ប្រភពមកពី ៖khmerload http://www.khmerload.com/news/35473
សហរដ្ឋអាមេរិក៖ ទីបំផុត ការវះកាត់ផ្តាច់ ទារិកា អាយុ
១០ ខួប ពីរនាក់ ដែលកើតមក មានរាងកាយជាប់គ្នា លើកដំបូង បានបញ្ចប់ទៅ
ដោយជោគជ័យហើយ នៅឯមន្ទីរពេទ្យកុមារ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក
កាលពីដើមខែ កុម្ភៈ កន្លងទៅនេះ។
ភរិយារបស់លោក John Eric អ្នកស្រី Elysse បានសម្រាលកូនភ្លោះស្រី ពីរនាក់
មានឈ្មោះ Knatalye Hope និង Adeline Faith Mata កាលពីខែ មេសា ឆ្នាំទៅ
ដោយទារិកាភ្លោះ ទាំងពីរនាក់នេះ មានរាងកាយជាប់គ្នា និងមានសរីរាង្គរួម
ជាច្រើនផ្សេងទៀត ដូចជា ដើមទ្រូង, សួត, ស្រោមបេះដូង, សន្ទះទ្រូង, ថ្លើម,
ពោះវៀន, ពោះវៀនធំ និងឆ្អឹងទ្រូង ជាដើម។
រហូតមកដល់ដើម ខែ កុម្ភៈ នេះ ការវះកាត់លើកដំបូង ទៅលើទារិកាភ្លោះ
ទាំងពីរនាក់នេះ ត្រូវធ្វើឡើង ដោយចំណាយរយៈពេល រហូតដល់ទៅជាង ២៦ ម៉ោង
ទាមទារឲ្យមានពលកម្ម ពីគ្រូពេទ្យវះកាត់ ១២ នាក់, អ្នកជំនាញខាងថ្នាំស្ពឹក ៦
នាក់ និងគិលានុបដ្ឋាយិកា ៨ នាក់ សរុបទាំងអស់ ២៦ នាក់។
ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់ទារិកាភ្លោះ ទាំងពីរនាក់នេះ អ្នកស្រី Elysse
បានថ្លែងអំណរគុណ និងដឹងគុណជាខ្លាំង ទៅលើការខិតខំប្រឹងប្រែង អស់ពីសមត្ថភាព
របស់ក្រុមគ្រូពេទ្យ ទាំងអស់ ដែលបានធ្វើការវះកាត់ លើកដំបូង បានជោគជ័យនេះ
ខណៈទារិកាទាំងពីរ កំពុងតែស្ថិត នៅបន្ទប់សម្រាកព្យាបាល សង្គ្រោះបន្ទាន់
នៅឡើយ។
គួរបញ្ជាក់ផងដែរថា Knatalye និង Adeline អាចនឹងជាសះស្បើយ
នៅប៉ុន្មានខែខាងមុខទៀតនេះ ប៉ុន្តែកាលកំណត់ ចេញពីមន្ទីរពេទ្យ
នៅមិនទាន់ឲ្យដឹង ច្បាស់នៅឡើយទេ ដោយទាមទារឲ្យ ធ្វើការវះកាត់ ជាច្រើនដង
បន្តទៅទៀត៕









តើប្រិយមិត្តយល់យ៉ាងណាដែរ?
Tuesday, February 24, 2015
ទារិកាភ្លោះពីរនាក់ កើតមកអភ័ព្វ មានរាងកាយជាប់គ្នា ធ្វើការវះកាត់ ផ្តាច់ចេញពីគ្នា លើកទីមួយ បានជោគជ័យ!
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment