ប្រភពមកពី៖ http://www.khmerload.com/news/38034 ២៤ ០៥ ២០១៥
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្លាប់
ខ្លូនដោយយកខ្សែនីឡុង ចងកនឹងធ្នឹមផ្ទះ ដោយសារតែតូចចិត្ត
និងខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំ កាយជាយូរឆ្នាំមកហើយអស់លុយកាក់
ប្រពន្ធកូនច្រើនមើលមិនជា ។ ករណីធ្វើអត្តឃាតនេះបាន
កើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង ភូមិសិឡាង
ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ ។
ស្ត្រីឈ្មោះ លី ថា អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ
បានរៀបរាប់អោយដឹងថា ប្តីរបស់គាត់ឈ្មោះនូ លៀប (ហៅដូង) អាយុ៤៥ឆ្នាំ
គាត់មានជម្ងឺប្រចាំ កាយជាច្រើនឆ្នាំមកហើយ ទោះជាគាត់ដែលជាប្រពន្ធ
ខំព្យាយាមទិញថ្នាំមកព្យាបាល ជម្ងឺប្តីរបស់គាត់យ៉ាងណា ក៏នៅតែមិនជាដែរ
គឺគ្រាន់តែបានធូរស្បើយ ម្តងម្កាលប៉ុណ្ណោះ ។ កន្លងមកប្តីរបស់គាត់ក៏
ធ្លាប់បានចងកសម្លាប់ខ្លួនម្តង រួចមកហើយ តែកាលណោះត្រូវបានគេឃើញ
ហើយក៏បានជួយទាន់ តាំងពីពេលនោះមកដល់ ថ្ងៃនេះមានរយៈពេលជាង ២ខែមកហើយ
ឥឡូវនេះប្តីរបស់ គាត់ធ្វើបានសម្រេចតាម បំណងរបស់គាត់ហើយ ។
លោកយឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាល
ស្រុករលារប្អៀរបានអោយដឹងថា តាមការធ្វើកោសល្យ វិច្ច័យរបស់សមត្ថកិច្ច
ជំនាញបច្ចេកទេស វិទ្យាសាស្តខេត្ត-ស្រុក សហការជាមួយគ្រូពេទ្យឃុំ
លោកមេភូមិសិឡាង លោកជំទប់ឃុំទី២ និងក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានអះអាងថា
បុរសរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ ខ្លួនប្រាកដមែន
ហើយបានប្រគល់ សពទៅក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕

Sunday, May 24, 2015
បុរសម្នាក់ ចងក សម្លាប់ខ្លួន ព្រោះតូចចិត្ត មានជំងឺប្រចាំកាយ មើលមិនជា
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment