មានប្រភពមកពី៖ http://www.khmerload.com/news/35288
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវមួយបានកើត
ឡើងវាយូរពេលបន្តិចហើយ តែអាអ្វីដែលគេមានការចាប់ អារម្មណ៍នោះ
គឺនាងក្រមុំម្នាក់ជិតដល់ថ្ងៃរៀបចំមង្គលការទៅហើយ ស្រាប់តែលោកប៉ូលិសម្នាក់បាន
ចាប់នាងរុញចូលរថយន្ត រួចប្លន់យកព្រហ្មចារីយ៍នៅឯ ខេត្តសៀមរាបអស់ទៅហើយ
កាលពីថ្ងៃទី១៩ មករា ២០១៥ កន្លងទៅ ស្ថិតក្នុងភូមិពុល សង្កាត់សំរោង
ក្រុងសំរោង ហើយត្រូវបានឪពុកម្តាយ ខាងកូនស្រីដាក់ពាក្យប្តឹងដល់
ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ ។
ស្ត្រីឈ្មោះអុល ស្រីពៅ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកំណប់
សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា រូបគាត់មាន
ប្តីឈ្មោះជឹម សុភី អាយុ៤៦ឆ្នាំ ជាមន្ត្រីប៉ូលិស
បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកូនចំនួន២ (ស្រី១) ហើយមាន
គូដណ្តឹង ដែលត្រូវរៀបចំអាពាហ៍ពិពាហ៍នៅថ្ងៃទី២៧ កុម្ភៈ ២០១៥ ខាងមុខនេះ ។
រូបគាត់បញ្ចាក់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់មានអាយុ២០ឆ្នាំ
បានសុំរូបគាត់ជាម្តាយជិះម៉ូតូ ទៅភូមិពុលដោយប្រាប់ថា កូនទៅរក
កូនកំដស្រាប់តែបាបជួប លោកពលបាលឯក នូ សុផាត ហៅបារាំង នៅក្នុងអង្គភាពវរសេនា
តូចលេខ៩០៥ ប៉ូលិសការពារព្រំដែន គោកកម្ពុជា-ថៃ ជាមនុស្សធ្លាប់ស្គាល់គ្នា
បានស្ទាក់ចាប់កូនស្រី របស់គាត់នៅចំណុចរង្វង់មូល រុញចូលទៅក្នុងរថយន្តបាឡែន
ដឹកចេញទៅឯខេត្តសៀមរាប ។
ភ្លាមៗនោះ កូនស្រីគាត់បានឆក់ យកទូរស័ព្ទពីឈ្មោះនូ សុផាត
ទូរស័ព្ទមកឪពុកម្តាយ ហើយស្រែកថា ម៉ែជួយកូនផង គេចាប់ខ្ញុំដាក់ក្នុងរថយន្ត
លុះនៅវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី១៩ មករា ដដែល ឈ្មោះនូ សុផាត
កំពុងដេកលក់កូនស្រី របស់គាត់បានយកទូរស័ព្ទ តេមកឪពុកម្តាយប្រាប់ថា ឈ្មោះនូ
សុផាត យកកូនមកលាក់ទុកនៅផ្លូវលេខ៦០ ។ បន្ទាប់មករូបគាត់ទាំង
២នាក់ប្តីប្រពន្ធនាំគ្នាជិះរថយន្តទៅរកកូនទាំងយប់ លុះព្រឹកឡើងឈ្មោះនូ សុផាត
បាននាំកូនស្រីគាត់ គេចពីទីនោះ ចំណែករូបគាត់បានដាក់
ពាក្យបណ្តឹងនៅស្នងការដ្ឋាននគបាលខេត្ត សៀមរាបឱ្យជួយអន្តរាគមន៍ផងដែរ ។
បើតាមសម្តីនាងរងគ្រោះឱ្យដឹងថា ឈ្មោះនូ សុផាត នេះ
ជាមនុស្សស្គាល់គ្នាជាមួយ ឪពុកម្តាយរបស់ខ្លួន ចំណែករូបនាងមិន
បានស្រឡាញ់គ្នាទេ ហើយនាងក៏មានគូដណ្តឹង នឹងត្រូវរៀបការនៅថ្ងៃទី២៧ កុម្ភៈ
២០១៥នេះ ។ ពេលនាងកំពុងតែជិះម៉ូតូ ស្រាប់តែឈ្មោះនូ សុផាត ស្ទាក់
ចាប់រុញចូលទៅក្នុងរថយន្ត ហើយគំរាមថា បើរឹងទទឹងនឹងសម្លាប់ចោល ។
ពេលទៅដល់ខេត្តសៀមរាប ឈ្មោះនូ សុផាត បានគំរាមថា
ត្រូវតែប្រគល់ខ្លួនឱ្យគេរំលោភ ពុំដូច្នោះទេ គេនឹងសម្លាប់ ។
នាងបានបន្តថា លុះព្រឹកថ្ងៃទី២០ មករា ២០១៥ ឈ្មោះនូ សុផាត
បានយកនាងទៅសាលាឃុំ ដែលនាងមិនធ្លាប់ស្គាល់ បង្ខំឱ្យនាងផ្តិតមេដៃថា
នាងព្រមព្រាងស្រឡាញ់គ្នា តែនាងភ័យខ្លាចឈ្មោះនូ សុផាត នេះ
សម្លាប់ក៏សុខចិត្តផ្តិតមេដៃ ដើម្បីយករួចខ្លួន បន្ទាប់ពីយល់ព្រម ឈ្មោះនូ
សុផាត បាននាំនាងទៅផ្ទះឪពុក ដែលជាអតីតប៉ូលិសនៅស្នងការដ្ឋាន នគបាលខេត្តសៀមរាប
ទើបឪពុកម្តាយឈ្មោះនូ សុផាត បានទូរស័ព្ទហៅ
ឪពុកម្តាយរបស់នាងមកផ្ទះឪពុករបស់នូ សុផាតធ្វើការសម្របសម្រួលគ្នា
តែការសម្របសម្រួលនេះ ជាលេះដើម្បីឱ្យរួចតែប៉ុណ្ណោះ ។ នាងបញ្ជាក់ថា
ពេលនាងបានមកដល់ផ្ទះ នាងបានធ្វើពាក្យប្តឹងពីឈ្មោះនូ សុផាត
ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
ទាក់ទិននឹងហេតុការណ៍នេះ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៥ កោះសន្តិភាព
បានទូរស័ព្ទជួបលោកវរសេនីយ៍ត្រីជា វាសនានាយរងការិយាល័យព្រហ្មទណ្ឌ
កម្រិតធ្ងន់បានអះអាងថា រឿងរ៉ាវឈ្មោះនូ សុផាត ហៅបារាំង
ជាប់ចោទពីបទចាប់នាងឈ្មោះមួន ឧស្សាហ៍ ដាក់ក្នុងរថយន្តដឹកយកទៅរំលោភ
បានសម្រេចនៅឯខេត្តសៀមរាបនោះ ត្រូវបាននាងរងគ្រោះដាក់ពាក្យ
ប្តឹងទៅតុលាការសាលាដំបូងខេត្តឧត្តរមានជ័យហើយ ហើយយព្រះរាជអាជ្ញាបាន
ចេញដីកាឱ្យចូលខ្លួនបំភ្លឺចំនួន១ច្បាប់ តែជនជាប់ចោទដោយមិន
បានចូលខ្លួនតាមដីកាឡើយ ក្រោយមកទៀត ព្រះរាជអាជ្ញាបានចេញដីកាឱ្យ
នាំខ្លួននៅពេលថ្មីៗនេះ តែមិនទាន់ដឹងថា ឈ្មោះនេះរត់គេចខ្លួនបាត់ ឬបែបណាទេ នៅ
ពេលនេះ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព
Monday, February 16, 2015
នាងក្រមុំជិត ចូលរោងការ ត្រូវប៉ូលិសម្នាក់ ចាប់ចូលរថយន្ត ទៅខេត្តសៀមរាប ប្លន់ព្រហ្មចារីយ៍បាត់
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment