ប្រភពមកពី៖ http://www.khmerload.com/news/34497
ថៃ្ងទី២០ ០១ ២០១៥
ចិន៖ មានក្មេងប្រុស ដ៏ក្លាហានម្នាក់ ហ៊ានរត់ ចូលទៅជួយជីតា ក្នុងផ្ទះ ដែលត្រូវភ្លើងឆេះ សន្ធោសន្ធៅ យ៉ាងខ្លាំង។
ក្មេងប្រុស Haiwen អាយុ៦ឆ្នាំ បានរត់ចូលក្នុងផ្ទះ ដើម្បីទៅជួយជីតា
ដែលត្រូវភ្លើងឆេះ ដែលហេតុការណ៍ នេះ បានកើតឡើង កាលពីសប្តាហ៍ មុន។
បន្ថែមពីនេះ ទៅទៀត Haiwen បានឲ្យដឹងថា រូបគេទើបតែ ចេញពីសាលា ស្រាប់តែបានឃើញ
ផ្ទះត្រូវភ្លើងឆេះ ដូច្នេះហើយ ក៏បានរត់ចូល ក្នុងផ្ទះ យ៉ាងប្រញាប់
ដើម្បីសង្រ្គោះជីវិតជីតា។ នៅពេលនោះដែរ រូបគេបានឃើញជីតា បានដួលនៅលើឥដ្ឋ
ដែលសម្លៀក បំពាក់ របស់គាត់ បានឆេះខ្លោចអស់ហើយ។ ហើយជីតា បានប្រាប់
ទៅក្មេងប្រុសនោះថា ប្រញាប់ហៅ អ្នកផ្សេង ឲ្យមកជួយ ដូច្នេះរូបគេ
ក៏បានចេញទៅក្រៅ សំណាងល្អ មានអ្នកដំណើរ ដើរឆ្លងកាត់ ទីនោះ
ក៏បានជួយជីតាកំពុងតែ ត្រូវភ្លើងឆេះ បានអូសគាត់ ចេញមកក្រៅ ជាបន្ទាន់
និងនាំគាត់ ទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យ មិនអាចជួយ
សង្រ្គោះជីវិតគាត់ បាននោះទេ គាត់បានស្លាប់ បាត់ទៅហើយ។
ជាមួយគ្នានោះដែរ ក្រុមគ្រួសាររបស់ Heiwen មិនទាន់ឲ្យ រូបគេដឹងដំណឹងថា
ជីតាបានស្លាប់នោះទេ។ យ៉ាងណាមិញ ក្មេងប្រុសដ៏ក្លាហាននេះ បានរលាកភ្លើង
កម្រិតទី៣ ត្រង់ផ្ទៃមុខ ក និងដៃទាំង២ ហើយ រាងកាយរបស់គេ ជាង២៥ភាគរយ
ក៏ត្រូវរងរបួស។ យ៉ាងណាក្តី ក្មេងប្រុស រូបនោះ នឹងត្រូវសម្រាក
ព្យាបាលក្នុងរយៈពេលវែងផងដែរ៕

ក្មេងប្រុស Haiwen ដែលត្រូវភ្លើងឆេះ
Tuesday, January 20, 2015
ក្មេងប្រុសតូច ដ៏ក្លាហានម្នាក់ ហ៊ានរត់ចូល ទៅជួយ ជីតាក្នុងផ្ទះ ដែលកំពុង ត្រូវភ្លើងឆេះ
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment