Tuesday, February 17, 2015

អ្នកលេងអ៊ីនធើណេត ភ្ញាក់ផ្អើល បុរសសង្ហារទាំង៣នាក់ រៀបការ ជាមួយគ្នា

 មានប្រភពមកពី៖ http://www.khmerload.com/news/35305

ថៃ៖ មានបុរស៣នាក់ បានចូលរោងការជាមួយគ្នា កាលពីទិវាបុណ្យនៃក្តីស្រឡាញ់ ហើយវាបានក្លាយជា ប្រធានបទដ៏ក្តៅមួយ សម្រាប់មនុស្ស ជាច្រើន លើកមកពិភាក្សា បន្ទាប់ពីឃើញរូបថតរបស់ពួកគេ ក្នុងបណ្តាញសង្គម។
លោក Joke លោក Belle និងលោក Art បានរៀបការជាមួយគ្នា ប្រកបដោយសុភមង្គលយ៉ាងខ្លាំង កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ បន្ថែមពីនេះទៅទៀត រូបថតក្នុងថ្ងៃរៀបការ របស់ពួកគេ ត្រូវបានចែកចាយ ដោយក្រុមហ្វេសបុកមួយ ដែលជាក្រុមតែងតែបង្ហោះ រូបថតប្រុស ស្អាតសង្ហារ។ ក្នុងនោះដែរ បន្ទាប់ពីលោក Art បានឃើញ រូបថតរបស់ខ្លួន ត្រូវបានគេបង្ហោះបែបនេះ គាត់ក៏បាន បញ្ចេញមតិ ខាងក្រោមរូបនោះ ថា "វាជាថ្ងៃរៀបការរបស់ខ្ញុំ... ស្នេហាកើតឡើង ដោយ ឥតលាក់ខ័ណ្ឌ ហើយវាមិនមែនកំណត់ថា អាចរៀបការបាន តែ២នាក់នោះទេ"។ 

ជាពិសេសទៀតនោះ ក៏មានអ្នកលេងអ៊ីនធើណេតជាច្រើននាក់ បានជូនពរ ដល់ពួកគេផងដែរ។ ហើយបុរសទាំង៣នាក់នេះ  ក៏បានប្រាប់បន្ថែម ដែរថា ពួកគេបានចំណាយពេលក្រេបទឹកឃ្មុំ ជាមួយគ្នា នៅផ្ទះរបស់ពួកគេ ក្នុងខេត្ត Uthai Thani៕   



0 comments:

Post a Comment