ប្រភពមកពី៖ http://www.khmerload.com/news/34516
ថៃ្ងទី ២១ ០១ ២០១៥
ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១ឆ្នាំ
ម្នាក់ត្រូវបានរថយន្ត កូរ៉េចំណុះ១តោនកន្លះ ដឹកពងទាមួយ គ្រឿងថយក្រោយ
មិនប្រយ័ត្ន បណ្តាលឱ្យ កិនក្មេងនោះ ស្លាប់យ៉ាងអណោចអាធ័ម
នៅកន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍ដ៏ អកុសលនេះ កើតឡើង នៅវេលាម៉ោង ១និង៥០
នាទី រសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៥ នៅ ភូមិតាអត ឃុំពានី
ស្រុកកំពង់ត្រឡាច ។ លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច
បាននិយាយថា កុមារារងគ្រោះ មានឈ្មោះ ប៊ុន សួរ អាយុ១ឆ្នាំ មានឪពុកឈ្មោះ អ៊ីន
វុទ្ឋី អាយុ ២៧ឆ្នាំ ម្តាយឈ្មោះ គាវ អាយុ ២៤ឆ្នាំ ម្តាយ ជាអ្នករកស៊ីលក់
ពងទាក្នុងភូមិ ។
មុនពេលកើតហេតុ មានរថយន្ត កូរ៉េមួយគ្រឿង ដែលជាម៉ូញរបស់ស្ត្រី
ជាម្តាយកុមាររងគ្រោះ បានបើករថយន្ត ដឹកពងទាយក មកដាក់ឱ្យ ។ ក្រោយពេលជញ្ជូន
ពងទាចេញពីរថយន្ត ដាក់ឱ្យរួចរាល់ហើយ អ្នកបើកបររថយន្ត បានបើករថយន្ត
ថយក្រោយដើម្បីបត់ ត្រឡប់ចេញទៅវិញ ប៉ុន្តែមិនបានប្រយ័ត្ន ខណៈពេលនោះ
កុមារារងគ្រោះបានដើរ មកពីក្រោយរថយន្តក៏បាន កិនក្មេងនោះបណ្តាលឱ្យ
ស្លាប់នៅកន្លែងកើតហេតុយ៉ាង តក់ស្លុតពីឪពុកម្តាយ និងអ្នកបានឃើញ ហេតុការណ៍ ។
លោកបានបន្តថា ពេលកើតហេតុ ខណៈពេលសមត្ថកិច្ច មិនទាន់ទៅ ដល់
ជីតាកុមាររងគ្រោះបាន ព្រមសម្រុះសម្រួលទទួលយក សំណងពីរថយន្តបង្ក
តែមិនបានដឹងថា ប៉ុន្មាននោះទេ ហើយក៏បានឱ្យ អ្នកបើករថយន្តនោះបើក ចេញទៅវិញ
។ប៉ុន្តែក្រោយពីដំណឹងនេះ បានដឹងដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន
និងរាយការណ៍មកលោក លោកក៏ បានឆ្លងយោបល់លោក ព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្តកំពង់ឆ្នាំង ហើយលោកក៏បាន បញ្ជា ឱ្យតាមចាប់ ទើបកម្លាំង
សមត្ថកិច្ចទាក់ទងជាមួយនគរបាល ខេត្តកំពង់ស្ពឺ ហើយចាប់រថយន្ត
នោះបាននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
លោកបានបញ្ជាក់ថា រថយន្តបង្កនោះម៉ាកគា (ឡានកូរ៉េ ) ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ2U-5263 បើក បរដោយបុរសឈ្មោះ លី (តាលី) នៅផ្សារបាក់ដឹង
ខេត្តកំពង់ស្ពឺ ។ រថយន្តនិងអ្នកបើកបរ ខាងលើត្រូវបាននគរបាល នាំយកមកកាន់
អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ដើម្បីចាត់ការតាមច្បាប់
ស្តីពីចរាចរណ៍ផ្លូវគោក។

កុមារាអាយុ១ ឆ្នាំដែលស្លាប់ដោយសាររថយន្តថយកិន







0 comments:
Post a Comment