទៅជាង ២៦ ម៉ោង ទាមទារឲ្យមានពលកម្ម ពីគ្រូពេទ្យវះកាត់ ១២ នាក់, អ្នកជំនាញខាងថ្នាំស្ពឹក ៦ នាក់ និងគិលានុបដ្ឋាយិកា ៨ នាក់ សរុបទាំងអស់ ២៦ នាក់។
ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់ទារិកាភ្លោះ ទាំងពីរនាក់នេះ អ្នកស្រី Elysse បានថ្លែងអំណរគុណ និងដឹងគុណជាខ្លាំង ទៅលើការខិតខំប្រឹងប្រែង អស់ពីសមត្ថភាព របស់ក្រុមគ្រូពេទ្យ ទាំងអស់ ដែលបានធ្វើការវះកាត់ លើកដំបូង បានជោគជ័យនេះ ខណៈទារិកាទាំងពីរ កំពុងតែស្ថិត នៅបន្ទប់សម្រាកព្យាបាល សង្គ្រោះបន្ទាន់ នៅឡើយ។
គួរបញ្ជាក់ផងដែរថា Knatalye និង Adeline អាចនឹងជាសះស្បើយ នៅប៉ុន្មានខែខាងមុខទៀតនេះ ប៉ុន្តែកាលកំណត់ ចេញពីមន្ទីរពេទ្យ នៅមិនទាន់ឲ្យដឹង ច្បាស់នៅឡើយទេ ដោយទាមទារឲ្យ ធ្វើការវះកាត់ ជាច្រើនដង បន្តទៅទៀត៕









តើប្រិយមិត្តយល់យ៉ាងណាដែរ?

Monday, February 23, 2015

ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន

មានប្រភពមកពី៖ ​http://www.khmerload.com/news/35469
ផ្តល់សិទ្ធដោយ ដើមអម្ពិល
 កំពត មន្ត្រីនគរបាល នៃការិយាល័យ នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា រយៈពេលថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់ ១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។ បើប្រៀបធៀបទៅនឹងថ្ងៃ បុណ្យប្រពៃណី ចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំមុន ។ ករណីបង្កស្លាប់ កើនឡើងចំនួន ០១នាក់ គឺ០៥នាក់ ក្នុង នោះស្រី ០១នាក់ ឆ្នាំមុនស្លាប់ ០៤នាក់ ក្នុងនោះស្រី០២នាក់(៥នាក់/៤នាក់),របួសធ្ងន់ស្មើគ្នា ១១នាក់ ស្រី២ ឆ្នាំមុន របួសធ្ងន់១១នាក់ ស្រី២នាក់ដែរ  (១១នាក់/១១នាក់),របួសស្រាល កើនឡើង ០៧នាក់ គឺ១០នាក់ ក្នុងនោះស្រី ០៥នាក់ ឆ្នាំមុន ០៣នាក់ (១០នាក់/០៣នាក់)។
មន្ត្រីនគរបាលដដែល បានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យ ខូចខាតរថយន្ត កម្រិតធ្ងន់ ចំនួន០៣គ្រឿង លើ ០២គ្រឿង, ម៉ូតូខូច ធ្ងន់ចំនួន ០៧គ្រឿង លើ ០៨គ្រឿង និងម៉ូតូខូចស្រាល ០២គ្រឿង លើ០១គ្រឿង នេះបើប្រៀបធៀបនឹងឆ្នាំមុន ។ មូលហេតុ ដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងមក ពីកត្តាមនុស្ស ៖ ទី១-ស្រវឹងមាន ០៣លើក, ទី២-បត់ឆ្វេង មិនប្រយ័ត្ន មាន០៣លើក និងទី៣-មិនគោរព សិទ្ធិអាទិភាព ចំនួន០១លើក ។
លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ធ្លាប់បានលើកឡើង និងជំរុញដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើយ៉ាងណា ត្រូវពង្រឹង និងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង ជៀសវាង និងកាត់បន្ថយ នូវបញ្ហាជួបវិបត្តិ គ្រោះថ្នាក់ ចរាចរណ៍ ក្នុងឆ្នាំ២០១៥ និងឆ្នាំខាងមុខៗទៀត នៅទូទាំងខេត្តកំពត ។
លោកអភិបាលខេត្ត បានលើកឡើងសង្កត់ធ្ងន់ អំពីបញ្ហាវិបត្តិគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពិធីបិទអង្គ សន្និបាត កាល ពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងសាល ប្រជុំសាលាខេត្តកំពតចាស់ ៕




ជំនឿ​ជនជាតិ​ចិន​លើ​ដើម​អំពៅ និង​ជើងធូប​ពី​រោង​អ្នកតា

 មានប្រភពមកពី៖http://kohsantepheapdaily.com.kh/article/114781.html
 http://kohsantepheapdaily.com.kh/article/115235.html

សហគមន៍​ជនជាតិ​ចិន​កាត់​ខ្មែរ បាន​ចាប់ផ្តើម​រវល់​វីវក់​នៅ​ក្នុង​ឱកាស​ត្រៀម​រៀបចំ​ទទួល​អំណរ​សាទរ​ឆ្នាំ​ ថ្មី​ប្រពៃណី​ជនជាតិ​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩-២០-២១ កុម្ភៈ ឆ្នាំ​២០១៥ ។ ទិវា​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំមមែ ឬ​ឆ្នាំ​ពពែ ជា​ពិធី​អស្ចារ្យ​មួយ​សម្រាប់​គ្រួសារ នីមួយ​ៗ ព្រោះ​គេ​ជឿជាក់​ថា ពពែ​ជា​និមិត្តរូប​នៃ​ការ​នាំ​មក​នូវ​លោភ​សំណាង និង​ភាព​ថ្កុំថ្កើង​ជាង​សត្វ​ទាំង​១១​ផ្សេង​ទៀត និង​ជំរុញ​ឱ្យ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដ៏​ស្កុ​ក​ស្តម្ភ ។
ប្រពៃណី​ទំនៀមទម្លាប់ រួម​ទាំង​ការ​ឈប់​សម្រាក​នា​អំ​ទ្បុ​ង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ជនជាតិ​ខ្មែរ​សែ​ស្រ​ទ្បា​យ​ចិន និយម​ទៅ​ប្រារព្ធ​ពិធី​នៅ​វិហារ​ចិន ឬ​ហៅ​ថា រោង​អ្នកតា​ចិន ដើម្បី​បួងសួង​បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រុងចម្រើន និង​សំណាងល្អ​រកស៊ី​មានបាន ពី​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ចូល​មក​ដល់ ។ បន្ទាប់​មក​ពួក​គេ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ដើម​អំពៅ និង​ធូប​កំពុង​ឆេះ គ្រប់​ៗ​គ្នា ។
តាម​ជំនឿ​ទៅ​លើ​ជើងធូប និង​ដើម​អំពៅ​បាន​និទាន​ថា «​កាលពីព្រេងនាយ​មានគ្រួសារ​មួយ បាន​ប្រារព្ធ​ពិធីសែនព្រេន​បុណ្យចូលឆ្នាំ​ថ្មី នៅ​រោង​អ្នកតា​មួយ ។ លុះ​ចប់​ពិធី​២​នាក់​ប្តី​ប្រពន្ធ​នោះ ក៏​វិល​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ដោយ​កាន់​ដើម​អំពៅ​មួយ​ដើម សម្រាប់​ទុក​ផ្ញើ កូន​ៗ​ដែល​ចាំផ្ទះ ។ ពេល​ទៅ​ជិត​ដល់​ផ្ទះ បានឃើញ​ផ្ទះ​របស់​ខ្លួន​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ បុរស​ជា​ប្តី​ភ័យ​ស្លន់ស្លោ​ជា​ខ្លាំង ព្រោះ​គាត់​ពុំ​មាន​អ្វី​សម្រាប់​យក​ទៅ​ពន្លត់ភ្លើង​ទេ ខណៈនោះ​គាត់​ក៏​លើកយក​ដើម​អំពៅ​ដែល​គាត់​នាំ​យក​ពី​រោង​អ្នកតា​ទៅ​ជាមួយ​នោះ គ្រវី​ទ្បើ​ង​បំណង​វាយ​ពន្លត់ភ្លើង ។ ដោយ​អំណាច​ឥទ្ធិពល​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ ក៏​ថមថយ​ឥទ្ធិពល​រហូត​រលត់​អស់ទាំង​បុរស​នោះ​ពុំ​ទាន់​បាន​វាយ​ពន្លត់​ផង ។ តាំងពី​ពេល​នោះ​មក ជនជាតិ​ចិន​ក៏​មាន​ជំនឿ​ថា ដើម​អំពៅ​ដែល​នាំ​យក​ពី​រោង​អ្នកតា​អាច​នាំ​មក​នូវ​សំណាងល្អ និង​សុខ​សប្បាយ​ដល់​គ្រួសារ​របស់​ពួក​គេ​» ។
ចំណែក​ការ​នាំ​យក​ធូប​ពី​រោង​អ្នកតា​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ ដោយ​មាន​ទាំង​ភ្លើង​នៅ​ឆេះ​នោះ ព្រឹទ្ធ​ចា​រ្យ​ជនជាតិ​ចិន​អះអាង​ថា ធូប​ដែល​ដុត​ដើម្បី​គោរព​ដល់​អ្នកតា​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដំបូង នៃ​ខែ​មា​យ គឺជា​វេលា​ដ៏​ពិសេស​បំផុត ព្រោះ​អ្នកតា​កំពុង​ស្ថិត​នៅ​ឋានសួគ៌ ដើម្បី​នាំ​មក​នូវ​សេចក្តីសុខ​ត្រ​ទ្ប​ប់​មក​ឱ្យ​សត្វលោក​យើង គ្រប់​ៗ​រូប ។ ដូច្នេះ​ហើយ​ទើប​គេ​ជឿជាក់​ថា វា​នឹង​នាំ​មក​នូវ​សំណាងល្អ សុខភាព​ល្អ និង​ប្រកប​របរ​រកស៊ី​មានបាន​ដល់​ពួក​គេ​ពេញ​មួយ​ឆ្នាំ​ថ្មី ៕

Sunday, February 22, 2015

ប្រវត្តិខ្លះៗ​ របស់ គ្រូបង្រៀន ពីរ​ នាក់ ឈ្មោះ​ Ann និង​ Sonn

Teacher's Diary គឺជាខ្សែរភាពយន្តមួយដែលនិយាយពីជីវិតរបស់គ្រូបង្រៀន និងការតស៊ូរបស់គ្រូបង្រៀន ធ្វើគ្រប់បែបយ៉ាងឲ្យតែបានធ្វើការងារដែលខ្លួួនពេញចិត្តនិង ស្រលាញ់ទោះមានផលវិបាកក្នុងការធ្វើការងារ ខុសជំនាញ​មានមនោសច្ចេតនារវាងគ្រូនឹងសិស្ស ការស្រលាញ់មនុស្សដែលយើងមិនស្គាល់ប្រវត្តិច្បាស់ ស្នេហ៍ខ្វែងគំនិតគ្នាជាដើម។  រឿងនេះក៏បានបង្ហាញឲ្យយើងចេះជ្រើសរើសផ្លូវដើរនៅក្នុងជីវិត ការជ្រើសរើសដៃគូរដែលមានគំនិតដូចគ្នា ការមិនបញ្ចូនកូនទៅរៀនដោយសារជីវភាពគ្រួសារ​ និងការខិតខំតស៊ូនៅក្នុងជីវិតដើម្បីឲ្យយើងសម្រេចបានគោលដៅនៅក្នុងជីវិត ហើយរឿង Teacher's Diary នេះ ក៏មានបង្ហាញពីបច្ចេកទេស ដើម្បីឲ្យសិស្សនុសិស្សអាចយល់ដឹងអំពីការថតការលេងប្លង់ការសម្តែង
បានដឹងផងដែរដូចជានៅពេលដែលយើងមើលរឿងនេះទៅធ្វើឲ្យយើងមានគំនិតច្នៃប្រឌិតក្នុងការ
និពន្ធ តិចនិកក្នុងការថត ការកាត់ត ការសម្ដែង ពន្លឺ សំលេង និង ការច្នៃប្រឌិតផ្សេងៗ។
ទោះបីជាសាច់រឿងនេះមើលទៅមានភាពច្របូកច្របល់បន្តិចមែន ប៉ុន្តែមិនមានភាពសាុំញាុំនោះទេ ពីមួយវគ្គទៅមួយវគ្គមានភាពស៊ីចង្វាក់គ្នា។ ការសម្ដែងរបស់តួអង្គ គឺដូចជាមានចរិកពីធម្មជាតិមិនមានភាពឆ្គងដែលគួរឲ្យគត់សម្គាល់នោះទេ ហើយអ្វីដែលពិសេសនោះគឺអ្នកនិពន្ធ បាននិពន្ធមិនឲ្យតួអង្គទាំងពីរគឺអ្នកគ្រូ Ann និង លោកគ្រូ​ Song មិនបានជួបគ្នារហូតដល់ចុងបញ្ចប់នៃរឿង ដោយនៅពេលដែលតួអង្គទាំងពីរជិតបានជួបគ្នា ក៏កើតជាបញ្ហាផ្សេងៗដើម្បីរារាំង នេះហើយគឺជាចំនុចសំខាន់នៃរឿងដែលធ្វើឲ្យរឿងនេះល្អមើល ធ្វើឲ្យអ្នកទស្សនាចង់តាមដាន មិនចង់ឈប់រហូតដល់ភ្លេចបាយទឹកក៏មាន។ 

Thursday, February 19, 2015

ការប្រារព្ធពិធីបុណ្យកត្តញ្ញូ



នៅសាលាបច្ចេក​ទេសដុនបូស្កូ ខេត្ដព្រះសីហនុ យើងខ្ញុំ បានប្រារព្ធពិធីបុណ្យកត្តញ្ញូឡើង​ ជារៀងរាល់ ឆាំ្ន ក្នុងខែ ០៦ ដោយឡែកក្នុងឆ្នាំនេះផង ដែលយើងប្រារព្ធពិធីនេះក្នុងខែ០៤ ។ កាលប្រារព្ធពិធីបុណ្យកត្តញ្ញូនេះឡើងយើងផ្ដោតទៅលើ បី ចំណុច សំខាន់ៗ៖

  • ចំណុចទី១ គឺ​ចង់អោយសិស្សានុសិស្សកយើងធ្វើការដឹងគុណដល់លោក​ឪពុក អ្នក ម្ដាយ ក៏ដូច ជា ​បង ប្អូន​​​​ រឺ​  អាណាព្យាបាល ជា​ ពិសេស​លោកឪពុក អ្នក ម្ដាយ ដែលគាត់បាន ផ្ដល់ កំណើតដល់កូនៗបន្ទាប់មកទៀតពួកគាត់ក៏បានកតស៊ូក្នុងការចិញ្ចឹមបីបាច់កូននិង បា​នបញ្ជូន​កូនទៅសាលារៀនពី តូច រហូត ដល់​បច្ចុប្បន្ន ដែលមានឳកាសចូលរៀននៅសាលាបច្ចេកទេស ដុន បូស្កូ នេះផង ដែល។

  •   ចំណុច ទី ២ គឺ ចង់​អោយ សិស្សានុសិស្ស​​ ធើ្វការ ដឹងគុណចំពោះ លោកឪពុកបូស្កូ ដែលបានបង្កើតសាលា​​បច្ចេកទេសដុន បូស្កូនេះឡើង និងអោយពួកគេសំដែងនូវការដឹងគុណ ដល់ លោកឪពុក បង ប្រុស​ បង ស្រី​ ដែល ជា គ្រួសារ សាឡេស៊ាន លោកគ្រូ អ្នកគ្រូ  បុគ្គលិក ដូចជា ចុងភៅ​ និង អ្នកដែលផ្ដល់ បទពិសោធន៏ ចំណេះដឹង ដល់ ពួក​គេ ខណះពេលដែលពួកគេ កំពុងរៀននៅក្នុងសាលា ​​បច្ចេកទេសដុន បូស្កូនេះ។
  • ចំណុចទី៣ គឺ​ចង់អោយសិស្សានុសិស្សកយើងធ្វើការដឹងគុណដល់ មិត្តភក្កិ នៅ ក្នុងថ្នាក់ រៀន ដូចជា នៅ​ក្នុងសាលា ព្រោះនៅពេលនោះដែលពួកគេកំពុងរៀន ពួកគេមានការដោះដូរ ដូចជា បទពិសោធន៏ អោយគ្នាទៅវិញទៅមកនិងចែករំលែង នៃ​ការហូប ចុក ការគេង និង គ្រប់សកម្មភាពទាំងអស់ដែលពួកគេធ្វើជាមួយគ្នា ក្នុងរយះពេល​ ២​ឆ្នាំ ដែលពួកគេបានរៀននៅទីនេះ។