នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ យើងខ្ញុំ បានប្រារព្ធពិធីបុណ្យកត្តញ្ញូឡើង
ជារៀងរាល់ ឆាំ្ន ក្នុងខែ ០៦ ដោយឡែកក្នុងឆ្នាំនេះផង ដែលយើងប្រារព្ធពិធីនេះក្នុងខែ០៤
។ កាលប្រារព្ធពិធីបុណ្យកត្តញ្ញូនេះឡើងយើងផ្ដោតទៅលើ បី ចំណុច សំខាន់ៗ៖
- ចំណុចទី១ គឺចង់អោយសិស្សានុសិស្សកយើងធ្វើការដឹងគុណដល់លោកឪពុក អ្នក ម្ដាយ ក៏ដូច ជា បង ប្អូន រឺ អាណាព្យាបាល ជា ពិសេសលោកឪពុក អ្នក ម្ដាយ ដែលគាត់បាន ផ្ដល់ កំណើតដល់កូនៗបន្ទាប់មកទៀតពួកគាត់ក៏បានកតស៊ូក្នុងការចិញ្ចឹមបីបាច់កូននិង បានបញ្ជូនកូនទៅសាលារៀនពី តូច រហូត ដល់បច្ចុប្បន្ន ដែលមានឳកាសចូលរៀននៅសាលាបច្ចេកទេស ដុន បូស្កូ នេះផង ដែល។
- ចំណុច ទី ២ គឺ ចង់អោយ សិស្សានុសិស្ស ធើ្វការ ដឹងគុណចំពោះ លោកឪពុកបូស្កូ ដែលបានបង្កើតសាលាបច្ចេកទេសដុន បូស្កូនេះឡើង និងអោយពួកគេសំដែងនូវការដឹងគុណ ដល់ លោកឪពុក បង ប្រុស បង ស្រី ដែល ជា គ្រួសារ សាឡេស៊ាន លោកគ្រូ អ្នកគ្រូ បុគ្គលិក ដូចជា ចុងភៅ និង អ្នកដែលផ្ដល់ បទពិសោធន៏ ចំណេះដឹង ដល់ ពួកគេ ខណះពេលដែលពួកគេ កំពុងរៀននៅក្នុងសាលា បច្ចេកទេសដុន បូស្កូនេះ។
- ចំណុចទី៣ គឺចង់អោយសិស្សានុសិស្សកយើងធ្វើការដឹងគុណដល់ មិត្តភក្កិ នៅ ក្នុងថ្នាក់ រៀន ដូចជា នៅក្នុងសាលា ព្រោះនៅពេលនោះដែលពួកគេកំពុងរៀន ពួកគេមានការដោះដូរ ដូចជា បទពិសោធន៏ អោយគ្នាទៅវិញទៅមកនិងចែករំលែង នៃការហូប ចុក ការគេង និង គ្រប់សកម្មភាពទាំងអស់ដែលពួកគេធ្វើជាមួយគ្នា ក្នុងរយះពេល ២ឆ្នាំ ដែលពួកគេបានរៀននៅទីនេះ។









0 comments:
Post a Comment