Tuesday, January 20, 2015

ពេជ្រ អាវីហ្សា ស្និទ្ធស្នាល ជាមួយ ប្រុសមាឌធំ សង្ស័យ ជាសង្សារថ្មី

 ប្រភពមកពី៖ http://www.khmerload.com/news/34513
ភ្នំពេញ កន្លងមក តារាសម្តែងស្រីស្រស់ មានដើមទ្រូងសិចស៊ី កញ្ញា  ពេជ្រ អាវីហ្សា ធ្លាប់មានព័ត៌មាន លេចឮថា មានគម្រោងចូល រោងការ  ជាមួយបុរសមាឌធំ លោក រ៉េតធី ដូណា ដែលជាអតីតគូស្នេហ៍ របស់ តារាចម្រៀងល្បីឈ្មោះនាង ឱក សុគន្ធកញ្ញា តែព័ត៌មាន គ្រប់យ៉ាង ត្រូវស្ងប់ស្ងាត់ ទៅវិញ បន្ទាប់ពីតារារូបនេះ ចេញមុខបដិសេធន៍ និងបកស្រាយពីទំនាក់ទំនង របស់ពួកគេ រួច ។ ក្រោយពី ព័ត៌មាននោះ បញ្ចប់មិន ទាន់បានប៉ុន្មានផង តារារូបនេះក៏បានពើបប្រទះ និងព័ត៌មានថ្មី មួយទៀតថា ពេលនេះតារារូបស្អាតសាច់សរ ប្រៀបដូច បណ្តូលចេក កញ្ញា អាវីហ្សា កំពុងតែ សម្ងំ បង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ទៀត ដែលមានមាឌធំ មិនចាញ់អតីតគូស្នេហ៍ ចាស់ ឡើយ។
តាមរយៈការបង្ហាញ វត្តមានគូស្នេហ៍ ជាបុរសមាឌធំជាប់ៗគ្នានេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈ និយាយថា បើទោះជាតារាស្រី រូបនេះ មានរាងតូចច្រឡឹង រូបស្អាតក៏ដោយ ប៉ុន្តែសម្រាប់អារម្មណ៍ ក្នុងការស្រលាញ់គូស្នេហ៍វិញ គឺនាងចូលចិត្ត តែសង្សារណាដែល មាឌធំៗ ខុសពីអ្នកសិល្បៈ និងមនុស្ស ស្រីដទៃ ។
បើទោះជាស្រីស្អាត កញ្ញា អាវីហ្សា បានបង្ហាញវត្តមានគូស្នេហ៍ ជាកំលោះមាឌធំបង្អួត អ្នកគាំទ្រ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ដោយ ប៉ុន្តែនាងមិនបានបង្ហាញ អត្តសញ្ញាណ របស់ បុរសម្នាក់នោះឡើយ ដោយនាងគ្រាន់តែយករូបភាព ដែលស្និទ្ធស្នាល រវាងនាង និងបុរសម្នាក់នោះ ក្នុងនាម ជាសង្សារបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់នាង តែប៉ុណ្ណោះ ។
ទាក់ទងនឹងការលេចឮថា តារាស្រី កញ្ញា ពេជ្រ អាវីហ្សា កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសមាឌ ធំវ័យស្របាលគ្នានេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅនាង ដើម្បីសាកសួរ នាងបាន ឡើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ ៕





0 comments:

Post a Comment