ប្រភពមកពី៖http://news.sabay.com.kh/article/241667 ថ្ងៃទី ២២ខែ មករា ឆាំ្ន ២០១៥
«នោះជារសជាតិដែលយើងស្គាល់តាំងពីនៅតូចៗមក ! យើង ធំឡើងជាមួយក្លិន ហ្នឹង រសជាតិហ្នឹង អញ្ចឹងអាចថាម្ហូបខ្មែរជាចំណែកសំខាន់មួយនៃជីវិតយើង»។ នេះជាការលើកឡើងរបស់លោកអ៊ុន ដារាណីដ។
ជាការពិតក្រសួងវប្បធម៌និងវិចិត្រសិល្បៈជារឿយៗ
បានរៀបចំអោយមានការប្រកួត និង បង្ហាញមុខម្ហូបខ្មែរជា
សាធារណៈនៅក្នុងកិច្ចខិតខំថែរក្សានិងលើកដំកើងកេរដំណែលដូនតា
ផ្នែកនេះ អោយចាស់ឫសគល់កាន់តែយូរលង់ទៅក្នុង ចរិត លក្ខណៈ
និងជីវិតរស់នៅរស់របស់ខ្មែរតជំនាន់។
ប៉ុន្តែអ្វីដែលជាឧបសគ្គ នោះគឺ ទំនោរទៅអាហារប្រភេទ
ថ្មីមានតម្លៃថ្លៃ និងបាននាំចូលពីបរទេសទៅវិញ។ យុវនារី
ទេពកញ្ចនា គ្រូបង្វឹកផ្នែកក្បាច់
រាំប្រជាប្រិយនៅក្លឹបតារាខ្មែរលើកឡើងប្រាប់ Sabayកន្លងមក។
នាង បន្ត ថា
យុវវ័យជាច្រើនបានងាកទៅពេញនិយមយីហោអាហារល្បីរបស់ពិភពលោកដែល
ត្រូវ ចំណាយប្រាក់ច្រើន ហើយបានរសាយអាហារបែបប្រពៃណី
ជាហេតុធ្វើអោយសន្ទុះនៃការបង្កើតអាជីវកម្មលើអាហារបរទេសមាន
កំណើនលើស លុបគ្របលើអាហារខ្មែរពិតៗ។

ទោះយ៉ាងណានិស្សិតប៉ែន មិថុនានិយាយប្រាប់ Sabay ដោយសុទិដ្ឋិថា
វាហាក់មិន មានសញ្ញាអ្វី គួរអោយបារម្ភ ទេទាក់ទិននឹងម្ហូប
ខ្មែរនាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត។
“បងគិតមើលធម្មតាប្រទេសមួយៗគេត្រូវមានលំហូរBrandម្ហូបល្បីជា
ចាំបាច់
តែវាមិនមែនមានន័យជាសញ្ញាគ្រោះថ្នាក់ចំពោះម្ហូបប្រពៃណីទេ
គឺវាមានកាលៈទេសៈ វា។ ខ្ញុំ ឧទាហរណ៍ តែចូលឆ្នាំគេស្លការីហើយ
តែដារលានគេធ្វើនំបញ្ចុក រៀបការគេវេចនំ ហើយ
ពិសេសភ្ជុំគេឆាមីសួរ។
ចំណែកទៅលេងតំបន់ស្រុកស្រែគេស្លម្ជូរត្រី ជញ្ជាត់
ដុតមាន់អាំងផ្ទក់អីអញ្ចឹង តែបើហូបអីល្ងាចនៅទីក្រុង
ជួនកាលក៏សាកបឺហ្គឺ កូកាអីនឹងគេដែរទៅ
វាមិនអាចទឹកត្នោតជូរគ្រប់តែពេលទេបង។ ខ្ញុំថាទោះយ៉ាងណា
ម្ហូបយើង យើងមិនចោលទេ
តែក៏មិនត្រូវប្រឆាំងនឹងការហូរចូលសម្បូរបែបបាន”។

Wednesday, January 21, 2015
ម្ហូបខ្មែរនៅតែត្រូវមាត់កូនខ្មែរ ទោះអាហារម៉ាកថ្លៃៗបរទេសសម្រុកចូល?
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment