Wednesday, February 25, 2015

ថ្ងៃចូល រោង​ការ​​ បាត់កូន​ក្រមុំ​ ប្អូន​​ស្រី​ មិនព្រម​ ជំនួស ឪពុកម្តាយ ​បង្វែរទៅជា​ ខួបកំណើតវិញ​

ប្រភពមកពី៖ ​khmerload 
​www.khmerload.com/news/35537​
ថៃ្ងទី ២៦ ០២​ ២០១៥
ខេត្តបាត់ដំបង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈពិធីមង្គលការមួយ កន្លែងត្រូវបានកូនក្រមុំ រត់ ចោលរោងបាត់ដោយ មិនដឹងមូលហេតុ បន្សល់ទុកតែ កូនកំលោះនៅឆ្លេឆ្លាតែម្នាក់ឯង ដែលកើតឡើងកាលពី វេលាម៉ោងព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៥នេះ ស្ថិតនៅភូមិ អូរខ្ជាយខាងជើង ឃុំអូរដំបង១ ស្រុកសង្កែ។
ប្រភពបានឱ្យដឹងថា កូនក្រមុំដែលរត់ចោល រោងការមានឈ្មោះគុជ វ៉ាន់ថៃ ចំណែកឯកូន កំលោះឈ្មោះ ឆុន វណ្ណៈ ។ ប្រភពបន្តថា នៅក្នុងពិធីការខាងលើនោះ គឺរៀបចំមានចំនួន២០តុដែរ ចំណែកឪពុកម្តាយខាងស្រី ចង់ដោះស្រាយរឿងនេះ បានឱ្យប្អូនស្រីកូនក្រមុំ រៀបការជំនួសវិញ តែត្រូវនាងបដិសេធ។
បើតាមប្រភពពីអ្នកជិតខាងឱ្យដឹងថា អ្នកដែលដឹងរឿងនេះ គឺមិនបានមកចូលរួមទេ ការពិតកូនក្រមុំនោះត្រូវ បានបាត់ខ្លួនរយពេល៣-៤ ថ្ងៃមក ហើយ តែត្រូវបានឪពុកម្តាយ ខាងស្រីលាក់ការណ៍ មិនឱ្យខាងប្រុសដឹង ដោយចង់នៅស្វែងរកកូន តែនៅតែរកមិនឃើញដដែល ។
ប្រភពបន្តទៀតថា បច្ចុប្បន្នពិធីខាងលើត្រូវ បានចាក់ភ្លេងការធម្មតា តែក្រុមភ្លេងខ្មែរត្រូវបាន រើអីវ៉ាន់ទៅ វិញអស់ហើយ ។ រីឯឪពុកម្តាយខាងស្រីចង់បង្វែកម្មវិធីនេះ ទៅជាកម្មវិធីកំណើត វិញនៅថ្ងៃស្អែក តែមិនដឹងថា ជាខួបកំណើតរបស់អ្នកណានោះទេ?


ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment