មានប្រភពមកពី៖ http://news.sabay.com.kh/article/279714
និស្សិតពូកែ IT ចំនួន ១១
នាក់ដែលទទួលការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌល Korea Software HRD Center
បានប្រលងជាប់ទៅសិក្សានៅប្រទេសកូរ៉េ
ដើម្បីសិក្សាបន្តជំនាញព័ត៌មានវិទ្យា
ជាពិសេសពួកគេក៏នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ
ពី ២០០០ ទៅ ២៥០០ ដុល្លារអំឡុងពេលសិក្សារបស់ពួកគេ។


លោក ឈិន ភារម្យ អ្នកគ្រប់គ្រងធនធានមនុស្សនៃមជ្ឈមណ្ឌល Korea
Software HRD បានឲ្យដឹងថា មានបេក្ខជន ៦៩
នាក់ដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌល Korea Software HRD Center
ក្នុងជំនាន់ទីពីរនេះ។ ក្នុងចំណោមនោះមាន ១១
នាក់ដែលមានសមត្ថភាពនិងអាចប្រលងជាប់ទៅសិក្សាបន្តនៅឯប្រទេស
កូរ៉េខាងត្បូង។
និស្សិតដែលបានបញ្ចប់ការសិក្សានេះមានសិក្សាជំនាញដូចជា Moblie
App លើ Android និង iOS , Web Design , Web Publishing , MVC2 , Scrapping ,
BizPlay។ សម្រាប់ការសិក្សាលើមុខវិជ្ជាទាំងនេះមានរយៈពេល ៩ ខែ
រួមទាំងការសិក្សាភាសាកូរ៉េបន្ថែមផងដែរ។ ការសិក្សារយៈពេល ៩ ខែ
និស្សិតទាំងនេះ
ក៏ទទួលបានរបបប្រាក់ខែសម្រាប់ចាយវាយក្នុងពេលសិក្សា។
លោក ឈិន ភារម្យបានបញ្ជាក់ថា និស្សិតទាំង ១១ នាក់
ដែលមានសមត្ថភាពខ្ពស់បានទទួលឱកាសទៅសិក្សាបន្តនៅឯប្រទេសកូរ៉េ
ខាងត្បូងរយៈពេល ១ ឆ្នាំបន្ថែមទៀត។ ការសិក្សាបន្តនៅកូរ៉េ
និស្សិត ១១ នាក់នេះនឹងទទួលបានការផ្តល់ដូចជាការស្នាក់នៅ
ការហូបចុក ដែលផ្តល់ដោយ Webcash និង
ប្រាក់ឧបត្ថម្ភក្នុងម្នាក់ពី ២០០០ ដុល្លារ ទៅ ២៥០០
ដុល្លារប្រចាំខែសម្រាប់ចាយវាយផ្ទាល់ខ្លួន។
មជ្ឈមណ្ឌល Korea Software HRD Center បានកសាងឡើងនៅឆ្នាំ2013
ស្ថិតនៅក្រោមគម្រោងភាពជាដៃគូរវាងទីភ្នាក់ងារសហប្រតិបត្តិការណ៍
អន្តរជាតិកូរ៉េ និងក្រុមហ៊ុនព័ត៌មានវិទ្យាកូរ៉េ ដែលមានឈ្មោះថា
Webcash វែបខេស។ មជ្ឈមណ្ឌល Korea Software HRD Center
បានផ្តល់ធនធាននិស្សិតបរិញ្ញាបត្រលើកទីមួយនៅខែកុម្ភៈឆ្នាំមុន។
ក្នុងចំណោមនិស្សិត 43នាក់
និស្សិត18នាក់បានទៅធ្វើការនិងបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េ
និងនិស្សិតមួួយចំនួនទៀតបន្តការងារក្នុងប្រទេសកម្ពុជា។
Monday, February 16, 2015
និស្សិតខ្មែរពូកែ IT ១១ នាក់ជាប់ទៅកូរ៉េទទួលប្រាក់ឧបត្ថម្ភ ២៥០០
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment