ប្រភពមកពី៖ sabay
http://news.sabay.com.kh/article/289500
តារាល្បីជាច្រើនរូបបានចូលរួមថត MV
សម្រាប់អាល់ប៊ុមចូលឆ្នាំរបស់ផលិតកម្ម Town កាលពីម្សិលមិញ
នៅក្នុងបរិវេណភូមិវប្បធម៌ នៃទឹកដី ខេត្តសៀមរាប។

អ្នកនិពន្ធ យឹម តាស្រង់ និយាយថា
ផលិតកម្មបានអញ្ជើញអ្នកសិល្បៈចូលរួមសម្ដែងក្នុងចង្វាក់ប្រពៃណី
ច្រើនជាងឆ្នាំមុនទៅទៀត
ភាគច្រើនជាតារាល្បីកំពុងមានឈ្មោះបោះសំឡេង បច្ចុប្បន្ន។
ដោយឡែកសម្រាប់បទចម្រៀងក៏មានចំនួនច្រើនបទដែរ
ហើយសម្រាប់បទធ្វើមេឡូឌីថ្មីនោះ អ្នកនិពន្ធរូបនេះ
មិនបានប្រាប់ពីចំនួន ឬភាគរយនោះទេ
ដោយស្នើសុំឱ្យមហាជនរង់ចាំមើលទៅវិញ។
“ខ្ញុំមិនចង់ឱ្យយើងនៅចំណុចមួយ
ដែលចម្លងពីគេអស់មួយជីវិតនោះទេ គឺចង់ផលិតបទថ្មីឱ្យបានច្រើន”។
យឹម តាស្រង់ បញ្ជាក់មកកាន់ Sabay។
អ្នកនិពន្ធមានប្រភពមកខេត្តក្រចេះខាងលើបន្តថា
លោកមានគោលការណ៍ផលិតបទភ្លេងថ្មីឲ្យបានច្រើនបំផុតក្នុងផលិតកម្ម៕













0 comments:
Post a Comment