មានប្រភពមកពី៖ http://www.khmerload.com/news/35469
ផ្តល់សិទ្ធដោយ ដើមអម្ពិល
កំពត ៖ មន្ត្រីនគរបាល នៃការិយាល័យ
នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា
រយៈពេលថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ
ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក
គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់
១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។ បើប្រៀបធៀបទៅនឹងថ្ងៃ
បុណ្យប្រពៃណី ចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំមុន ។ ករណីបង្កស្លាប់
កើនឡើងចំនួន ០១នាក់ គឺ០៥នាក់ ក្នុង នោះស្រី ០១នាក់ ឆ្នាំមុនស្លាប់ ០៤នាក់
ក្នុងនោះស្រី០២នាក់(៥នាក់/៤នាក់),របួសធ្ងន់ស្មើគ្នា ១១នាក់ ស្រី២ ឆ្នាំមុន
របួសធ្ងន់១១នាក់ ស្រី២នាក់ដែរ (១១នាក់/១១នាក់),របួសស្រាល កើនឡើង ០៧នាក់
គឺ១០នាក់ ក្នុងនោះស្រី ០៥នាក់ ឆ្នាំមុន ០៣នាក់ (១០នាក់/០៣នាក់)។
មន្ត្រីនគរបាលដដែល បានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បណ្តាលឲ្យ ខូចខាតរថយន្ត កម្រិតធ្ងន់ ចំនួន០៣គ្រឿង លើ ០២គ្រឿង, ម៉ូតូខូច
ធ្ងន់ចំនួន ០៧គ្រឿង លើ ០៨គ្រឿង និងម៉ូតូខូចស្រាល ០២គ្រឿង លើ០១គ្រឿង
នេះបើប្រៀបធៀបនឹងឆ្នាំមុន ។ មូលហេតុ ដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍នេះ
គឺកើតឡើងមក ពីកត្តាមនុស្ស ៖ ទី១-ស្រវឹងមាន ០៣លើក, ទី២-បត់ឆ្វេង មិនប្រយ័ត្ន
មាន០៣លើក និងទី៣-មិនគោរព សិទ្ធិអាទិភាព ចំនួន០១លើក ។
លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ធ្លាប់បានលើកឡើង និងជំរុញដល់មន្ត្រី
និងសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើយ៉ាងណា ត្រូវពង្រឹង និងធ្វើការផ្សព្វផ្សាយ
ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង ជៀសវាង និងកាត់បន្ថយ
នូវបញ្ហាជួបវិបត្តិ គ្រោះថ្នាក់ ចរាចរណ៍ ក្នុងឆ្នាំ២០១៥ និងឆ្នាំខាងមុខៗទៀត
នៅទូទាំងខេត្តកំពត ។
លោកអភិបាលខេត្ត បានលើកឡើងសង្កត់ធ្ងន់
អំពីបញ្ហាវិបត្តិគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពិធីបិទអង្គ សន្និបាត កាល
ពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងសាល
ប្រជុំសាលាខេត្តកំពតចាស់ ៕




Monday, February 23, 2015
ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment