Sunday, January 18, 2015

រថយន្ដដឹកកម្មករ ក្រឡាប់ផ្ងារជើង ស្លាប់ កម្មករខ្មែរ ៦នាក់ និង ៥នាក់ទៀត រងរបួស ក្នុងទឹកដីថៃ

ប្រភពមកពី៖ http://www.khmerload.com/news/34461
ថៃ៖ រថយន្ដដឹកអ្នកដំណើរ ប្រភេទធុនតូច បានបាត់បង់ ម្ចាស់ការ និងក្រឡាប់ ទាំងកម្រោល ដែលបណ្ដាល ឲ្យ ស្លាប់មនុស្ស ៧នាក់ និងរង របួស ៨នាក់។
យ៉ាងណាមិញ ហេតុការណ៍នេះ កើតឡើង នៅក្នុងខេត្ដ Songkhla កាលពីព្រឹក ម៉ោង ៤៖៣០ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ ដែលក្នុងចំណោមជន រងគ្រោះ ដែល ស្លាប់ ៨នាក់ នោះ មាន កម្មករជនជាតិខ្មែរ ៦នាក់ ខណៈដែល អ្នកបើក រថយន្ដនេះ ក៏បានស្លាប់ដូចគ្នា។ នៅក្នុងនោះ បើតាមសម្ដី ប៉ូលីសប្រចាំ តំបន់ បាននិយាយថា មូលហេតុ ដែលបង្កឲ្យមាន គ្រោះថ្នាក់នេះ ដោយសារតែ អ្នកបើកបរ ងងុយគេង ហើយ រថយន្ដនេះគឺ ជារថយន្ដ ដឹក កម្មករក្រៅស្រុក ដែលបានធ្វើ ដំណើរពី ខេត្ដ Sa Kaew ដែលមានព្រំប្រទល់ ក្បែរ កម្ពុជា ទៅកាន់ ខេត្ដ Narathiwat ភាគខាងត្បូង ប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់នេះ បានធ្វើឲ្យ អ្នកដំណើរ ៧នាក់ ហោះចេញពី រថយន្ដ ដែល ៥នាក់ស្លាប់ នឹងនៅ កន្លែងកើតហេតុ និង ២នាក់ទៀត ស្លាប់នៅ ក្នុងមន្ទីរពេទ្យ។ ចំណែកជងរងគ្រោះ ដែលបានរងរបួស មានដូចជា ជនជាតិថៃម្នាក់, ជនជាតិម៉ាឡេស៊ី ២នាក់ និង ៥នាក់ ទៀត ជាជនជាតិខ្មែរ៕

0 comments:

Post a Comment