This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, January 21, 2015

ដំណឹងល្អ! បន្តិចទៀត ប្រិយមិត្តអាច ទាញយក និងតម្លើង Windows 10 ដោយឥត គិតថ្លៃ​ បានហើយ!


 ប្រភពមកពី៖www.khmerload.com/news/34546
អាមេរិក ប្រព័ន្ធប្រតិបត្តិការថ្មី របស់ក្រុមហ៊ុន Microsoft គឺ Windows 10 ដែលបានចេញ ជាផ្លូវការនោះ ក៏មានដំណឹងល្អ មួយទៀតភ្ជាប់ មកជាមួយផងដែរ ជាពិសេសគឺ សម្រាប់ប្រិយមិត្ត ដែលភាគច្រើន កំពុងតែប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 7 ឬក៏ Windows 8.1 តែម្តង។
យោងតាមសេចក្តី ប្រកាសរបស់ ក្រុមហ៊ុន Microsoft នាព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក បានបញ្ជាក់ថា សម្រាប់អ្នកដែល កំពុងប្រើប្រាស់ Windows 7, Windows 8.1 ឬក៏ ទូរស័ព្ទ Windows Phone 8.1 នោះ ពួកគេអាច មានសិទ្ធិគ្រប់គ្រាន់ ក្នុងការតម្លើង Windows 10 យកទៅប្រើប្រាស់ ដោយឥតគិតថ្លៃ។

រូបភាពៈ លោក Terry Myerson កំពុងបង្ហាញ ផលិតផលថ្មី នោះគឺ Windows 10 ជាផ្លូវការ
លើសពីនេះទៀត លោក Terry Myerson នាយកប្រតិបត្តិ នៃក្រុមហ៊ុន Microsoft បាននិយាយថា “សម្រាប់ Windows 10 ដ៏ថ្មីស្រឡាងនេះ គឺយើងបានដាក់ បញ្ចូលបន្ថែម នូវលក្ខណៈពិសេស និងសេវាកម្ម ជាច្រើនទៀត លើសពីតួនាទី ធម្មតា ដែលវាជា ប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ ឬទូរស័ព្ទ ស្មាតហ្វូន”។

រូបសញ្ញា របស់ Windows 10
គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងពិតមួយ ដែលបញ្ចេញ ជាផ្លូវការដោយ ក្រុមហ៊ុន Microsoft រីឯការដាក់ ឲ្យមានការ តម្លើងដោយ ឥតគិតថ្លៃនោះ គឺអាចមាន នៅដើមខែ កុម្ភៈ នេះតែម្តង៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
រូបភាពនៃ កម្មវិធី និងដំណើរការ យ៉ាងឡូយ របស់ Windows 10៖






ប្រភព៖ បរទេស

បុរស​ម្នាក់ ​ទៅ​លេង ​ផ្ទះ​សង្សារ ​​ត​ខ្សែភ្លើង ​ឆក់​ត្រី​ឆក់ ​ខ្លួនឯង​ស្លាប់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​    ប្រភពមកពី  ៖http://www.khmerload.com/news/34548
រាជធានីភ្នំពេញ បុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារខ្សែភ្លើងឆក់ នៅចំណុចព្រែក មួយកន្លែងនៅក្នុង ភូមិព្រែកលៀប សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ខណៈទៅលេងផ្ទះសង្សារ ហើយតខ្សែភ្លើង ឆក់ត្រី។
ជនរងគ្រោះដែល ត្រូវអគ្គីសនីឆក់ស្លាប់ មានឈ្មោះ កា សុព្រី អាយុ៣៤ឆ្នាំ ជាជនជាតិអ៊ីស្លាម រស់នៅសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាអ្នកម៉ៅការ សំណង់ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានធ្វើដំណើរទៅលេង ផ្ទះសង្សាររបស់ខ្លួន ឈ្មោះស្វាយ សារី អាយុ ២៨ឆ្នាំ នៅចំណុចទីតាំង កើតហេតុខាងលើ ហើយបានតខ្សែភ្លើង ពីផ្ទះដើម្បីឆក់ត្រីក្នុងព្រែក ។ ខណៈពេល កំពុងឆក់ត្រី ក៏បានកាន់ចំមុខតំណ ក៏ត្រូវឆក់ខ្លួន ឯងប្រកាច់ក្នុង ទឹកស្លាប់តែម្តង ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ភ្លាមៗអ្នកជិតខាង បាននាំគ្នាជួយសង្គ្រោះ ដោយសែងយក ទៅកប់ដី ខ្សាច់ និងធ្វើចលនា ហើយប្រុង ហៅ រថយន្តបញ្ជូន ទៅកាន់មន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យ ឱ្យដឹងថា ស្លាប់វបាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ នាំយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕


គ្រោះថ្នាក់ ​ចរាចរណ៍ មួយ ម្ចាស់​រ៉ឺម៉ក ​ម៉ូតូ ​​អះអាង​ថា​ លេខ​ទូរស័ព្ទ ​របស់​គាត់​ថ្លៃ ​ជាង​ស្តុ​ប​ រថយន្តទៀត ខណៈ​​​ ទាមទារ ​​សំណង

ប្រភពមកពី៖ http://www.khmerload.com/news/34548 ថៃ្ងទី២២​ ខែ មករា ២០១៥
រាជធានីភ្្នំពេញ ៖ រ៉ឺម៉កម៉ូតូមួយគ្រឿង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត តាក់ស៊ីម៉ែត្រមហាកំផែង ពីក្រោយ បណ្តាលឱ្យបែក ស្តុប ហើយការ ដោះស្រាយគ្នា ជាង១ម៉ោង ទំរាំចរចាគ្នាចប់រឿង ដែលហេតុ ការណ៍ នេះកើតឡើងកាល ពីវេលាម៉ោង០២ និង៣០នាទីឈានចូលថ្ងៃទី២២ មករា ២០១៥ ស្ថិតនៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត តាក់ស៊ីម៉ែត្រ ពណ៌ទឹកសមុទ្រ លាយផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2Z 0957 ជារថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុន «មហាកំផែង» បើកបរពី កើតទៅលិច ស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ លុះមកដល់ចំណុចខាងលើ រថយន្តចាប់ ហ្វ្រាំងបន្ថយល្បឿន ស្រាប់តែ រ៉ឺម៉ក ម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ពីក្រោយរថយន្ត បណ្តាលឱ្យបែកស្តុប។
ក្រោយពេលកើតហេតុ អ្នកបើករថយន្ត តាក់ស៊ីម៉ែត្រទាមទារសំណង ត្រូវអ្នកបើក រ៉ឺម៉កម៉ូតូប្រាប់ថា គាត់ អត់សងទេ ព្រោះគាត់មិនបានខុស ។ បន្ទាប់មក អ្នកបើករ៉ឺម៉កម៉ូតូបានប្រាប់ថា គាត់សងតែ១០ដុល្លារទេ ហើយកត់លេខទូរស័ព្ទ របស់គាត់ទុកសិនទៅ ចាំព្រឹកឡើងចាំយក លុយ តែអ្នកបើករថយន្តប្រាប់ថា ចុះបើ កត់លេខ ហើយបិទទូរស័ព្ទ តើគាត់ទៅរកនៅឯណា ស្រាប់តែអ្នកបើក រ៉ឺម៉កម៉ូតូបានអះអាងថា ទូរស័ព្ទ របស់គាត់អត់បិទទេ ព្រោះលេខ ទូរស័ព្ទរបស់គាត់ ថ្លៃជាងកញ្ចក់ រថយន្តនេះទៅទៀត ។ ការចរចាគ្នាជាង មួយម៉ោងនៅតែមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចជំនាញចុះទៅវាស់វែងត្រូវ អ្នកបើករ៉ឺម៉កម៉ូតូយល់ ព្រមសង២៥ ដុល្លារបញ្ចប់រឿង។




ផ្តល់សិទ្ធដោយ កោះសន្តិភាព

ម្ហូប​ខ្មែរ​​នៅ​តែ​ត្រូវ​មាត់​​​​កូន​ខ្មែរ​​ ទោះ​​​​អាហារ​​ម៉ាក​​​ថ្លៃៗ​​​បរទេស​សម្រុក​ចូល? ​

 ប្រភពមកពី៖http://news.sabay.com.kh/article/241667    ថ្ងៃទី ២២​ខែ​ មករា ឆាំ្ន ២០១៥
 «នោះ​ជា​រសជាតិ​ដែល​យើង​ស្គាល់​តាំង​ពី​នៅ​តូចៗ​មក ! យើង ​ធំ​ឡើង​ជា​មួយ​ក្លិន ហ្នឹង រសជាតិ​ហ្នឹង ​អញ្ចឹង​អាច​ថា​ម្ហូប​ខ្មែរ​ជា​ចំណែក​សំខាន់​មួយ​នៃ​ជីវិត​យើង​»។ នេះ​​ជា​ការ​លើក​ឡើង​របស់​លោក​អ៊ុន ដារាណីដ​។

ជា​ការពិត​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ជា​រឿយៗ ​បាន​រៀបចំ​អោយ​មាន​ការ​ប្រកួត និង ​បង្ហាញ​​​មុខម្ហូប​ខ្មែរ​ជា សាធារណៈ​នៅ​ក្នុង​កិច្ច​​ខិតខំ​ថែរក្សា​និង​លើក​ដំ​កើង​កេរ​ដំណែល​ដូនតា​ ផ្នែក​នេះ​ អោយ​ចាស់​ឫសគល់​កាន់​តែ​យូរ​លង់​ទៅ​ក្នុង​ ចរិត​ លក្ខណៈ និង​ជីវិត​រស់នៅ​រស់​របស់​ខ្មែរ​ត​ជំនាន់​។ ​​​​ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​ នោះ​គឺ ​ទំនោរ​​ទៅ​​​​អាហារ​ប្រភេទ ថ្មី​​មាន​តម្លៃ​ថ្លៃ និង​​​បាន​នាំ​ចូល​ពី​បរទេស​​​ទៅ​វិញ​​។ ​​យុវនារី ទេព​កញ្ចនា គ្រូ​បង្វឹក​ផ្នែក​ក្បាច់ រាំ​ប្រជាប្រិយ​នៅ​ក្លឹប​តារា​ខ្មែរ​លើក​ឡើង​ប្រាប់ Sabayកន្លង​មក​​។
នាង ​បន្ត ថា យុវវ័យ​ជាច្រើន​បាន​ងាក​ទៅ​​ពេញ​និយម​​​​យីហោ​អាហារ​ល្បី​របស់​ពិភពលោក​ដែល​ ត្រូវ ​ចំណាយ​ប្រាក់​ច្រើន​ ហើយ​បាន​​រសាយ​​​អាហារ​​បែប​​ប្រពៃណី​​ ជា​​ហេតុ​ធ្វើ​​អោយ​សន្ទុះ​នៃ​ការ​បង្កើត​អាជីវកម្ម​លើ​អាហារ​បរទេស​មាន​ កំណើន​លើស លុប​គ្រប​លើ​អាហារ​ខ្មែរ​ពិតៗ។



Food8

ទោះ​យ៉ាង​ណា​និស្សិត​ប៉ែន មិថុនា​និយាយ​ប្រាប់ Sabay ដោយ​សុទិដ្ឋិ​ថា វា​ហាក់​មិន មាន​សញ្ញា​អ្វី គួរ​អោយ​បារម្ភ ទេ​ទាក់ទិន​នឹង​ម្ហូប ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ក៏​ដូចជា​ទៅ​អនាគត។ “បង​គិត​មើល​​ធម្មតា​ប្រទេស​មួយៗ​គេ​ត្រូវ​មាន​លំហូរBrandម្ហូប​ល្បី​ជា​ ចាំបាច់ តែ​វា​មិន​មែន​មាន​ន័យ​ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​ម្ហូប​ប្រពៃណី​ទេ គឺ​វា​មាន​កាលៈទេសៈ វា។ ​ខ្ញុំ ​ឧទាហរណ៍ តែ​ចូល​ឆ្នាំ​គេ​ស្ល​ការី​ហើយ តែ​ដារ​លាន​គេ​ធ្វើ​នំ​បញ្ចុក រៀបការ​គេ​វេច​នំ ហើយ ពិសេស​ភ្ជុំ​គេ​ឆា​មី​សួរ។  ចំណែក​​ទៅ​​លេង​តំបន់​ស្រុកស្រែ​គេ​ស្ល​ម្ជូរ​ត្រី ជញ្ជាត់ ដុត​មាន់​​អាំង​ផ្ទក់​អី​អញ្ចឹង តែ​បើ​ហូប​អី​ល្ងាច​នៅ​ទីក្រុង ជួនកាល​ក៏​សាក​​បឺហ្គឺ កូកា​អី​នឹង​គេ​ដែរ​ទៅ វា​មិន​អាច​ទឹក​ត្នោត​ជូរ​គ្រប់​តែ​ពេល​ទេ​បង។​ ខ្ញុំ​ថា​ទោះ​យ៉ាងណា ម្ហូប​យើង​ ​យើង​មិន​ចោល​ទេ​ ​តែ​ក៏​មិន​ត្រូវ​ប្រឆាំង​នឹង​ការ​ហូរ​ចូល​សម្បូរ​បែប​បាន​​”។

Food9

Tuesday, January 20, 2015

តារា ចម្រៀង ខេម ប្រចាំផលិតកម្មថោន ឆ្លៀត រត់ម៉ូតូឌុប?

ប្រភពមកពី៖​http://www.khmerload.com/news/34449
កំសាន្ត៖ តារាសម្លេងស្អក លោក ខេម ប្រចាំផលិតកម្ម ថោន ដែលមិត្តៗយុវវ័យ ធ្លាប់បានស្គាល់ និង ស្តាប់បទរបស់គាត់ ជាច្រើនមកហើយ ដែលបទភាគច្រើន ជាប្រភេទ មនោសញ្ចេតនា និង កំសត់។
ថ្មីៗនេះដែរ វីដេអូចម្រៀង របស់លោក ខេម បានលេចឡើង នៅលើហ្វេសប៊ុក ក្រោមចំណងជើងថា «ពូម៉ូតូឌុប» ។ តាមរយៈចំណងជើងនេះ ពិតជាប្លែក ដូច្នេះ ដើម្បីដឹងថា បទថ្មី របស់គាត់ គួរឲ្យចាប់អារម្មណ៍យ៉ាងណាខ្លះ សូមប្រិយមិត្ត ចូលរួមស្តាប់កំសាន្ត នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ជាមួយខ្មែរឡួត ដោយមេត្រី!


តិចឃើញស្អាតៗចឹង ច្រឡំជា តារា តាមពិត ពួកនាងៗ ជាប៉ូលីស ដេញចាប់ចោរទេ (រូបភាព)

ប្រភពមកពី៖ http://www.khmerload.com/news/34506  ២១ ០១​​ ២០១៥
រុស្ស៊ី៖ ភាគច្រើន យើងតែងសង្កេតឃើញថា មនុស្សស្រីដែលមានរូបសម្ផស្សស្រស់ស្អាត តែងចូល អាជីព ខាងសិល្បៈ ដូចជា តារាសម្តែង រឺក៏តារា ចម្រៀងជាដើម។ ប៉ុន្តែបែរជានារីៗ គួរឲ្យស្រឡាញ់ នៅរុស្ស៊ី មួយចំនួន បាននាំគ្នា ចូលធ្វើការ ខាងប៉ូលីសវិញ។
យោងតាមគេហទំព័របរទេសមួយ បានចងក្រង ពីរូបថតជាច្រើន សន្លឹករបស់ មន្រ្តីប៉ូលីសស្រីៗ ដែល មាន រូបសម្បត្តិ ស្រស់ស្អាត ហើយពួកគេ ក៏ត្រូវបាន ទទួលការចាប់អារម្មណ៍ នៅក្នុង អនឡាញ ផងដែរ។ បន្ថែមពី នេះទៅទៀត ពួកនាង មិនត្រឹមតែមាន សម្ផស្សស្រស់ស្អាត ដូចតារា ប៉ុណ្ណោះទេ ថែមទាំងមាន សមត្ថភាពពិតៗ ក្នុងមុខងារ ជាប៉ូលីសទៀតផង៕
ចង់ដឹងថា សម្រស់របស់ប៉ូលីសស្រីទាំងនោះ ពិតជាស្រស់ស្អាតកម្រិតណា ក្រឡេកមើលរូបថត ខាងក្រោម ទាំងអស់គ្នា៖






ប្រភព Lollipop

មកស្គាល់ សណ្ឋាគារ ប្រណិតបំផុត ដែលមាន កំពស់ខ្ពស់ ជាងគេ ទាំង ១២ នៅលើពិភពលោក!

 ប្រភពមកពី ៖​http://www.khmerload.com/news/34510
បរទេស៖ បច្ចុប្បន្ននេះ ការសាងសង់សណ្ឋាគារ ដើម្បីបំរើឲ្យវិស័យ ទេសចរណ៍កំពុង តែរីកចំរើន កាន់ តែខ្លាំងឡើង ក្នុងនោះអ្នកវិនិយោគ និងអ្នកជំនួញធំៗ ដែលមាន ទ្រព្យសម្បត្តិស្កុកស្តម្ភ បានចំណាយលុយ របស់ពួកគេ រាប់កោដិ ដើម្បីសាងសង់ សំណង់សណ្ឋាគារប្រណិត ដែលមានទំហំ និង កំពស់ខ្ពស់ ជាងគេ។ ខាងក្រោមនេះ គឺជាសំណង់ សណ្ឋាគារទាំង ១២ ដែលមាន កំពស់ខ្ពស់ជាងគេ នៅជុំវិញពិភពលោក៖
១២. សណ្ឋាគារ Courtyard និង Residence Inn New York (សហរដ្ឋអាមេរិក)

អាគារនៃសណ្ឋាគារនេះ មានកំពស់ខ្ពស់ ជាងគេ នៅទីក្រុងញ៉ូវយ៉ក។ អាគារទាំងមូល មានសណ្ឋាគារ ២ នៅជាមួយគ្នា ដែលមានដូចជា សណ្ឋាគារ Courtyard និង Residence Inn។ តំលៃស្នាក់នៅ ក្នុងមួយយប់ អាចមាន រហូតដល់ ៤៦០ ដុល្លារអាមេរិក។ សណ្ឋាគារ Courtyard និង Residence Inn New York ចែកជា ៦៨ ជាន់ ដែលមានកំពស់ សរុប ២៣០ ម៉ែត្រ។
១១. សណ្ឋាគារ Centara Grand (ប្រទេសថៃ)

សណ្ឋាគារ Centara Grand មានទីតាំងស្ថិតនៅ ទីក្រុងបាងកក ចែកជា៥៧ ជាន់ និងមានកំពស់ សរុប ២៣៥ ម៉ែត្រ។ ទីនោះបើកដំណើរ ការលើកដំបូងនៅ ក្នុងឆ្នាំ ២០០៧ ដែលពីមុនវាជា អាគារសំរាប់ រៀប ចំពិធីជប់លៀង ហើយក៏ជាទីតាំង ពិព័រណ៍ភាពយន្ត អន្តរជាតិ បាង កក។ បច្ចុប្បន្ន Centara Grand គឺជាសណ្ឋាគារដ៏ ប្រណិតមួយនៅប្រទេសថៃ ដែលមានគ្រប់ប្រភេទបន្ទប់។
១០. សណ្ឋាគារ Miami’s Four Seasons (សហរដ្ឋអាមេរិក)

សំណង់សណ្ឋាគារ Miami’s Four Seasons មានកំពស់ ២៣៨ ម៉ែត្រ។ វាបានក្លាយ ទៅជាអាគារ ដែលខ្ពស់ ជាងគេទីក្រុង Miami និងរដ្ឋ Florida ក្រោយពេល ដែលវាសាងសង់ រួចកាលពីឆ្នាំ ២០០៣។ សំណង់ទាំងមូល ចំណាយប្រាក់អស់ ប្រមាណ ៣៧៩ លានដុល្លារអាមេរិក ចំណែកឯ ថ្លៃបន្ទប់ ស្នាក់នៅទីនោះ មានតំលៃចាប់ពី ៥០០ ទៅ ១០០០ ដុល្លារអាមេរិក។
៩. សណ្ឋាគារ State tower (ប្រទេសថៃ)

សណ្ឋាគារ State Tower ដែលសាងសង់ រួចរាល់កាលពីឆ្នា ២០០១ មួយនេះ ក៏មានទីតាំង ស្ថិតនៅទីក្រុង បាងកកផងដែរ។ ជាមួយនឹងកំពស់ ២៤៦ ម៉ែត្រ ចែកជា ៦៨ ជាន់បានធ្វើឲ្យ សណ្ឋាគារ State Tower ជាប់ជាអាគារដែលខ្ពស់ លំដាប់ទី៣ និងជា សណ្ឋាគារ ខ្ពស់បំផុតលំដាប់ទី ២ នៅប្រទេសថៃ។
៨. សណ្ឋាគារ Trump Ocean Club International (ប្រទេស ប៉ាណាម៉ា)

សណ្ឋាគារ Trump Ocean Club International មានទីតាំង ស្ថិតនៅទីក្រុង ប៉ាណាម៉ា ជាមួយនឹងទំហំ ១៨ ម៉ឺនម៉ែត្រការ៉េ ដែលរួមមានដូចជា ទីតាំងចំណត ភោជនីយដ្ឋាន ហាងទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូ និងសណ្ឋាគារជាដើម។ សំណង់នេះ មានកំពស់ ២៥៣ ម៉ែត្រ ចែកជា ៧០ ជាន់ ដែលចំណាយ អស់ប្រាក់ប្រមាណ ៤០០ លានដុល្លារអាមេរិក។
៧. សណ្ឋាគារ Grand Lisboa (ប្រទេសចិន)

សណ្ឋាគារ Grand Lisboa មានទីតាំងស្ថិត នៅម៉ាកាវ ប្រទេសចិន។ ប្លង់របស់អាគារ ត្រូវបានគូរដោយ ស្ថាបត្យករហុងកុងឈ្មោះ Lau និង Ng Chun Man។ ទីនោះ បើកដំណើរការ លើកដំបូង នៅក្នុងឆ្នាំ ២០០៧ ដោយអាគារ ទាំងមូល មានកំពស់ ២៦០ ម៉ែត្រចែកចេញ ជា ៥៣ ជាន់។
៦. សណ្ឋាគារ The Address Downtown Dubai (អារ៉ាប់រួម)

The Address Downtown Dubai គឺជាអាគារមួយ ក្នុងចំណោមអាគារខ្ពស់ៗ នៅទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម។ វាមានទីតាំង ស្ថិតនៅ ឆ្នេរ sandy នៃមហាសមុទ្រ crystal clear ។ សណ្ឋាគារ Address Downtown Dubai មានកំពស់ ៣០២ ម៉ែត្រ ជាសំណង់ ខ្ពស់លំដាប់ ទី៦ នៅឌូបៃ។
៥. សណ្ឋាគារ Baiyoke Tower II (ប្រទេសថៃ)

Baiyoke Tower II គឺជាសណ្ឋាគារ ដែលមានទីតាំងស្ថិតនៅ ទីក្រុងបាងកក។ Baiyoke គឺជាសណ្ឋាគារ ដែលមានកំពស់ខ្ពស់ ជាងគេ នៅតំបន់ អាស៊ីអាគ្នេយ៍ និង ជាប់ជាសណ្ឋាគារ ខ្ពស់លំដាប់ទី ៧ នៅលើពិភពលោក។ ជាមួយនឹងកំពស់ ៣០៣ ម៉ែត្រ ចែកជា ៨៥ ជាន់ បានធ្វើឲ្យ Baiyoke Tower ចំណាយអស់ជាង ៣ពាន់លានបាត (១១០ លានដុល្លារអាមេរិក) ក្នុងការសាងសង់។
៤. សណ្ឋាគារ Jumeirah Emirates (អារ៉ាប់រួម)

សណ្ឋាគារនេះ បើកដំណើរការ សាងសង់ កាលពីឆ្នាំ ១៩៩៦ និងរួចរាល់នៅឆ្នាំ ២០០០។ Jumeirah Emirates មានកំពស់ ៣០៩ ម៉ែត្រ ចែកជា ៥៦ ជាន់។ វាត្រូវបានគេ ចាត ថ្នាក់ជាអាគារខ្ពស់ លំដាប់ ទី ៤៨ របស់ ពិភពលោកផងដែរ។
៣. សណ្ឋាគារ Burj Al Arab (ប្រទេសអារ៉ាប់រួម)

ក្រៅពីជាអាគារ ខ្ពស់បំផុតលំដាប់ទី ៣ របស់ពិភពលោក Burj Al Arab ក៏ជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារ សំខាន់នានា នៅក្នុងទីក្រុងឌូបៃផងដែរ។ សំណង់អាគារគឺ សាងសង់ឡើងនៅ លើកោះ សិប្បនិមិត្ត ដែលមានកំពស់សរុប ៣២១ ម៉ែត្រ ចែកជា ២៨ ជាន់។
២. សណ្ឋាគារ Rose Rayhaan (ប្រទេសអារ៉ាប់រួម)

ពីកំឡុងឆ្នាំ ២០០៩ ដល់ ២០១២ សណ្ឋាគារ Rose Rayhaan នៅទីក្រុងឌូបៃ ធ្លាប់ជាប់ជា សណ្ឋាគារ ដែលខ្ពស់ជាងគេនៅ លើពិភពលោក ជាមួយនឹងកំពស់ ៣៣៣ ម៉ែត្រ។ សំណង់ទាំងមូល ចំណាយពេល សាងសង់ត្រឹម ៣ ឆ្នាំប៉ុណ្ណោះ ពោលគឺពីឆ្នាំ ២០០៤ ដល់ ២០០៧ ដែលមានបន្ទប់សរុប ទាំងអស់ ៦៨០ បន្ទប់។
១. សណ្ឋាគារ JW Marriott Marquis (ប្រទេសអារ៉ាប់រួម)

សណ្ឋាគារដែល ខ្ពស់បំផុតរបស់ពិភពលោក គឺឈ្មោះ JW Marriott Marquis ដែលស្ថិតនៅ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជាមួយនឹងកំពស់សរុប ៣៥៥ ម៉ែត្រ។ សណ្ឋាគារ ទាំងមូលមានភ្ជាប់ ជាមួយដូចជា ភោជនីយដ្ឋាន ចំនួន ១៤ ក្លឹប កន្លែងស៉្បា បារ ហាងទំនិញ និងបន្ទប់ទាំងអស់ ១៦០០ បន្ទប់ ដែលមាន តំលៃចាប់ពី ២៨០ ទៅ៩០០០ ដុល្លារអាមេរិក៕

ពេជ្រ អាវីហ្សា ស្និទ្ធស្នាល ជាមួយ ប្រុសមាឌធំ សង្ស័យ ជាសង្សារថ្មី

 ប្រភពមកពី៖ http://www.khmerload.com/news/34513
ភ្នំពេញ កន្លងមក តារាសម្តែងស្រីស្រស់ មានដើមទ្រូងសិចស៊ី កញ្ញា  ពេជ្រ អាវីហ្សា ធ្លាប់មានព័ត៌មាន លេចឮថា មានគម្រោងចូល រោងការ  ជាមួយបុរសមាឌធំ លោក រ៉េតធី ដូណា ដែលជាអតីតគូស្នេហ៍ របស់ តារាចម្រៀងល្បីឈ្មោះនាង ឱក សុគន្ធកញ្ញា តែព័ត៌មាន គ្រប់យ៉ាង ត្រូវស្ងប់ស្ងាត់ ទៅវិញ បន្ទាប់ពីតារារូបនេះ ចេញមុខបដិសេធន៍ និងបកស្រាយពីទំនាក់ទំនង របស់ពួកគេ រួច ។ ក្រោយពី ព័ត៌មាននោះ បញ្ចប់មិន ទាន់បានប៉ុន្មានផង តារារូបនេះក៏បានពើបប្រទះ និងព័ត៌មានថ្មី មួយទៀតថា ពេលនេះតារារូបស្អាតសាច់សរ ប្រៀបដូច បណ្តូលចេក កញ្ញា អាវីហ្សា កំពុងតែ សម្ងំ បង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ទៀត ដែលមានមាឌធំ មិនចាញ់អតីតគូស្នេហ៍ ចាស់ ឡើយ។
តាមរយៈការបង្ហាញ វត្តមានគូស្នេហ៍ ជាបុរសមាឌធំជាប់ៗគ្នានេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈ និយាយថា បើទោះជាតារាស្រី រូបនេះ មានរាងតូចច្រឡឹង រូបស្អាតក៏ដោយ ប៉ុន្តែសម្រាប់អារម្មណ៍ ក្នុងការស្រលាញ់គូស្នេហ៍វិញ គឺនាងចូលចិត្ត តែសង្សារណាដែល មាឌធំៗ ខុសពីអ្នកសិល្បៈ និងមនុស្ស ស្រីដទៃ ។
បើទោះជាស្រីស្អាត កញ្ញា អាវីហ្សា បានបង្ហាញវត្តមានគូស្នេហ៍ ជាកំលោះមាឌធំបង្អួត អ្នកគាំទ្រ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ដោយ ប៉ុន្តែនាងមិនបានបង្ហាញ អត្តសញ្ញាណ របស់ បុរសម្នាក់នោះឡើយ ដោយនាងគ្រាន់តែយករូបភាព ដែលស្និទ្ធស្នាល រវាងនាង និងបុរសម្នាក់នោះ ក្នុងនាម ជាសង្សារបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់នាង តែប៉ុណ្ណោះ ។
ទាក់ទងនឹងការលេចឮថា តារាស្រី កញ្ញា ពេជ្រ អាវីហ្សា កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសមាឌ ធំវ័យស្របាលគ្នានេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅនាង ដើម្បីសាកសួរ នាងបាន ឡើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ ៕





រថយន្តដឹក ពង​ទា​​កិន ក្មេង​​ប្រុស ​អាយុ១ឆ្នាំ ​ស្លាប់យ៉ាង ​តក់​ស្លុត ​ជីតាក្មេង ​រង​គ្រោះ ​​ព្រម​​ទទួល​ យកសំណង​ ព្រះរាជ អាជ្ញា ​ឱ្យ​នគរបាល​ ​តាមចាប់ រថយន្ត មក​វិញ

ប្រភពមកពី៖ http://www.khmerload.com/news/34516
ថៃ្ងទី ២១​ ០១​  ២០១៥
ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១ឆ្នាំ ម្នាក់ត្រូវបានរថយន្ត កូរ៉េចំណុះ១តោនកន្លះ ដឹកពងទាមួយ គ្រឿងថយក្រោយ មិនប្រយ័ត្ន បណ្តាលឱ្យ កិនក្មេងនោះ ស្លាប់យ៉ាងអណោចអាធ័ម នៅកន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍ដ៏ អកុសលនេះ កើតឡើង នៅវេលាម៉ោង ១និង៥០ នាទី រសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៥ នៅ ភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ។ លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បាននិយាយថា កុមារារងគ្រោះ មានឈ្មោះ ប៊ុន សួរ អាយុ១ឆ្នាំ មានឪពុកឈ្មោះ អ៊ីន វុទ្ឋី អាយុ ២៧ឆ្នាំ ម្តាយឈ្មោះ គាវ អាយុ ២៤ឆ្នាំ ម្តាយ ជាអ្នករកស៊ីលក់ ពងទាក្នុងភូមិ ។
មុនពេលកើតហេតុ មានរថយន្ត កូរ៉េមួយគ្រឿង ដែលជាម៉ូញរបស់ស្ត្រី ជាម្តាយកុមាររងគ្រោះ បានបើករថយន្ត ដឹកពងទាយក មកដាក់ឱ្យ ។ ក្រោយពេលជញ្ជូន ពងទាចេញពីរថយន្ត ដាក់ឱ្យរួចរាល់ហើយ អ្នកបើកបររថយន្ត បានបើករថយន្ត ថយក្រោយដើម្បីបត់ ត្រឡប់ចេញទៅវិញ ប៉ុន្តែមិនបានប្រយ័ត្ន ខណៈពេលនោះ កុមារារងគ្រោះបានដើរ មកពីក្រោយរថយន្តក៏បាន កិនក្មេងនោះបណ្តាលឱ្យ ស្លាប់នៅកន្លែងកើតហេតុយ៉ាង តក់ស្លុតពីឪពុកម្តាយ និងអ្នកបានឃើញ ហេតុការណ៍ ។ លោកបានបន្តថា ពេលកើតហេតុ ខណៈពេលសមត្ថកិច្ច មិនទាន់ទៅ ដល់ ជីតាកុមាររងគ្រោះបាន ព្រមសម្រុះសម្រួលទទួលយក សំណងពីរថយន្តបង្ក តែមិនបានដឹងថា ប៉ុន្មាននោះទេ ហើយក៏បានឱ្យ អ្នកបើករថយន្តនោះបើក ចេញទៅវិញ ។ប៉ុន្តែក្រោយពីដំណឹងនេះ បានដឹងដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន និងរាយការណ៍មកលោក លោកក៏ បានឆ្លងយោបល់លោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ហើយលោកក៏បាន បញ្ជា ឱ្យតាមចាប់ ទើបកម្លាំង សមត្ថកិច្ចទាក់ទងជាមួយនគរបាល ខេត្តកំពង់ស្ពឺ ហើយចាប់រថយន្ត នោះបាននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
លោកបានបញ្ជាក់ថា រថយន្តបង្កនោះម៉ាកគា (ឡានកូរ៉េ ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-5263 បើក បរដោយបុរសឈ្មោះ លី (តាលី) នៅផ្សារបាក់ដឹង ខេត្តកំពង់ស្ពឺ ។ រថយន្តនិងអ្នកបើកបរ ខាងលើត្រូវបាននគរបាល នាំយកមកកាន់ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ដើម្បីចាត់ការតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

កុមារាអាយុ១ ឆ្នាំដែលស្លាប់ដោយសាររថយន្តថយកិន
រថយន្តបង្កហេតុ