ប្រភពមកពី៖ http://www.khmerload.com/news ថៃ្ងទី២០ ០១ ២០១៥
ខេត្តកំពង់ឆ្នាំង ៖
ភ្ញៀវទេសចរបរទេសសញ្ជាតិបារាំង២នាក់ប្តីប្រពន្ឋបានរងរបួស ក្នុងហេតុការណ៏
ក្រឡាប់រទេះ គោដឹកភ្ញៀវទេសចរ មួយ គ្រឿង ខណៈសត្វគោជា កម្លាំងអូសរទេះ
នោះបានផ្អើល ។ បុរសជាប្តីមានឈ្មោះ Gilber អាយុ៦១ឆ្នាំ រងរបួសក្បាល
ផ្នែកខាងក្រោយ និងប្រពន្ធមាន ឈ្មោះ Marie Lawis Rochard អាយុ៦០ឆ្នាំ
រងរបួសផ្នែកឆ្អឹងជំនី ដោយឡែកម្ចាស់ រទេះគោមាន ឈ្មោះញ៉ែម ហ៊ុន អាយុ៤៥ឆ្នាំ
មានទីលំនៅ ភូមិអ្នកតាហាង បានរងរបួសស្រាល ។ ជនបរទេសទាំង២នាក់
ប្តីប្រពន្ឋត្រូវបានដឹក ទៅសង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យក្រុងភ្នំពេញ ។
ហេតុការណ៏គ្រោះថ្នាក់ យ៉ាងកម្រនេះ បានកើតឡើងនៅវេលា ម៉ោង១ និង៣០នាទីរសៀល
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអ្នកតាហាង
ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ។
ប្រភពពីមន្ត្រីនគរបាលស្រុកម្នាក់បាន
រៀបរាប់ថា មូលហេតុបណ្តាលអោយសត្វគោនោះផ្អើល គឺដោយ សារមានក្មេងម្នាក់
បានរត់លេង ដោយបង្វិល សំបកកង់ ពេលនោះ ខណៈដែលរទេះគោ ដឹកភ្ញៀវជាច្រើនគ្រឿង
ឆ្លងកាត់កន្លែងកើតហេតុ ស្រាប់តែសំបកកង់ របស់ក្មេង កំពុងលេង
ចាប់មិនទាន់សំបកកង់នោះ បានរត់ទៅជាប់ ជើងសត្វគោដែល ជនបរទេសនោះជិះ
ទើបបណ្តាលអោយ គោនោះផ្អើលរត់ ធ្លាក់ពីថ្នល់ កំពស់ជាង៣ម៉ែត្រ រងរបួសជនជាតិ
បារាំងទាំង២នាក់ ប្តីប្រពន្ធ ខាងលើនេះតែម្តង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានប្រាប់នៅព្រឹក
ថ្ងៃទី២០ ខែមករា នេះថា ជនបរទេសទាំង២នាក់ប្តីប្រពន្ធ នោះ បានធូរស្រាល
និងត្រឡប់ពីមន្ទីរពេទ្យ ក្រុងភ្នំពេញវិញហើយ និងបានប្រាប់ សមត្ថកិច្ចថា
ពួគគាត់មិនប្តឹង ផ្តល់ម្ចាស់រទេះគោនោះទេ និងសូមកុំអោយ
សមត្ថកិច្ចទៅរករឿងអ្នក បររទេះគោនោះទៀតផង មុននឹងពួកគាត់ឡើងជិះ
កប៉ាល់បន្តដំណើរ ទៅទេសចរណ៏ នៅខេត្តសៀមរាប ជាបន្តទៀត ៕




Tuesday, January 20, 2015
ភ្ញៀវទេសចរជិះរទេះគោកម្សាន្ត គោផ្អើលក្រឡាប់ធ្លាក់ពីថ្នល់រងរបួស
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment