Tuesday, December 17, 2013

ឪពុកម្ដាយ​ភាគច្រើន​ចង់​​បញ្ចៀស​កូនៗ​ឲ្យ​ឆ្ងាយ​ពី Facebook

Facebook គឺជាបណ្ដាញសង្គមធំមួយ ដែលទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែមានអាណាព្យាបាល មួយចំនួនមិនបានពេញចិត្ត នឹងបណ្ដាញនេះឡើយ ដោយសារតែវាបានបង្វក់ កូនៗរបស់ពួកគាត់ ឲ្យភ្លេចអ្វីៗទាំងអស់។
យោងតាមរបាយាការណ៍ ស្រាវជ្រាវថ្មីបានបង្ហាញថា អាណាព្យាបាលអាមេរិក ភាគច្រើននៅពេលនេះ កំពុងតែព្យាយាមបញ្ជៀសកូនៗរ បស់គាត់ឲ្យចាកឆ្ងាយពី Facebook។ នៅក្នុងនោះ ម្ដាយភាគច្រើន បាននិយាយថា កូនរបស់គាត់មិន ទាន់នឹងគ្រប់វ័យផង ក៏និយាយលេង ស្ដាប់អស់ទៅហើយ ដោយសារតែពួកគេ ញៀននឹងការលេង Facebook។
អ្នកស្រី Morita បាននិយាយថា កូនស្រី-ប្រុសរបស់គាត់ ពេលត្រឡប់មក ពីសាលាវិញ គឺគេសំងំនៅតែក្នុងបន្ទប់ ជាមួយនឹងស្មាតហ្វូនរបស់ពួកគេ។ ពេលដែលគាត់ទាញយក មកមើលគឺឃើញពួកគេលេង Facebook។ អ្នកស្រីបានព្យាយាម បញ្ឈប់ការញៀនឹង Facebook របស់ពួកគេដែរ ប៉ុន្តែមិនអាចធ្វើ បានទាត់តែសោះ។
ចំណែកលោក John វិញបាននិយាយថា កូនស្រីរបស់គាត់វ័យ ១៥ឆ្នាំ ញៀននឹងការលេង Facebook ហើយគាត់ព្យាយាមតាមរក Profile កូនរបស់គាត់នៅលើបណ្ដាល Facebook ដែរ ប៉ុន្តែរកមិនឃើញ ព្រោះតែថាកូនស្រី គាត់ប្រើឈ្មោះក្លែងក្លាយ។
មានអ្នកខ្លះមិនទាន់គ្រប់អាយុ ក្នុងការលេងផង ក៏មានគណនី Facebook លេងដែរ ដោយពួកគេបានបង្កើត គណនីក្លែងក្លាយ ហើយបើតាមការស្រាវជ្រាវ បច្ចុប្បន្ននៅអាមេរិក មានគណនី Facebook ក្លែងក្លាយប្រមាណជា ជិត ៣០ភាគរយ នៃចំនួនអ្នកលេង Facebook ទាំងអស់នៅអាមេរិក។
លោក David Ebersman ប្រធានហិរញ្ញវត្ថុរបស់ Facebook បាននិយាយថា គាត់បានទទួលរបាយការណ៍ ជាច្រើនពាក់ព័ន្ធនឹង បញ្ហាខាងលើ ហើយ Facebook ក៏ព្យាយាមបញ្ឈប់ឲ្យមាន គណនីក្លែងក្លាយដែរ ប៉ុន្តែមិនទាន់ទប់ទល់បាន ១០០ភាគរយនោះទេ៕

ប្រភពមកពី៖Looking Today

0 comments:

Post a Comment