Monday, February 16, 2015

ជនសង្ស័យ​ ៤​នាក់​កាប់​ ស្ត្រី​ម្នាក់​ប្លន់​ យក​ម៉ូតូ ​ស៊េរី ​ទំនើប​បាន​ ដោយ ​សុវត្ថិភាព​ (​មាន​វី​ដេ​អូ​)

មានប្រភពមកពី៖​www.khmerload.com/news/35284
រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ក្នុងចំណោម២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលក្រុមចោរប្លន់ បានកាប់៣ដាវសាំម៉ូរ៉ៃ ហើយធ្វើសកម្មភាពប្លន់យកម៉ូតូ បានដោយសុវត្ថិភាព នៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ស្ត្រីជាមិត្តភក្តិស្ត្រីរងគ្រោះ បានឲ្យដឹងថាមុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកស្គុពី ពណ៌ខ្មៅស៊េរី ២០១៣ចេញពី ញ៉ាំស៊ុបនៅម្តុំសាលាបាក់ទូក ត្រឡប់ទៅផ្ទះនៅទួលគោក ស្រាប់តែជិះមកតាមផ្លូវ២១៥ បម្រុងឡើងទៅផ្លូវសហព័ន្ឋដល់ជិតក្តាន់២ ក៏លេចមុខក្រុមចោរប្លន់៤នាក់ ជិះម៉ូតូ២គ្រឿងសុទ្ឋតែស៊េរីទំនើប បានដកកាំភ្លើងភ្ជង់ស្ត្រីរងគ្រោះ ។ ប៉ុន្តែជនសង្ស័យមិនបានបាញ់នោះទេ បានប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើស្ត្រីរងគ្រោះចំនួន៣កាំបិត ២កាំបិតចំក្បាល ១កាំបិតទៀតចំខ្នង ជាហេតុធ្វើឲ្យស្ត្រីរងគ្រោះជា អ្នកឌុបស្ត្រីជាមិត្តភក្តិបាន រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានមិត្តភក្តិ បញ្ចូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ជាមួយគ្នានោះបើតាមប្រភព បានឲ្យដឹងថាក្រុមចោរបានធ្វើសកម្មភាព ប្រមាណជាង១ម៉ោងទើបឃើញ សមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ដែលនៅម្តុំនោះ សមត្ថកិច្ចកំពុងតែល្បាតផងដែរ ។
យ៉ាងណានោះអ្នកភូមិដែលនៅ ក្បែរនោះបានសំណូមពរយ៉ាងទទូច ដល់សមត្ថកិច្ចពង្រឹងការ ការពារបន្ថែមទៀត ខណៈទឹកដីខណ្ឌ៧មករាមានករណីប្លន់ ឆក់ លួច ជារឿយៗធ្វើឲ្យអ្នកភូមិ មានការភ័យក្លាច ក្នុងនោះដែរអ្នកភូមិ ក៏បានបន្ថែមថាឯណាទៅភូមិ សង្កាត់មានសុវត្ថិភាព ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment