Tuesday, January 28, 2014

មិនគួរឲ្យជឿ! នាង Grace Chan បវរកញ្ញាឯកហុងកុងឆ្នាំ២០១៣ ស្រវ៉ាចាប់បានតំណែង បវរកញ្ញាឯកចិន ឆ្នាំ២០១៤ទៀត

ប្រភពមកពី: kmerload;
ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ នាង Grace Chan រួចមកហើយ ព្រោះនាងគឺជាអ្នកគ្រងតំណែងបវរកញ្ញាឯកហុងកុង ប្រចាំឆ្នាំ២០១៣។ ជាមួយគ្នានេះដែរ ដោយសារតែសម្រស់ និងភាពប៉ិនប្រសព្វ វ៉ៃឆ្លាតរបស់នាង ក៏បានជំរុញឲ្យនាងទទួលបានតំណែង បវរកញ្ញាឯកចិន ប្រចាំឆ្នាំ២០១៤មួយទៀតតែម្តង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កញ្ញាដ៏ស្រស់ស្អាត និងជាអតីតបវរកញ្ញាឯកហុងកុង ប្រចាំឆ្នាំ២០១៣ វ័យ ២២ឆ្នាំ នាង Grace Chan មកពីទីក្រុងហុងកុង បានទទួលជ័យលាភីក្នុងកម្មវិធី “2014 Miss Chinese Pageant” និងគ្រងតំណែងបវរកញ្ញាឯកចិនប្រចាំឆ្នាំ២០១៤ កាលពីថ្ងៃទី២៦ ខែកមរា ឆ្នាំ២០១៤ កន្លងទៅនេះ បន្ទាប់ពីយកឈ្នះលើបេក្ខនារីចំនួន ១៦រូបផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា កញ្ញា Grace Chan បានទទួលជ័យលាភីលេខ១ និងគ្រងតំណែងបវរកញ្ញាឯកចិន ប្រចាំឆ្នាំ២០១៤ ខណៈជ័យលាភីលេខ២ បានទៅលើបេក្ខនារីជនជាតិចិន ដែលមកពីទីក្រុង Vancouver នៃប្រទេសកាណាដា មានឈ្មោះថា Cindy Zhong និងជ័យលាភីលេខ៣ បានទៅបេក្ខនារីជនជាតិចិន ដែលមកពីទីក្រុង Montreal នៃប្រទេសកាណាដាដូចគ្នា មានឈ្មោះថា Lucia Lorigiano។
យ៉ាងណាមិញ កញ្ញា Grace Chan ដែលជាបវរកញ្ញាឯកហុងកុង ប្រចាំឆ្នាំ២០១៣ និងបវរកញ្ញាឯកចិន ប្រចាំឆ្នាំ២០១៤នេះ សង្ឃឹមថានឹងអាចដំណាងឲ្យប្រទេសចិន ទៅប្រកួតក្នុងកម្មវិធី ជ្រើសរើសបវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១៤ “Miss World 2014” ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង London នៃប្រទេសអង់គ្លេស នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុននេះ៕

បេក្ខនារីទទួលជ័យលាភីលេខ១ នាង Grace Chan






បេក្ខនារីទទួលជ័យលាភីលេខ២ នាង Cindy Zhong


បេក្ខនារីទទួលជ័យលាភីលេខ៣ នាង Lucia Lorigiano





0 comments:

Post a Comment