ប្រភពមកពី៖ http://www.khmerload.com/news/34462
ខេត្តបន្ទាយមានជ័យ ៖
ជនសង្ស័យម្នាក់ជាប់ចោទពីបទល្បួងបោកកុមារីអាយុ៨ឆ្នាំថា នាំទៅជួយ កើបអង្កាម
លុះដល់កន្លែងស្ងាត់ក៏ប៉ងរំលោភ តែមិនបានសម្រេច ហើយត្រូវ នគរបាលប៉ុស្តិ៍
រដ្ឋបាល ឃុំចំណោម ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៤នាទីព្រឹកថ្ងៃទី១៦ មករា
ដោយមានអ្នក ឃើញហេតុការណ៍នេះ ថតបាន តាមរយៈទូរស័ព្ទដៃ មុននឹងស្រែក ឱ្យបញ្ឈប់
សកម្មភាពអាក្រក់នេះ ។
ការចាប់ឃាត់ខ្លួននេះ គឺនៅក្នុងឃុំចំណោម
ស្រុកមង្គលបុរី តាមបណ្តឹងឪពុកម្តាយក្មេងស្រី និងមាន បទបញ្ជាពី
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ព្រមទាំងមាន
ការសម្របសម្រួល ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា រងអមសាលា
ដំបូងខេត្តផងដែរ ។
លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី
បានឲ្យដឹងថា នៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១មករា កុមារីរង គ្រោះបាន
ជិះកង់ទៅទិញថ្នាំឲ្យឪពុក លេប ។ លុះពេល ទិញបានហើយក៏ ជិះកង់ត្រឡប់មក ផ្ទះវិញ
ពេលឃើញ ក្មេងស្រី២នាក់ ដែលម្នាក់អាយុ៨ ឆ្នាំនិង ម្នាក់ទៀតអាយុ ៧ឆ្នាំ
កំពុងលេង នៅក្រោមផ្ទះមួយ នាងក៏ចុះដើរដឹកកង់ ទៅលេង ជាមួយ ។
ប្រភពដដែលបន្តទៀតថា
បន្ទាប់មកយុវជនពាលម្នាក់អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នាជិះម៉ូតូ១ គ្រឿងម៉ាក
ហុងដាឃ្លីក ពណ៌ ខៀវ សេ៊រី២០១៤ គ្មានស្លាកលេខ មកដល់មុខផ្ទះដែល
ក្មេងស្រីកំពុង លេង ក៏ស្រែក សួរថា«មានអ្នកណាចង់ ទៅជួយកើប អង្កាមទេ ខ្លួនគេ
នឹងឲ្យលុយ» ។ ពេលនោះមាន ក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ បាននិយាយ
ឱ្យកុមារីរងគ្រោះ ទៅស៊ីឈ្មួល កើបអង្កាម ជាមួយ ជននោះហើយ នាងក៏ព្រមទៅ ។
ដោយឃើញ កុមារីម្នាក់ នេះយល់ព្រម ជនអន្ធពាលនេះ ក៏បានឌុប ក្មេងស្រីរហូត
ដល់ប្រឡាយ ចារ ចុះទៅវាល ស្រែជាកន្លែង ស្ងាត់ក៏ឈប់ ម៉ូតូ រួចដឹក ដៃក្មេងស្រី
ចូលក្នុង ប្រឡាយ ដែលគ្មានទឹក យកការុង ទុកច្រក អង្កាមក្រាល ហើយ
ធ្វើសកម្មភាព ចាប់រំលោភ ។ ប៉ុន្តែ ពេលនោះ នាងស្រែក ខ្លាំងៗ រហូតឮដល់អ្នក
ចងគោឱ្យស៊ី ស្មៅនៅក្បែរនោះ ក៏រត់មក មើល ឃើញជននេះកំពុង ធ្វើសកម្មភាព
ទាំងកំរោល ។ ឃើញបែបនេះគាត់ យកទូរស័ព្ទមកថត បានរូបភាព ផងដែរ រួចស្រែក
ឲ្យជនពាលរូបនេះ ឱ្យបញ្ឈប់ សកម្មភាព អាក្រក់នេះភ្លាម ។ បន្ទាប់មក គាត់ក៏ដឹក
ដៃក្មេងស្រីមកប្រគល់ឱ្យ ឪពុកម្តាយ ព្រមទាំងរៀបរាប់ ពីដំណើររឿង ។
ចំណែកយុវជន អន្ធពាលក៏ ស្ទុះទៅជិះម៉ូតូ មកផ្ទះវិញដូចជា គ្មានរឿងអ្វីសោះ ។
លោកអធិការបញ្ជាក់ថា
ក្រោយពីទទួលបណ្តឹងពីឪពុកម្តាយកុមារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវ
ជ្រាវតាម រកមុខ សញ្ញា ល្មើស រហូតឃើញ នៅកន្លែងធ្វើម្ហូបការមួយនៅ ឃុំចំណោម
ក៏ហៅ មកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រកែក មិនព្រម
សារភាពពីទង្វើ របស់ខ្លួនទេ តែដោយ មានសាក្សី និងបណ្តឹងរបស់ឪពុកម្តាយក្មេង
រងគ្រោះ ព្រមទាំងវត្ថុ តាងដែលថត ពីសកម្មភាពបាន ទើបជននេះ និយាយលែងចេញ ។
សមត្ថកិច្ចបាន រៀបចំសំណុំរឿង បញ្ជូនមកស្នងការ ដ្ឋានខេត្ត ដើម្បីចាត់
ការបន្តតាមនិ តិវិធីច្បាប់ ៕







0 comments:
Post a Comment